រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីស្តាប់របាយការណ៍បូកសរុបសកម្មភាពរបស់គណៈបញ្ជាការឯកភាពខេត្ត និងដោះស្រាយបញ្ហាប្រឈមនានាផ្សេងទៀតដែលគណៈបញ្ជាការឯកភាពក្រុងស្រុក មន្ទីរពាក់ព័ន្ធនានាបានជួបប្រទះ និងដាក់ទិសដៅសម្រាប់អនុវត្តនៅខែបន្ទាប់។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ និងគណៈបញ្ជាការឯកភាពក្រុង ស្រុក។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុង​កើតមាន​​ និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលចាំបាច់តម្រូវឲ្យ អាជ្ញាធរដែនដី និងកងកម្លាំងទាំងអស់គ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាដោះស្រាយ និងចាត់វិធានការសមស្របនានាឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថា យើងត្រូវខិតខំរួមគ្នាយកព័ត៌មានពិតទៅបង្ក្រាបព័ត៌មានមិនពិត  ដោយមិនត្រូវទុកឱ្យបញ្ហារីករាលដាល មិនបានតបត ឬមិនបានដោះស្រាយ ដែលអាចធ្វើឲ្យជនឆ្លៀតឱកាសមួយចំនួនប្រើប្រាស់បញ្ហាទាំងអស់នេះធ្វើឱ្យស្ថានភាពវិកវរ សង្គមជាតិច្របូកច្របល់ គ្មានសណ្ដាប់ធ្នាប់នោះទេ។

Related Post