រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ដែលជាថ្ងៃបុណ្យវិសាខបូជានេះ ឯកឧត្ដម សុខ លូ និងលោកជំទាវព្រមទាំងក្រុមគ្រួសារ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ភេសជ្ជ: និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន៖ អង្ករ២តោននិង៩បេ សាច់ក្រក ១០គីឡូក្រាម ត្រីងៀត១០គីឡូក្រាម ប្រហុក១០គីឡូក្រាម តែ៣០កញ្ចប់ ទឹកក្រូច២០កេស ទឹកបរិសុទ្ធ ៣០កេស ទេយ្យទាន៩កញ្ចប់ និងបច្ច័យមួយចំនួន។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ដែលរំឭកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត្រ បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
កាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្ដម និងលោកជំទាវព្រមទាំងក្រុមគ្រួសារនាពេលនេះ ពិតជាបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង៕