ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំលើកដំបូង ដើម្បីត្រៀមរៀបចំពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដែលមានការចូលរួម ពីសមាជិក សមាជិកា គណៈកម្មការ និងអនុគណៈកម្មការ រៀបចំខួបទី១៥៦។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការបើកកិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលការងារមួយចំនួនទៀត និងពិភាក្សាការងារ ដោយធ្វើការណែនាំពីតួនាទី ភារកិច្ច របស់គណៈកម្មការ និងអនុគណៈកម្មការ នីមួយៗ សម្រាប់អនុវត្តការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់៕