ក្រុមការងារ សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ដែលដឹកនាំដោយ លោកជំទាវ ឃួន ឃុនឌី បានបែងចែកក្រុម ដើម្បីធ្វើការចុះផ្សព្វផ្សាយដល់សមាជិកសមាគមនារី តាមផែនការរបស់ខ្លួន ចំនួន ១,០៥៣នាក់ ធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតទាំង ៨ក្រុង ស្រុក សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ ។ ក្រុមការងារនេះ មានគោលបំណង ចុះពន្យល់ឲ្យសមាជិក បានយល់លើចំនុចសំខាន់ៗ បីដូចខាងក្រោម៖
១. នីតិវិធីនៃការបោៈឆ្នោត
២. តួនាទីភារកិច្ចរបស់អ្នកសង្កេតការណ៍
៣. ក្រមសីលធម៌របស់អ្នកសង្កេតការណ៍
ក្នុងការអនុវត្តតាមផែនការនេះ នៅព្រឹកថ្ងៃទី ១៧/៥/២០១៧ លោកជំទាវ ឃួន ឃុនឌី បានចុះបង្រៀនផ្ទាល់ នៅវត្តទឹកម្លាង, ស្រុកសណ្ដាន់ ដែលមានសមាជិកជាស្រ្តី ចូលរួមសរុប ចំនួន ៧១នាក់ ។
ចំណែកឯនាពេលរសៀល លោកជំទាវ បានបន្តចុះមកស្រុកប្រាសាទសំបូរ ដែលមានសមាជិកជាស្ត្រី ចូលរួមសរុប ចំនួន ៥៩នាក់ ផងដែរ ។ ក្រោយពីបញ្ជប់កម្មវិធីនីមួយៗ លោកជំទាវ ក៏បានឧបត្ថម្ភ ថវិកាសម្រាប់ធ្វើជាសោហ៊ុយ ធ្វើដំណើរដល់សមាជិក ក្នុងម្នាក់ៗ ទទួលបានចំនួន ១ម៉ឺនរៀល ផងដែរ ៕