រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តកំពង់ធំ​ធ្វើការផ្សព្វផ្សាយ​ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

កំពង់ធំ៖ ព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ​ធ្វើការផ្សព្វផ្សាយ​ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅវត្តព្រៃតាត្រាវ ស្ថិតក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ក្រោមអធិបតីភាព    ​​​​​​​​​ ឯកឧត្តម ស៊ុ រុំ អនុរដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម ចាន់ តារា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋាន លោក ប្រធាន អនុការិយាល័យ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត លោកអភិបាលរង​ស្រុកបារាយណ៍ លោកអធិការរងនគរបាលស្រុកបារាយណ៍ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំបល្ល័ង្ក លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបល្ល័ង្ក មេភូមិ អនុភូមិ ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ជា សុីម កំពង់ថ្ម សរុប ៣៥៥ នាក់ ស្រី ៦១ នាក់ ៕

Related Post