នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកតិ្តក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត រដ្ឋបាលស្រុកសណ្ដាន់ អធិការដ្ឋាននគរបាលស្រុក ប៉ុស្ដិ៍រដ្ឋបាលឃុំមានរិទ្ធ ការិយាល័យព័ត៌មានស្រុក ការិយាល័យសាធារណការ និងដឹកជញ្ជូន ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យវង្សមានរិទ្ធិ ស្ថិតនៅភូមិអូពកសាមគី្គ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ៤៣៧នាក់ ស្រី ១៥៥នាក់ មានកម្មវិធីសួរសំនួរយកមួកសុវត្ថិភាព និងចែកខិត្ត បណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១. ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខានៗចំនួន ១៥សន្លឹក
២.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ២០០ក្បាល
៣. សៀវភៅផ្លាកសញ្ញាចរាចរណ៍ចំនួន ០២ក្បាល
៤. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១៥ក្បាល
៥.ផ្ទាំងរូបភាពសម្រាប់អ្នកថ្មើរជើងចំនួន ១០សន្លឹក
៦.ស្ទីកឃ័រចំណាំងផ្លាតចំនួន ៥០០សន្លឹក
៧.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លុវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លវចំនួន ៤០០សន្លឹក
៨.មួកសុវត្ថិភាពចំនួន ០៥មួក ។
៩. ផ្ទាំងរូបភាពការកំណត់ទំហំទ្រុងរថយន្ដ និងការកំណត់ទំហំផ្ទុកទំនិញ ចំនួុន ១០សន្លឹក