រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ៖ ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ នាំគ្នាហូបនំបញ្ចុកនៅគ្រប់ទីកន្លែងដោយសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ក្រោមម្លប់សន្តិភាពសម័យតេជោសែន

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីហូបនំបញ្ចុករួមគ្នាដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ៨០០នាក់ នៅក្នុង បរិវេណវត្តស្រយូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ បានថ្លែងថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ​នៅខេត្តកំពង់ធំយើង នាំគ្នាហូបនំបញ្ចុក នៅគ្រប់ទីកន្លែងដោយសប្បាយរីករាយ និងស្និទ្ធស្នាល ក្រៃលែង ក្រោមម្លប់សន្តិភាពសម័យតេជោសែន ហើយបងប្អូនយើងក៏មានរៀបចំប្រគេនចង្ហាន់ ដល់ព្រះសង្ឃ​គ្រប់ទីវត្តអារ៉ាមនានាផងដែរ។ អ្វីៗទាំងអស់ នេះគឺបានមកពីខ្មែរយើងចេះសាមគ្គីគ្នា ស្រឡាញ់គ្នាជាខ្មែរ តែមួយ រស់នៅក្រោមម្លប់សន្តិភាព ដែលមាន សម្ដេចតេជោហ៊ុនសែន ជាប្រមុខ ដែលលោកបានខិតខំនាំសន្តិភាពឲ្យយើង ដូច្នេះយើងត្រូវខិតខំថែរក្សាសន្តិភាពនេះតទៅទៀត ដើម្បីឲ្យ កូនចៅយើងជំនាន់ក្រោយបានសេចក្ដីសុខ។ ឯកឧត្តមក៏បានលើកសរសើរ ដល់បងប្អូនអ្នកធ្វើនំបញ្ចុកលក់ បានគ្រប់កន្លែងទាំងអស់ទូទាំងខេត្ត ដែលអាចផ្គត់ផ្គង់ នំបញ្ចុកបានរហូតដល់ចន្លោះពី៣០ ទៅ៤០ តោន នៅថ្ងៃទី៩ ខែមិថុនានេះ។

យោងតាមរបាយការណ៍បូកសរុបរបស់រដ្ឋបាលខេត្តកំពង់ធំបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងខេត្តកំពង់ធំទាំងមូលមានបងប្អូនប្រជាពលរដ្ឋចូលរួមហូបនំបញ្ចុកប្រមាណ៦៥.២៤៤នាក់ និងអស់នំបញ្ចុក ប្រមាណ៣២.៦២២គីឡូក្រាម៕

Related Post