រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បន្តយុទ្ធនាការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកបារាយណ៍

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានចុះធ្វើយុទ្ធនាការ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទីប្រជុំជន ផ្សារតាំងគោក និងផ្សាររំលង ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចែកខិតបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដោយចំណាយសំភារៈដូចខាងក្រោម ៖
១.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១៥០ក្បាល
២.ស្ទីកឃ័រចំណាំងផ្លាតចំនួន ៥០០សន្លឹក
៣.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រកាសំខាន់ដែរត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួុន ៤០០ សន្លឹក

Related Post