រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ច​ប្រជុំ​ពង្រឹង​ក្រុម​ការងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ប្រចាំ​ខេត្ត​កំពង់ធំ

រសៀល​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ​២០១៧ រដ្ឋបាល​​ខេត្ត​​កំពង់ធំ បាន​​រៀប​​ចំ​​កិច្ច​ប្រជុំ​​បង្កើត​​ក្រុម​​ការ​​ងារ​​ផ្សព្វ​​ផ្សាយ​​បណ្តាញ​​សង្គម​​ប្រចាំ​​ខេត្ត​កំពង់ធំ ក្រោម​​អធិប​តី​ភាព​​ដ៏​​ខ្ពង់​ខ្ពស់​​របស់​ឯ​ក​ឧត្តម សុខ លូ អភិបាល​​នៃ​​គណៈ​អភិបាល​​ខេត្ត​​កំពង់ធំ ។ សមាស​ភាព​​ដែល​​បាន​​ចូល​​រួម​មាន ឯក​ឧត្តម លោក​​ជំទាវ មន្ត្រី​រដ្ឋបាល​ខេត្ត ក្រុង ស្រុក លោក លោកស្រី ប្រធាន អនុ​ប្រធាន​​មន្ទីរ​​អង្គភាព​​ជុំ​វិញ​​ខេត្ត ។

កិច្ច​​ប្រជុំ​​នេះ​ មាន​​គោល​​បំណង​​តាម​​ដាន ស្រង់​​របាយ​ការណ៍ និង​​ព័ត៌​មាន សំណូម​​ពរ​​នានា​​របស់​​ប្រជា​​ពលរដ្ឋ ដែល​បាន​ផ្ញើ​ទៅ​កាន់ ផេក​ហ្វេស​បុក (Facebook​ Page) សម្តេចតេជោ និង​ផេក​រដ្ឋបាល​ខេត្ត និង​ធ្វើ​ការ​ឆ្លើយ​តប​ បក​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា និងជា​ពិសេស​ឆ្លើយ​តប​ភ្លាមៗ​នូវ​រាល់​ព័ត៌​មាន​មិន​ពិត​ ព័ត៌​មាន​ប្រឌិត​ញុះ​ញង់ បំផុល​បំផុស ដែល​តែង​កើត​មាន​លើ​បណ្តាញ​សង្គម​ពេល​បច្ចុប្បន្ន ។

ឯកឧត្តម បាន​ជម្រុញ​ការ​ត្រួត​ពិនិត្យ​​នូវ​សកម្មភាព​នៃ​ក្រុម​ការងារ​ផ្សព្វ​ផ្សាយ​បណ្តាញ​សង្គម​តាម​ក្រុម​នីមួយៗ ​អនុវត្ត​ភារកិច្ច​រៀងៗ​ខ្លួនឲ្យ​មាន​ប្រសិទ្ធ​ភាព៕

Related Post