រដ្ឋបាលខេត្តកំពង់ធំ

SEARCH

គម្រោង LASED

បញ្ជីមាតិកា
បញ្ជីមាតិកា…. 2
បញ្ជីអក្សរកាត់… 3
១.​ គោលបំណងអភិវឌ្ឍន៍គម្រោង… 4
២. ការពិពណ៌នាអំពីគម្រោង.. 4
២.១ សមាសភាគ ១៖ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចិញ្ចឹមជីវិត.. 4
២.២ សមាសភាគ ២៖ ការគ្រប់គ្រងគម្រោង.. 5
៣. សក្តានុពលផលប៉ះពាល់របស់ LASED II 5
៣.១ ចំណាត់ថ្នាក់សុវត្ថិភាពការពារបរិស្ថានរួម.. 6
៣.២ ផលប៉ះពាល់បរិស្ថាន និងវិធានការការពារ. 6
៣.២.១ ឧបករណ៍ទី១ ផែនការប្រើប្រាស់ដី និងនីតិវិធីអនុវត្ត.. 9
៣.២.២ ឧបករណ៍ទី២ ផែនការគ្រប់គ្រងបរិស្ថានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច.. 15
៤. ការរៀបចំស្ថាប័នសម្រាប់ត្រួតពិនិត្យ និងធ្វើរបាយការណ៍….. 22
៥. ការផ្សព្វផ្សាយព័ត៌មាន.. 23
បញ្ជីអក្សរកាត់

SLC សម្បទានដីសង្គមកិច្ច
NGO អង្គការមិនមែនរដ្ឋាភិបាល
LASED គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច
LASED II គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី​II
EA-EMP វាយតម្លៃបរិស្ថាន និងផែនការគ្រប់គ្រងបរិស្ថាន
JSDF មូនិធិអភិវឌ្ឍន៍សង្គមប្រទេសជប៉ុន
AEA វិភាគក្សេត្របរិស្ថាន
C/S ឃុំ/សង្កាត់
C/S PIM សៀវភៅណែនាំអនុវត្តគម្រោងឃុំ/សង្កាត់
NCDDS លេខាធិការគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិប្បតេយ្យ​នៅថ្នាក់ក្រោមជាតិ
CC ក្រុមប្រឹក្សាឃុំ
DWGs ក្រុមការងារថ្នាក់ស្រុក
PLUACs គណះកម្មការបែងចែកនិងប្រើប្រាស់ដីខេត្ត
GSSLC អគ្គលេខាធិការដ្ឋានគណះកម្មការសម្បទានដីសង្គមកិច្ច

 

១.​ គោលបំណងអភិវឌ្ឍន៍គម្រោង

. គោលបំណងអភិវឌ្ឍគម្រោង  គឺលើកកម្ពស់ការទទួលបាននៃអ្នកទទួលផលពីគម្រោងទៅធនធានកសិកម្ម និងធនធាន​ជនបទផ្សេងៗទៀត សេវាកម្មនានា និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍គម្រោង។ គោលបំណងនេះ​នឹងសម្រេច​បាន​តាមរយ: (ក) ការពង្រឹងក្រុមសហគមន៍ឱ្យបានប្រសើរដើម្បីកំណត់អត្តសញ្ញាណ​ និងកំណត់​អាទិភាព​ដល់ការ​វិនិយោគបច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធ (ខ) ការផ្តល់ហិរញ្ញប្បទានផ្តោតលើផលិតភាព និង​ហេដ្ឋារចនា​សម្ព័ន្ធ​សហគមន៍​ និងសង្គម និង (គ) បង្កើនការគាំទ្រសកម្មភាពកសិកម្ម​និង​ការ​ចិញ្ចឹម​ជីវិត។
២. អ្នកទទួលផលគម្រោងៈ អ្នកទទួលផលផ្ទាល់ពីគម្រោងប្រមាណ ៥៤០០​ គ្រួសារ​ ដែលធ្លាប់ជាក្រុមប្រជា​ពលរដ្ឋដែលគ្មានដី និងមានដីតិចតួច។ អ្នកទទួលផលទាំងនេះធ្លាប់បានផ្តល់នូវដីកសិកម្ម និងដីលំនៅឋាន ក្នុង​ទីតាំងសម្បទានដីសង្គមកិច្ចទាំង​ ១០ នៃគម្រោង LASED និង JSDF និងអ្នកដែលនឹងត្រូវបែងចែកដីនៅទីតាំង​សម្បទានដីសង្គមកិច្ចទី​១៥។ គម្រោងនឹងធ្វើការផ្តល់ជាក់លាក់ដើម្បីគាំទ្រគ្រួសារដែលងាយរងគ្រោះទាំងនោះ និងនឹងផ្តល់ការយកចិត្តទុកដាក់ជាក់លាក់លើសកម្មភាព​​ ចិញ្ចឹមជីវិតដែលផ្តល់អត្ថប្រយោជន៍ដល់ស្រ្តី។​ សកម្មភាពដែលបានផ្តល់ហិរញ្ញប្បទានក្រោមគម្រោងនេះ នឹងបន្តប្រើប្រាស់ការរួមបញ្ចូលដំណើរការពិគ្រោះ​យោបល់​​ដែលបានបង្កើតឡើងក្នុងកំឡុងពេលអនុវត្តគម្រោងដំបូង​ដើម្បីបញ្ជាក់ និងឆ្លើយតបសេចក្តីត្រូវការ​របស់​​គ្រួសារ​គោលដៅ​ទាំងនោះ។

២. ការពិពណ៌នាអំពីគម្រោង

៣. សមាសភាគគម្រោងៈ គម្រោងនឹងគ្របដណ្តប់សរុបនៃទីតាំងសម្បទានដីសង្គមកិច្ចទាំង ១៥ទីតាំង ក្នុងខេត្ត ចំនួន ៦គឺក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងបាត់ដំបង។ ទីតាំងទាំងនេះរួមទាំង ៨ទីតាំងរបស់ គម្រោង LASED ៦ទីតាំងក្រោមជំនួយហិរញ្ញប្បទាន JSDF តាមរយៈធនាគារពិភពលោក និងទីតាំងថ្មី ១ ក្នុង​ខេត្តកំពង់ធំ។ តំបន់សរុបដែលនឹងត្រូវគ្របដណ្តប់គឺប្រមាណ ១៧០០០ហិកតា ផ្តល់អត្ថប្រយោជដល់ប្រមាណ ៥៤០០​គ្រួសារ។
៤. គម្រោងនឹងកសាងពីបទពិសោធន៍ និងអនុវត្តជោគជ័យរបស់គម្រោងមុនៗ និងការអនុវត្តល្អៗក្នុងផ្នែក។ វានឹងសម្រេចសេចក្តីត្រូវការអាទិភាពដែលនូវសេសសល់របស់អ្នកទទួលផល តាមរយៈការផ្តល់កញ្ចប់ជំនួយ​បច្ចេកទេសកសិកម្ម និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធដើម្បីឲ្យដីរបស់គ្រួសារទាំងនោះមានផលិតភាព និងនិរន្តរភាព។ គម្រោងនឹងមានសមាសភាគចំនួន ២ ហើយនឹងត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ។ យោងតាមបទពិសោធន៍ រយៈ​ពេលគម្រោងគឺជាពេលវេលាអប្បបរមាតម្រូវឲ្យសម្រេចលទ្ធផល និងសមិទ្ធិផល ជាមួយនឹងនិរន្តរភាពនៃការ​វិនិ​យោគ និងការចិញ្ចឹមជីវិតនានា។

២.១ សមាសភាគ ១៖ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចិញ្ចឹមជីវិត

៥.​ សមាសភាគរង ១.១៖ ការកំណត់អាទិភាព និងរៀបចំផែនការវិនិយោគសម្បទានដីសង្គមកិច្ច។  សមាសភាគរងនេះនឹងគាំទ្រលើៈ (ក) ការរៀបចំផែនការដោយមានការចូលរួមសម្រាប់តីតាំងថ្មី  និងធ្វើបច្ចុប្បន្ន​ភាព​នៃផែនការ SLC សម្រាប់តីតាំងដែលមានស្រាប់។ (ខ) កំណត់អត្តសញ្ញាណកម្ម កំណត់អាទិភាព និងផែនការនៃបច្ចេកទេសសមស្រប និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និង (គ) ដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិ ដល់អ្នកទទួលដីដែលមានមានលក្ខណៈសម្បត្តិត្រឹមត្រូវក្នុងទីតាំងដែលមានស្រាប់។

៦. សមាសភាគរង ១.២៖ រៀបចំដី និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ សមាសភាគរងនេះនឹងគាំទ្រតម្រូវការរៀប​ចំដី និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាទិភាពក្នុងទីតាំងសម្បទានដីសង្គមកិច្ចទាំងនោះដូចជា (ក) ផ្តល់​ជំនួយ​ការ​តាំងទីលំនៅដល់អ្នកទទួលដីទើបចូលទៅរស់នោះ (ខ) ផ្តល់ជំនួយការចប់ផ្តើមរៀបចំដី​សម្រាបើដំណាំគម្រប​ដី​ដំបូង និង (គ) សាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍សង្គម និងផលិតកម្មដូចជា ផ្លូវ ប្រព័ន្ធស្រោចស្រព្វខ្នាត​តូច ទំនប់ស្ទាក់ទឹក ការផ្គត់ផ្គងទឹកជនបទ សាងសង់សាលារៀន ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន ប៉ុស្តិ៍សុខភាព មណ្ឌលសហគមន៍ និងផ្សេងៗមួយចំនួនទៀត។ កិច្ចសហការ និងសហប្រតិបត្តិការជិតស្និទ្ធជាមួយ KfW ដែល​និងផ្តល់ហិរញ្ញប្បទានប្រហាក់ប្រហែលគ្នាលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលនឹងជួយបំពេញបន្ថែមការវិនិយោគ​គម្រោង។

៧. សមាសភាគរង ១.៣៖ ការអភិវឌ្ឍកសិកម្ម និងការចិញ្ចឹមជិវិត។ សមាសភាគរងនេះនឹងជួយរួមបញ្ចូល និង​ការធ្វើឲ្យប្រសើរឡើងផ្សេងៗទៀតនៃប្រព័ន្ធផលិតកម្មកសិកម្ម ការចិញ្ចឹមជីវិត និងសុវត្ថិភាពស្បៀងរបស់គ្រួសារ​អ្នកទទួលដី រួមបញ្ចូលទាំងការសម្របសម្រួល និងផ្តល់នូវសេវាគាំទ្រ និងជំនួយបច្ចេកទេស។ ទាំងនេះនឹងរួម​មានការឧបត្ថម្ភលើ (ក) ការរៀបចំសហគមន៍ និងការភអិវឌ្ឍ (ខ) ផ្តល់ការគាំទ្រលើការផ្សព្វផ្សារយ និងសេវាកម្ម យោងតាមទស្សនអ្នកផ្តល់សេវាកម្មចម្រុះ (គ) បង្កើតទីតាំងបង្ហាញ និងកសិកម្មគម្រូ (ឃ) ផ្តល់ការគាំទ្រ​ទាំង​សម្ភារ និង​ថវិកាដើម្បីពង្រឹងភាពជោគជ័យគំនិតផ្តួចផ្តើមមូលដ្ឋាន (ង) បង្កើត និងពង្រឹង សហគមន៍កសិកម្ម ក្រុមសន្សំ និងឥណទាន ក្រុមផលិត និងទីផ្សា និងក្រុមសហគមន៍ផ្សេងៗទៀត និង (ច) ភ្ជាប់ផែនការ SLC និង​ការអនុវត្តជាមួយនឹងផែនការអភិវឌ្ឍន៍ ឬវិនិយោគឃុំ (CDPs/CIPs)។

២.២ សមាសភាគ ២៖ ការគ្រប់គ្រងគម្រោង

៨. សមាសភាគនេះនឹងគាំទ្រដល់ការគ្រប់គ្រងគម្រោង និងសកម្មភាពសម្របសម្រួលដទៃទៀត។ វានឹងធានា​ជា​ពិសេស​ដល់ការលំហូរសាច់បា្រក់​ការ ធ្វើលទ្ធកម្ម​ សវនកម្មនិង​របាយការណ៍។ វាក៏​នឹងជួយគាំ​ទ្រដល់​គម្រោង​អនុវត្ត​គម្រោងទាំងមូលនៅគ្រប់កម្រិត (រួមទាំងឃុំ) ដើម្បីពង្រឹងបន្ថែម​ទៀតចំពោះ​សមត្ថភាព​រដ្ឋបាល​និង​​​ប្រព័ន្ធរបាយការណ៍។ យកចិត្តទុកដាក់ និងគាំទ្រជាក់លាក់នឹងត្រូវបានផ្តល់ដើម្បីពង្រីក និងពង្រឹងដល់​ប្រព័ន្ធតាម​ដាននិង​វាយតម្លៃ​របស់​គម្រោង​។ ការគាំទ្រនេះ​នឹងរួមបញ្ចូលទាំងការផ្តល់ដល់គម្រោង និងប្រព័ន្ធ​ព័ត៌មានគ្រប់គ្រង SLC ពាក់ព័ន្ធផ្សេងទៀត ដែលជាធាតុចូលទៅក្នុងផែនការ SLC និង​សកម្មភាពអាទិភាព​ជាក់លាក់ តាមរយៈការកែសម្រួល និងកែលម្អរការគ្រប់គ្រងប្រព័ន្ធព័ត៌មាន (MIS)។​​ ការគាំទ្រគួររួមមានជំនួយ​បច្ចេកទេស បណ្តុះបណ្តាល ចំណាយប្រតិបត្តិការ និងមធ្យោបាយធ្វើដំណើរ និងសម្ភារផ្សេងៗ។

៣. សក្តានុពលផលប៉ះពាល់របស់ LASED II 

៣.១ ចំណាត់ថ្នាក់សុវត្ថិភាពការពារបរិស្ថានរួម

៩. គម្រោង​ LASED II ត្រូវបានចាត់ថ្នាក់បរិស្ថានក្នុងប្រភេទ “ខ”​ ដែលបានកំណត់ថា LASED II នៅបន្តតាម​គោល​ការណ៍​ការ​ពារបរិស្ថានដែលធ្លាប់អនុវត្តនៅគម្រោងLASEDបច្ចុប្បន្ន សំដៅកាត់បន្ថយ​និងកែ​សម្រួល​នូវ​ផល​ប៉ះ​ពាល់លើ​បរិស្ថាន​។

១០. LASED II នឹងអនុវត្តនៅក្នុងតំបន់ LASEDបច្ចុប្បន្ន និង នៅក្នុងតំបន់ ដែលផ្តល់មូល​និធិ​ដោយ​JSDF និង​នៅក្នុងតំបន់ថ្មី១ ស្ថិតនៅក្នុងឃុំដុង, ខេត្តកំពង់ធំ។ របាយការណ៍​ត្រួតពិនិត្យនិងការពារ​សង្គម​និង​បរិស្ថាន​ត្រូវបាន​រៀបចំដោយទីភ្នាក់ងារ​អនុវត្តហើយត្រូវបាន​អនុម័តដោយអ្នកជំនាញ​ការពារសុវត្ថិភាព​បរិ ស្ថាន​និង​សង្គម​​របស់​ធនាគារពិភពលោកនៅ​ក្នុងអំឡុងពេលរៀបចំគម្រោង LASED ដោយ​ប្រើ​មូល​និធិ​បន្ថែមនាខែ​តុលា​​ឆ្នាំ2013។​សំណើររៀបចំដីសម្បទានសង្គមកិច្ចថ្មីនៅក្នុងឃុំដូងត្រូវបានផ្ទៀងផ្ទាត់​ហើយ​បាន​​អះអាង​ថា​ពិត​តំបន់នេះជា​មិន​មែន​​តំបន់​ព្រៃ​ការ​ពារ​​ឬ ចំណុចអភិរក្សបរិស្ថាន។

៣.២ ផលប៉ះពាល់បរិស្ថាន និងវិធានការការពារ

១១. LASED II បានបង្កើតយន្ដការសម្រាប់ការពារ គ្រប់គ្រងនិង​​ពិនិត្យ​គម្រោង​វិនិ​យោគ​ហេដ្ឋា​រចនាសម្ព័ន្ធ។ ចំណុចរសើបចម្បង នៃការការពារបរិស្ថាន នឹងក្លាយជាប្រធានបទសម្រាប់ពង្រឹងការការពារ​បរិ​ស្ថាន​​​​​បន្ថែម​ទៀត​​ដែលកំណត់បាននូវវិធីការពារបរិស្ថានឲ្យ​កាន់តែប្រសើឡើងរ។​ ការទទួលបានមូលនិធិតាម​រយៈក្រុម​ឥណ​​​​ទាន​និង​ក្រុមសន្សំក៏ជាប្រធានបទដែលទាមទារឲ្យអ្នកទទួលផល មានការប្តេជ្ញាចិត្តនៅក្នុង ការអនុវត្តដើម្បី​ធា​នា​កុំឲ្យ​មាន​គ្រោះថ្នាក់ដល់បរិស្ថាន។ គម្រោងបានគ្រោងថវិកាសម្រាប់ការបណ្តុះបណ្តាល ការអភិវឌ្ឍន៏ ដើម្បី​បង្កើន​សមត្ថ​ភាព និង​​ការត្រួតពិនិត្យ ការអនុវត្តប្រព័ន្ធសុវត្ថិភាព និងផ្សព្វផ្សាយអំពីការការពារបរិស្ថាន ដល់មន្រ្តីនៅថ្នាក់ក្រោមជាតិ។

១២. ការវាយតម្លៃបរិស្ថានៈ សកម្មភាព​គម្រោង​ដូច​ជាហេដ្ឋា​រចនាសម្ព័ន្ធ​សហគមន៍​ខ្នាតតូច​និង​សកម្ម​ភាព​កសិ​កម្ម​និងការចិញ្ចឹម​ជីវិតអាចមានផលប៉ះពាល់​បរិស្ថាននិងសង្គមតិចតួចបំផុតក្នុងអំឡុងពេលអនុវត្ត។​ផល​ប៉ះ​ពាល់ធម្មតាសម្រាប់ស្នាដៃស៊ីវិលខ្នាតតូចរួមបញ្ចូលទាំងការសំអាតដី សំណឹក និងដីល្បាប់​នៃសាក​សព​ទឹកធូ​លីដី​និង​កាកសំណល់ជា​ដើម។ សកម្មភាពខ្នាតតូចទាំងនេះ ជាផលប៉ះ​ពាល់ដែលកើត​មាននៅក្នុងគម្រោង​LASED ត្រូវបានកែសម្រួល និង​គ្រប់គ្រងដោយប្រើ ផែនការគ្រប់គ្រងបរិស្ថានធម្មតា(EMP)។ បន្ថែមលើនេះ សកម្មភាពកសិកម្ម និង​សកម្ម​ចិញ្ចឹមជីវិត ទោះបីជាមានលក្ខណៈតូចក៏ដោយ និងជាសកម្មភាពកើតជាប្រចាំ អាចមាន​ផលប៉ះ​ពាល់​ចំពោះ​ដី ដូច្នេះគម្រោងLASED នឹងបង្កើនវិធានការការគ្រប់គ្រងដីនិងទឹក ដូចនេះផល​ប៉ះ​ពាល់​ទាំងនេះ​សង្ឍឹម​ថា​នឹង​​បានកាត់បន្ថយនិងគ្រប់គ្រងបាន។ ​ ប្រហែលជាមាន មានព្រៃឈើ​សេសសល់​ខ្លះ​នៅតំបន់ ដី​សម្ប​ទាន​សង្គមកិច្ចថ្មីដែលទទួលផលប៉ះពាល់ក្នុងកំឡុងពេលធ្វើការអភិវឌ្ឍន៏ដី ទោះបីយ៉ាង​នេះ​​​ក៏ដោយ​ក៏បញ្ហា នេះ អាច ដោះស្រាយដោយផ្អែកលើបទពិសោធន៏របស់ខ្លួន ដូចជាផែនការប្រើបា្រស់ដី និង ការរៀបចំផែនទី និង​ ការប្រែក្លាយតំបន់ព្រៃទាំងនេះ​ជាសហគមន៏ព្រៃឈើ​សម្រាប់ធ្វើការ​អភិរក័្ស​និង​​ការ​ការពារ​។ បញ្ហាទាំងនេះត្រូវបានការពារដោយ​ជោគជ័យនៅក្នុង​គម្រោង​LASED​ហើយ​ក៏នឹងបន្ត​ប្រើ​បា្រស់​​នៅ​ក្នុង​គម្រោង LASEDII។ គ្រាប់មិនទាន់ផ្ទុះ​ត្រូវបានសំអាតទាំង​តំបន់ដី​សម្ប​ទាន​នៃ​គម្រោង​LASED បច្ចុប្បន្ន និងតំបន់ដែល គ្រាំទ្រដោយថវិកាបន្ថែម។តំបន់លើកគម្រោងថ្មី នៅ​ឃុំ​ដូង ខេត្តកំពង់ធំ ត្រូវ​បាន​ការពារ និង​បញ្ជាក់ថាគ្មាន គ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុង​កំឡុង​ពេល​រៀប​ចំគម្រោងLASED ដោយ​ប្រើថវិកាបន្ថែមនាខែតុលាឆ្នាំ ២០១៣។

សុវត្ថិភាពនៃទំនប់ (OP 4.37)[1]. សមាសភាគរង ១.២ លើការ​អភិវឌ្ឍន៏​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្តល់​ថវិកា​សម្រាប់​សាងសង់ប្រព័ន្ធធារាសាស្រ្តខ្នាតតូច រួម​ទាំង​​ការសាង​សង់​ទំនប់ដែល​មានជើង​ទេរពីប្រវែង​៤ទៅ៥ម៉ែត្រ​(អាង​ស្តុក​​ទឹក) វិធានការពារសុវត្ថិភាព សម្រាប់ទំនប់ខ្នាតតូច​នឹងត្រូវ ពិនិត្យដោយ ភ្នាក់​ងារ​អភិវឌ្ឍន៏​អន្តរជាតិ by IDA ដើម្បី​ជៀសវាងឬកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។ វិធាន​ការ​សុវត្ថិ​ភាព​សម្រាប់​ទំនប់​ខ្នាតតូច មាន​បង្ហាញ​នៅក្នុងទម្រង់ ១៨.៤ ស្តីពីផែនការត្រួតពិនិត្យបរិស្ថាន (C/S PIM, 2009). ផលប៉ះ​ពាល់​ចម្បង​នឹង​ត្រូវផ្ទៀងផ្ទាត់ និងត្រួតពិនិត្យក្នុងកំឡុងពេលអនុវត្ត។ ទោះជាយ៉ាងនេះក្តី ក្នុងកំឡុងពេលរៀបចំគម្រោង LASED II ​គ្រាន់តែពង្រាងកាត់បន្ថយ និងកែសម្រួលផល់ប៉ះពាល់បរិស្ថានក្នុងកំឡុងពេលសាងសង់ សំ​ណល់​​​ស៊ី​វិល។​ផល​ប៉ះពាល់ និងវិធានការបន្ធូរបន្ថយ បានចែងក្នុង EMP​សម្រាប់​ការវិនិយោគលើ​ប្រព័ន្ធ​ធារា​សាស្រ្ត​ខ្នាត​តូច។ មិនមាន​ផលប៉ះពាល់ណា​ដែលនឹងសល់ទុកក្រោយ​ពេលសំណង់ត្រូវបាន​សាងសង់​រួច។

១៣. ការវាយតំលៃលំនៅស្ថានធម្មជាតិៈ ផែនការប្រើប្រាស់ដី (ដែលស្ថិត​ក្រោម​អនុសមាស​ភាគ ១.១) និង​ការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច(ក្រោមសមាសភាគរង១.២)អាចប៉ះ​ពាល់ដល់​លំនៅ​ស្ថាន​ធម្ម​ជាតិ​ដូចជាតំបន់ដីសើម, ស្រះធម្មជាតិឬព្រៃសំណល់ / បំណះព្រៃឈើដែលនៅសល់។ ទោះ​ជាយ៉ាង​ណា​ផល​ប៉ះពាល់នៃសំណង់ស៊ីវិលខ្នាតតូចទៅលើជម្រកធម្មជាតិនឹងត្រូវបានជៀសវាងតាមរយៈដំណើរការពិនិត្យមួយហើយបើមិនអាចត្រូវបានជៀសវាង EMP នឹង​ត្រូវ​បាន​បង្កើត​ឡើង​និង​បាន​អនុវត្ត​សម្រាប់​គ្រប់គ្រង​ផលប៉ះ​ពាល់​ទាំងនោះ។​លើសពីនេះទៀត ក្នុងដំណើរ​ការធ្វើផែនការប្រើប្រាស់ដីធ្លីក៏នឹងកំណត់​ពីដី​ផ្សេង​ដែលបាន​ប្រើ​បា្រស់​នៅក្នុងដីសម្បទានសង្គមកិច្ចដែលបាននិងកំណត់ជម្រកធម្មជាតិ (ឧបំណះព្រៃ​ឬដីសើម​ឬស្រះ​ធម្ម​ជាតិ) សម្រាប់ការការពារនិងការអភិរក្សរបស់សហគមន៍ជាការអនុវត្តនៅក្រោម LASED ។

១៤. ព្រៃឈីៈ ជាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍនៃតំបន់ដីសម្បទាន​សង្គមកិច្ច​ថ្មី​នេះ​អាច​នឹង​ប៉ះពាល់ដល់សំណល់ព្រៃឈើ។ ទោះជាយ៉ាងណាការអនុវត្តនៅក្រោម LASED រាប់​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់ដីនិងការ ព្រៃសហគមន៍ក្នុងការធ្វើផែនការការប្រើប្រាស់ដីនេះនឹងត្រូវបានបន្ត។ ព្រៃឈើ​ដែល​នៅ​សេសសល់នឹងត្រូវបានបម្រុងទុកសម្រាប់ការការពារសហគមន៍និងការអភិរ័ក្ស។

១៥. ថ្នាំសំលាប់សត្វល្អិតៈ ខណៈពេលដែល LASED ទី II នឹង​មាន​ការ​ផ្តោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ផលិត​កម្ម​កសិកម្មហើយគេរំពឹងថានឹងមានការបង្កើននូវការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតដូចដែលបានជួប​ប្រទះ​នៅ​​ក្រោម LASED។ សហគមន៍នៅតំបន់ LASED ពឹងផ្អែកតែលើ​ការដាំដំណាំ​អន្តរបង្វិល​និងការដាំដំណាំចម្រុះ​​ដើម្បី​គ្រប់​គ្រងសត្វល្អិត​និងជំងឺ​ប្រសើរ​ជាងប្រើ​ថ្នាំសំលាប់​សត្វល្អិត​ដោយសារ​តែ​ការប្រើថ្នាំ​សម្លាប់​សត្វល្អិត​ត្រូវ​បាន​ហាមឃាត់​និងផលប៉ះពាល់លើសុខភាព។ ការចាប់យកបច្ចេកទេសកសិកម្មសមស្របនឹងត្រូវ​បាន​បន្តគាំទ្រ​នៅ​ក្នុង LASED II ។

១៦. បេតិកភណ្ឌវប្បធម៌  នការវិនិយោគហេដ្ឋា​រចនាសម្ព័ន្ធអាចប៉ះពាល់​លើសម្បត្តិវប្បធម៌ដែលមិនបានស្គាល់​កប់​​ទុក​នៅក្នុងតំបន់វប្បធម៌ ។ ឱកាសរិះរកនីតិវិធីជាផ្នែកមួយនៃ EMP ​ដើម្បីស្វែងរកឱកាស ក្នុង​អំឡុង​ពេល​អនុ​វត្ត​​​​គ​ម្រោង។ ដូច្នេះមកដល់ពេលនេះមិនមានបញ្ហា-PCRត្រូវបានជួបប្រទះនៅក្រោមគម្រោង LASED ។

១៧. LASED II ត្រូវបានអនុវត្តដោយផ្អែកលើសំណើរពីក្រោមឡើងមកលើ ដែលអនុ​លោម​តាម​កម្មវិធី​វិមជ្ឈការជាតិនិងវិសហមជ្ឈការ(D&D)។  – ដូចនេះ​ផ្សេងពីគម្រោងផ្សេងពីរ​​ដែលកំពុង​បន្តសាកល្បង​ដែល​មិន​​ត្រូវបានដឹង​អំពីទីកន្លែង និងអ្វីដែបន្តអនុវត្តនៅលើដីសម្បទានសង្គមកិច្ច នៅក្រោម LASED ទី II ដែលនឹង​ត្រូវ​បានគាំទ្រ។​ ដូច្នេះEA-EMP ពឹងផ្អែក​លើ​វិធីសាស្រ្ត​មួយ​ដែល​ពិនិត្យ​មើលផលប៉ះពាល់ចម្បង​ដែល​អាច​កើត​មានឡើងក្នុងខណៈចាប់ផ្តើមជូនដំណឹងដោយបទពិសោធន៍ដែលទទួលបានពីតំបន់គម្រោងសាកល្បង។

១៨. LASED II មានឧបករណ៍និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសុវត្ថិភាពបរិស្ថាន។ គម្រោង​អាចកសាងលើការបង្កើតយន្តការសម្រាប់ការតាមដានការត្រួតពិនិត្យ គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទង​នឹងផលប៉ះពាល់អវិជ្ជមានចម្បង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធចម្បង​ដែលមានលក្ខណៈរសើបលើបរិស្ថាន​នឹង​ជាប្រធានបទ​មួយបន្ថែមទៀតសម្រាប់ត្រួតពិនិត្យបរិស្ថាន ដែលបានកំណត់នូវវិធានការសមស្រប។ ការ​ទទួលបានមូលនិធិដោយក្រុមជំនួយឥណទាននិងសន្សំ ក៏ជា​ប្រធានបទ​តម្រូវឲ្យសហគមន៏​មានការប្តេជ្ញា​ចិត្ត​ចូលរួមនៅក្នុងការអនុវត្តសំដៅការពារបរិស្ថាន។ គម្រោងបានរៀបចំ​ថវិកាសម្រាប់​ការកសាងសមត្ថភាព​និង​ពង្រីក​ការយល់ដឹង​បន្ថែមទៀត​លើការការពារសុវត្ថិភាព​បរិស្ថានដល់មន្ត្រីពាក់ព័ន្ធ​និងក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​ស្ថិត​​នៅក្រោមគម្រោងនេះ។

១៩. ដូចគ្នានឹងគម្រោង LASED បច្ចុប្បន្ន LASED II មាន​បញ្ហាពីរ​ដែលផុសចេញ​ពីសកម្មភាពការ​ប្រើ​ប្រាស់​ដី​និងសកម្មភាព​ការអភិវឌ្ឍលើជីវភាពរស់​នៅដែលតម្រូវនៅក្រោមសមាសភាគរង ១.១ និង ការ​វិនិ​យោ​គ​​ហេ​ដ្ឋា​រចនាសម្ព័ន្ធ តម្រូវនៅក្រោម1 និងហេដ្ឋារចនា​សម្ព័ន្ធខ្នាតតូចតម្រូវឱ្យមានក្រោម សមាសភាគរង ១.២ ដែល​ជាគុណសម្បត្តិជម្រុញឲ្យមានការយកចិត្តទុកដាក់ចេញពីចំណុចដំបូងនៃការ ការអនុវត្តន៍​ការ​ការ​ពារ​​សុវត្ថិ​ភាពបរិស្ថានឲ្យបានប្រសើរ។ ការវាយតំលៃបរិស្ថាននិងការគ្រប់គ្រងផែនការគ្រប់គ្រងបរិស្ថាន (EA-EMP) មានតម្លៃលើ (i) ការធ្វើផែនការប្រើបា្រស់ដី និងការអនុវត្តនីតិវិធីសម្រាប់កែលំអកសិកម្ម និង សកម្ម​ភាព​​​ចិញ្ចឹមជីវិត ​និង (ii) ផែនការគ្រប់គ្រងបរិស្ថានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។

៣.២.១ ឧបករណ៍ទី១ ផែនការប្រើប្រាស់ដី និងនីតិវិធីអនុវត្ត

២០. ផែនការប្រើបា្រស់ដីនិងការអនុវត្តនីតិវិធីត្រូវបានប្រើបា្រស់ដើម្បីបង្ហាញអំពីជម្រកធម្មជាតិ(ឧ គម្ពោ​ត​​ព្រៃ ដី​សើម ឬស្រះធម្មជាតិ) ដែលសហគមន៏ត្រូវការពារនិងថែរក្សា។​អនុសមាសភាគ ១.១ ស្តី​ពី​កសិ​កម្ម និង​សកម្ម​ភាពចិញ្ចឹមជីវិត អាចបានកាត់បន្ថយជាអប្បបរិមារ នូវផលប៉ះពាល់បរិស្ថាន​ក្នុង​កំឡុងអនុវត្ត។ សកម្ម​ភាព​​កសិ​កម្ម និង​សកម្មភាពចិញ្ចឹមជីវិត​ទោះបីតូចតាច និងជាសកម្ម​ភាព​ធ្វើ​ដោយ​ដៃក៏ដោយ ក៏អាច​មាន​ផល​ប៉ះ​ពាល់​លើដី និងគុណភាពដី ប៉ុន្តែ ដូច្នេះ​ជា​ថ្មី​គម្រោង​ដៅ​ផ្អែក​លើគម្រោង​LASED​នឹង​ជម្រុញ​ឲ្យមាន​ការ​ថែ​រក្សា​​ដី​និង​ទឹក​ ដូចនេះផលប៉ះពាល់ ក៏រំពឹង​ថា​នឹង​ថយ​ចុះ​និង​បានគ្រប់គ្រង។​. មានព្រៃនៅសេសសល់ នៅ​ក្នុងតំបន់​ដី​សម្បទានសង្គកិច្ចថ្មី​ ដែល​ត្រូវប៉ះ​ពាល់​​នៅក្នុងកំឡុងពេលអភិវឌ្ឍន៏ដី​ ទោះបីយ៉ាង​នេះ​​ក៏​ដោយ​បទពិសោធន៏​នៃគម្រោង​LASED នឹង ត្រូវយកទៅអនុវត្តមាន​ន័យថា​រាប់បញ្ចូល​យ៉ាងប្រុង​ប្រយ័ត្ន​នូវ​ប្រភេទ​ការ​​ប្រើបា្រស់ដី នៅក្នុង​ការ​រៀប​ចំផែនការ និង​ដំណើរការរៀបចំផែនទី និងបញ្ចូល​ព្រៃឈើ​ទាំងនោះ​ជា​សហ​គមន៏ព្រៃឈើ សម្រាបើការពារនិងអភិរ័ក្ស។ បញ្ហានេះត្រូវបាន​ការពារយ៉ាងជោគ​ជ័យនៅក្នុង​គម្រោង​LASED ហើយ​​នឹង​បន្ត​អនុវត្ត​នៅក្នុងគម្រោងLASED II។

ការបន្ស៊ីមេរៀនពិសោធន៍

២១. សក្តានុពលនៃផលប៉ះពាល់បរិស្ថានតិចតួចដែលមានលក្ខណៈបញ្ច្រាសនៃអនុសមាសភាគ១.១ អាច​ត្រូវ​បាន​គ្រប់​គ្រង​តាម​រយៈ​ការ​ធ្វើ​ផែនការប្រើប្រាស់ដីនិងនីតិវិធីអនុវត្ត។ ការ​ធ្វើផែនការនិងអនុវត្ត​នីតិវិធី​​ត្រូវបាន​ធ្វើ បច្ចុប្បន្ន​ដោយអ្នកទទួលដី ដែលបានឆ្លុះបញ្ចាំងពីមេរៀនពិសោធន៏​លើការពារបរិស្ថានគម្រោងLASED​មុន​​ ដូចជា:

“ការរៀបចំផែនការប្រើបា្រស់ដីនិងការអនុវត្ត។ការចូលរួមផែនការប្រើប្រាស់ដី គូសបង្ហាញ​និងអភិវឌ្ឍន៏​ផែន​ការ​ទីតាំងដីសម្បទាន​ទាំងអស់បានបង្ហាញនូវ​ប្រភេទផ្សេងៗនៃការ​ប្រើបា្រស់ដី​។​ផែនការប្រើបា្រស់​ដី​ស​មា​ហរ​ណ​កម្ម​ជាមួយព្រៃឈើដែលសេសសល់ ប្រភពទឹក  និងជម្រកការពារបៃតង​ដែលត្រូវ​បាន​ប្រកាស​ឲ្យ​អភិរ័ក្ស​និង​​ការពារ។ ទាំងនេះត្រូវបានធ្វើក្នុងការសហការជាមួយមន្ទីរវិស័យពាក់ព័ន្ធ គ្រួសារទទួលដីសម្បទាន និង​រដ្ឋ​អំណាចមូលដ្ឋាន។ មិនមានតំបន់ដែលតម្រូវឲ្យអភិរក័្សព្រៃឈើ ប្រភពទឹក​ឬតំបន់បៃតង​នៅក្នុង​តំបន់​LASED និងអង្គការក្រៅរដ្ឋា​ភិបាលដីសម្រាប់ប្រើបា្រស់ជាដីលំនៅដ្ឋានឬដី​កសិកម្មទេ។ផែនការ​ប្រើ​ប្រាស់​ដី​ធ្លី​លម្អិត​និងបានយកទៅប្រើបា្រស់ សម្រាប់ការបង្កើនសមត្ថភាពដំបូង​លើបរិស្ថាននិងកសិកម្ម»។

២២. គម្រោងនេះរិះរកវិធីសាស្រ្តដាក់បញ្ចូលការគិតពិចារណាអំពីបរិស្ថានទៅក្នុងដំណើរការរៀបចំធ្វើផែនការ​រួម។​ បញ្ហាជាបឋមដែពាក់ព័ន្ធទៅនឹងបញ្ហាបរិស្ថានគឺ:​

(ក) ការបាត់បង់ឬខូចខាតដល់​មុខងារ​ព្រៃ ជម្រក​ដ៏សំខាន់ ​និងច្រករបៀង​សត្វព្រៃ នៅក្នុង​និងនៅជុំវិញ​តំបន់​ដី​សម្បទានសង្គមកិច្ច

(ខ) ភាពមិនត្រឹមត្រូវ/ឬការប្រើបា្រស់ដី ធ្វើឲ្យបាត់បង់គុណភាពដីនិងប្រភាពទឹក

(គ) ផលប៉ះពាល់ផ្ទាល់និងមិនផ្ទាល់លើបរិស្ថាន និង​ប្រភពធម្មជាតិ កើតឡើងពីការវិនិយោគលើហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ​នៅក្នុងអនុសមាសភាគ ១.២។

ដំណើរការចូលរួមធ្វើផែនការប្រើប្រាសដីជាច្រើនជំហានបានបញ្ចូលរូបភាពផ្កាយរណបបច្ចុប្បន្ន, ការ​ថត​រូប​ពី​លើអាកាស, ការគាំទ្របច្ចេកទេស, ការវិភាគ-ប្រព័ន្ធក្សេត្របរិស្ថាន​ គោលការណែនាំ និង​ទម្រង់​ត្រួត​ពិនិត្យ។

២៣. ការជ្រើសរើសដី  តំបន់សម្បទានដីសង្គមកិច្ចទាំងអស់ស្នលសុំដោយឃុំនឹងត្រូវបានផ្តួចផ្តើម ត្រួត ពិនិត្យដោយផែនទី “តំបន់រសើប” ដើម្បីកំណត់សារជាថ្មីលើ ជម្រក ដ៏សំខាន់​ឬ​ព្រៃ​ តំបន់​ការពារ​តំបន់​បេតិក​ភ័ណ្ឌ​វប្បធម៌​និង​សហគមន៍ជនជាតិដើមភាគតិចត្រូវបានគេស្គាល់។ នៅក្នុង​ព្រឹត្តិការណ៍​ដែលបាន​ស្នើនឹង​ប៉ះ ពាល់​ដល់​តំបន់​ទាំង​នេះ ឃុំនឹងត្រូវបានជម្រុញដើម្បីកំណត់តំបន់ដែលមានប្រយោជន៏ទាំននេះ។ចំពោះ គម្រោង​ស្នើសុំ​ដី​សម្ប​ទានសង្គមកិច្ចដែលមានការព្រមព្រៀងអនុវត្តនៅពេលអនាគត ការត្រួតពិនិត្យ និង​កំណត់ហេតុណែនាំ សម្រាប់ឃុំ ស្រុក ប្រើបា្រស់មន្រ្តីរដ្ឋាភិបាលនិងអ្នកទទួលផល ដើម្បីកំណត់មធ្យោបាយ នៅពេល រៀបចំផែន ការដីសម្បទានសង្គមកិច្ច​និង​រៀបចំឯកសារ​ វិធីសាសស្រ្ត សម្រាប់ពិនិត្យសារជាថ្មី ដោយ លេខាធិការដ្ឋាន ប្រើបា្រស់និងបែងចែកដី ។នៅពេល ទីតាំងត្រូវបានទទួលស្គាល់ហើយ ​ការ ធ្វើ ប្រព័ន្ធក្សេត្របរិស្ថាន​នឹង​ដំ​ណើរការដើម្បីផ្ទៀងផ្ទាត់សក្តានុពលនៃតំបន់ដោយ ប្រើបា្រស់វិធីសាស្រ្ត រៀបចំ ផែនការដោមានការចូលរួម។ដំណើរការ​វាយតំលៃរួមផ្សំជាមួយបច្ចេកទេស កសាងផែនទី វិភាគសេដ្ឋកិច្ច លើ មធ្យោបាយ ការវិភាគ​ឪកាស និង​​ឧបសគ្គ មេរៀនពិសោធន៏  ដែលបានមកពីការ ប្រើបា្រស់ ប្រព័ន្ធ ក្សេត្រ បរិស្ថាន ប្រហាក់ប្រហែលនៅតំបន់ ក្បែរ និង​ការវយតម្លៃ លើសក្តានុពលដី ដែលប៉ះ ពាល់ នៅក្រោម ទិដ្ឋភាពនៃការប្រើបា្រស់ដី។​ការចុះបញ្ជីដីរដ្ឋ​នៃតំបន់ស្នើសុំ​ក៏ត្រូវមានការព្រមព្រៀងពីមន្ទីរបរិស្ថានខេត្ត  ក្រ សួងបរិស្ថាន  និងរដ្ឋបាលព្រៃឈើ ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តី  ក៏ដូចជាការ ប្រកាស ជា សាធារណៈ និងសំណូមពរ។ លទ្ធផល នៃ​នីតិ​វិធីនេះ​នឹងត្រូវបានពិនិត្យឡើងវិញដោយលេខាធិការដ្ឋាន ជាដំបូង មុនផ្តល់ការអនុញ្ញាត្តិឲ្យធ្វើការជ្រើស រើស​អ្នកទទួលដី។​ បទពិសោធន៏ ដែលបានមក ពីឃុំ សាក ល្បងដីសម្បទានសង្គមកិច្ចចំនួនបី បង្ហាញថា​ ផល​ប៉ះ​ពាល់​ចម្បងនិងអវិជ្ជមាននៃបរិស្ថាន​អាចចៀសបាន តាមរ​យៈ ការបង្ហាញរូបភាព​ទីតាំងព្រៃឈើ និង ដំណើរ​ការ​អនុវត្ត​ប្រព័ន្ធក្សត្របរិស្ថាន។

២៤ ផែនការប្រើបា្រស់ដីនិងបែងចែកដី: លទ្ធផលនៃការវាយតម្លៃ AEA នឹង​ត្រូវបាន​ប្រើ​ដើម្បី​បង្កើត​អនុ​គម្រោង​លើតំបន់ដីសម្បទានសង្គមកិច្ច​ផែនការប្រើប្រាស់​ដីដោយមានជ្រើសរើសអ្នកទទួលដី, ដែលផ្អែកលើ​មូលដ្ឋាន​ដីដាំបន្លែ ដី និងប្រភពធនធានទឹកដែលមានស្រាប់, របៀបណែនាំការប្រើបា្រស់ ដីប្រកប ដោយ និ រន្តរភាព និងការអនុវត្តកសិកម្ម។ អនុគម្រោង​នៃតំបន់ដីសម្បទានសង្គមកិច្ច​លើ​ផែនការប្រើប្រាស់ដី​នឹងវិភាគ​រចនា​សម្ព័ន្ធ​​ដី,​សារធាតុចិញ្ចឹម​និងការគ្រប់គ្រងទឹក​ វិធានចម្រុះគ្រប់គ្រងសត្វល្អិត និងប្រព័ន្ធប្រើបា្រស់ដីសម ស្រប រួមមាន ប្រពលវប្បកម្មដំណាំស្រូវ  បន្លែ ឬ ផលិតកម្មដំណាំសេដ្ឋកិច្ច វាលស្មៅ និង​កសិតុក្ខកម្ម ។ វា​នឹង​បង្ហាញផងដែរនូវតំបន់សម្រាប់រៀបចំព្រៃសហគមន៏ ដើម្បីឲ្យព្រៃដុះឡើងវិញនៅលើតំបន់រិចរិល​ជា​ពិ​សេស នៅ​តំបន់ជម្រកធម្មជាតិ និងតំបន់ព្រៃ។ ផែនការប្រើបា្រស់ដីទាំងនេះ នឹងត្រូវបានពិនិត្យឡើងវិញ ដោយ​លេ​ខាធិការដ្ឋាន PLUAC ជាផ្នែកនៃផែនការអនុគម្រោងដីសម្បទានសង្គមកិច្ចនិងការអនុវត្តរបស់វា ត្រួត​ពិនិត្យ ដោយ ស្រុក និងលេខាធិការដ្ឋានPLUAC។

២៥.ប្រសិនបើអនុវត្តបានត្រឹមត្រូវក្នុងដំណើរការធ្វើផែនការប្រើប្រាស់ដីនឹងត្រូវមានការពិចារណាទាំងពីរនូវអ្វីដែលមុខងាររបស់ព្រៃឈើ(សម្រាប់សេដ្ឋកិច្ច ការអភិរក្ស​ ឬការប្រើប្រាស់និងការការពារ) និង​របៀប​​កំណត់​ការ​ប្រើ​ប្រាស់វិធីសាស្រ្តនៃប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS) វិសាលភាពនៃការរិចរិលរបស់ព្រៃឈើ​ហើយ​ដូច្នេះ​​គ្រោះ​ថ្នាក់នៃអ្វីមួយដែលកើតឡើងដោយវិធីសាស្រ្ត “គ្មានធ្វើអ្វីសោះ” នោះ។ គម្រោង​នេះ​នឹង​គាំ​ទ្រ​ដល់​ការ​កំណត់​អត្តសញ្ញាណនៃតំបន់អភិរក្សដែល មានអាទិភាពខ្ពស់ដោយប្រើទិន្នន័យដែលអាច រកបាននិង បច្ចេកវិទ្យាថ្មី។ ឧទាហរណ៍ដំណើរការធ្វើផែនការនឹងត្រូវបញ្ចូលការប្រើបា្រស់ចំណុចទី៥ រូបភាព​និង​ការអង្កេត​ដី​នឹង​រួម​ចំ​ណែ​ក​​ដល់ការការប្តេជ្ញាចិត្តនៅក្នុងតំបន់ដើម្បីរក្សាគម្របព្រៃឈើសម្រាប់គោលបំណងការពារ បាន​ផ្តល់​ប្រភេទ​ដី​សម​ស្របសម្រាប់វិស័យកសិកម្ម ជម្រាល និងទីតាំងនៅក្នុងទីជម្រាលខ្នាត​តូចដែល​ពាក់​ព័ន្ធ។​ដី​ដែល​បាន​ជ្រើស​រើសសម្រាប់ការប្រើប្រាស់កសិកម្ម​ ការធ្វើផែនការផ្អែកតាម​លក្ខណៈ​វិនិច្ឆ័យ ​រួម​មាន​តម្រូវ​ការ​ក្នុង​ការ​រក្សា​បាននូវគម្របដើមឈើមួយអប្បបរមា នឹងត្រូវបាន​រក្សាទុកសម្រាប់​ម្លប់និងទីជំរកផងដែរ។​ទោះបី​គម្រោង​បានផ្តល់នូវ​ជំនួយបច្ចេកទេស អ្នកជំនាញ នឹងត្រូវបាន​បណ្តុះបណ្តាល​អំពីការ​រៀប​ចំផែន​ការ​បរិស្ថាន​ខ្នាត​តូច​ជាមួយសហគមន៏​​​​​​​ ឧទាហរណ៏ការរៀបចំ ខ្សែទំនប់ នៃព្រៃដែលមានស្រាប់ នឹងការពារ ការហូរ​ច្រោះ​ជី​ជាតិ ដែលគ្មាន “ កោះ” នៃ​ព្រៃ​ឈើ​ដែល​បោះ​បង់ ទុកចោល​ឯក​ឯង​គ្មាន​ទំនាក់​ទំនង​ជា​មួយ​តំបន់​ព្រៃ​នៅ​ជុំ​វិញ​នោះ​ទេ និងជាផ្លូវទឹកដ៏សំខាន់នៅតាមតំបន់ សមស្របតាមបណ្តោយនៃ​ទ្រនាប់ព្រៃឈើ​។ ព្រៃឈើ​សម្រាប់​ប្រើប្រាស់សម្រាប់​ផលប្រយាជន៏​សេដ្ឋកិច្ច​ពិសេស​ដូច​ជាការ​ទាញ​យកជ័រ​ និង​ព្រៃឫស្សី​ដែល​កំពុង​លូត​លាស់​នឹង​​ត្រូវ​បាន រ​ក្សា​ទុកសម្រាប់ការការពារនិងការប្រើប្រាស់សហគមន៍។

ដំណើរការរៀបចំផែនការប្រើប្រាស់ដី និងការអនុវត្ត (សម្រាប់ឃុំដូង)

២៦. សមាសភាគរង ១.១ អាទិភាព និងផែនការវិនិយោគសម្បទានដីសង្គមកិច្ច: យោងតាមបទពិសោធន៍​LASED កន្លងមក លំហូរសកម្មភាពនានាខាងក្រោមក្នុងសមាសភាគរង ១.១ ជាដំណើរការសកម្មភាព​ផែន​ការប្រើប្រាស់ដីសម្បទានសង្គមកិច្ច៖

២៧.​ សមាសភាគរង ១.១ អាទិភាព និងផែនការវិនិយោគសម្បទានដីសង្គមកិច្ច: ផល​ប៉ះពាល់អវិជ្ជមាន​ដែលអាចកើតមានលើបរិស្ថានក្នុងសមាសភាគនេះ និងសំណើកាត់បន្ថយផលប៉ះពាល់ទាំងនោះរួមមាន៖

ផលប៉ះពាល់ដែលអាចកើតមាន(I.) វិធានការគ្រប់គ្រង/វិធានការកាត់បន្ថយ/វិធានការគ្រប់គ្រង (M.)
I.1    ​តំបន់ដែលបានកំណត់សំរាប់ធ្វើ​សម្បទានដី សង្គមកិច្ច មានការប៉ះពាល់​ដោយផ្ទាល់ និងប្រយោលលើការអភិរក្ស​ធម្មជាតិ,  តំបន់ព្រៃ ឬតំបន់ជំរកសត្វព្រៃ​ដែលបាន ការពារ ប្រភេទព្រៃសំខាន់ៗ  ធនធានដែលបាន គ្រប់គ្រង  តំបន់​ការពារ (ឧទាហរណ៍ ៖ សហគមន៍​ព្រៃឈើ)  ជំរកសត្វព្រៃ,ច្រករបៀង​សំរាប់សត្វព្រៃបន្លាស់ទី  ប្រភេទ តំបន់ប្រាសាទ ឬបេតិកភណ្ឌវប្បធ៌ម ។

M.1  ខេត្ដប្រើប្រាស់ផែនទី “Hot Spot” កំណត់តំបន់ដែលមានចំណាប់អារម្មណ៍ខ្លាំង សំដៅជ្រើសរើសតំបន់ទាំងនេះ ចេញពីការគិត​គូរ​លើការធ្វើសម្បទានដីសង្គមកិច្ច តាំងពីដំណាក់កាលដំបូង និង​កំណត់សញ្ញាណតំបន់ជិតខាង និងតំបន់ផ្នែកខាង​ក្រោមដែល​អាច​នឹងរងផលប៉ះពាល់។

M2    របាយការណ៍ណែនាំ និងទំរង់បែបបទត្រួតពិនិត្យលើព្រៃឈើ និង​តំបន់​ជំរកសំខាន់  ត្រូវបានប្រើប្រាស់ក្នុងដំណាក់កាលរៀបចំផែនការ​ដោយ​មានការចូលរួម និងផ្ដល់​ការណែនាំលើការ ធ្វើអត្ដសញ្ញាណកម្ម និងការដកចេញតំបន់ទាំងនោះពីកម្មវិធី​សម្បទានដីសង្គមកិច្ច។

M.3  ផែនទី ទិន្នន័យព័ត៌មានភូមិសាស្ដ្រ និងរូបភាពពីផ្កាយណប ត្រូវបាន​ផ្ដល់ដល់ថ្នាក់ឃុំ ក្រុមការងារសម្បទានដីសង្គមកិច្ចថ្នាក់ឃុំ ដោយ​កំណត់​តំបន់ទាំងនេះអោយនៅក្រៅ ពីតំបន់ធ្វើសម្បទានដីសង្គមកិច្ច និងការគិតពិចារណាពីផលប៉ះពាល់ទៅលើតំបន់​ដែល​ស្ថិតនៅ​ខាង​ក្រៅតំបន់ដែលត្រូវអនុវត្ដន៍កម្មវិធីសម្បទានដីសង្គមកិច្ច។

M.4     នីតិវិធី និងសៀវភៅអនុវត្ដគម្រោងរួមមានការពិនិត្យឡើងវិញលើទំរង់​បែបបទនៃការ ត្រួតពិនិត្យផែនទី ដែលមានកំរិត និងដំណាក់កាល​ផ្សេងៗគ្នាក្នុងការធ្វីផែនការ​សម្បទានដីសង្គមកិច្ច និងការអនុវត្ដ ។

M.5    ជំនួយបច្ចេកទេស នៅក្នុងការធ្វើផែនការបរិស្ថាន ដែលបានផ្ដល់ឱ្យ​ថ្នាក់ខេត្ដ ថ្នាក់ស្រុក និងឃុំ។

I.2    តំបន់ដែលបានកំណត់ សំរាប់យកមក​អនុវត្ដកម្មវិធីសម្បទានដីសង្គមកិច្ច ត្រូវ​បានប្រើប្រាស់ដោយ ភូមិផ្សេងទៀត/ ជនជាតិដើមភាគតិច សំរាប់ប្រកបរបរ​ចិញ្ចឹមជីវិតតាមបែបប្រពៃណី និងតំបន់​ដែលមាន សារៈសំខាន់ ផ្នែកវប្បធ៌ម និង​តំបន់ដែលគាត់គោរព បូជា ។

M.3       ការប្រើប្រាស់ដីបែបប្រពៃណី,តំបន់ទីតាំងបេតិកភណ្ឌវប្បធ៌ម ឬតំបន់​ដែលកំពុង​គោរពបូជា  ឬតំបន់ដែលមាននៅក្នុងផែនទី ដែលកំពុង​ដំណើរការធ្វើ​អត្ដសញ្ញាណកម្ម និងផែនការ ប្រើប្រាស់ដី ។

M.6   ការវាយតម្លៃផ្នៃកសង្គម  បានកំណត់ពីជនជាតិដើមភាគតិចនៅក្នុង​ឃុំ​នីមួយៗ និងកិច្ច​ខិតខំប្រឹងប្រែងពិសេសដើម្បីផ្ដល់ព័ត៌មាន និង​ពិគ្រោះយោបល់ជាមួយពួកគេនៅ​គ្រប់ដំណើរការ ។

M.7   ការគិតពិចារណាជាលក្ខណៈពិសេសនៅក្នុងការប្រាស្រ័យទាក់ទង ផ្នែកព័ត៌មាន​ជម្រើសសំរាប់ធ្វើការបែងចែកដី និងការចូលរួម​ក្នុងកម្ម​វិធីបណ្ដុះបណ្ដាល និង​ការពង្រីកកម្មវិធី ។

 I.3 តំបន់ដែលបានកំណត់សំរាប់កម្មវិធី សម្បទាន​ដីសង្គមកិច្ច គឺជាផ្នែកមួយ ឬ​ស្ថិតនៅក្នុងផែនការធ្វើសម្បទានដី​សេដ្ឋកិច្ច។

M.4       នីតិវិធី និងសៀវភៅណែនាំអនុវត្ដគម្រោងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដី​ថ្នាក់ខេត្ដដែលមានស្ថាប័នពាក់ព័ន្ធទទួលបន្ទុក​គ្រប់​គ្រង​កិច្ចការសម្បទានដីសេដ្ឋកិច្ច​ដែលអាចកំណត់តំបន់ដែលអាច​មាន​ការ​ត្រួតគ្នា ហើយនឹងផ្ដល់ព័ត៌មានក្នុងពេល​ពិនិត្យឡើងវិញលើ ផែនទី“ Hot Spot” ដើម្បីកំណត់តំបន់ដែលអាចកើតមានវិវាទ។

I.4    ការជ្រើសរើស និងការធ្វើផែនការប្រើ​ប្រាស់​​ដីមិនល្អនឹងនាំឱ្យមានការប្រើ​ប្រាស់​ដីមិន​សមស្រប ការខាតបង់ផ្នែក សេដ្ឋកិច្ច ការបាត់​បង់តំបន់កិច្ចការពារ ឬគំរបព្រៃឈើ និងការ បាត់បង់ ឬការខូច​ខាតដល់ ជំរកសត្វ ដែល ស្ថិតនៅខាងក្នុង និងខាងក្រៅតំបន់ តាំងទីលំនៅ ។

 

I.5    ផលប៉ះពាល់ដោយប្រយោលពីគម្រោង​ទៅ​លើតំបន់ជិត​​ខាង ដែលមានទីតាំង​ស្ថិតនៅ ខាងក្រៅ តំបន់អនុវត្ដកម្មវិធី​សម្បទានដី សង្គមកិច្ចបណ្ដាលមក​ពីមិន​បានលើក​យក​មកធ្វើការពិចារណា​ឱ្យ​បាន​គ្រប់ជ្រុង ជ្រោយ​នៅក្នុងផែនការ ដែលនាំឱ្យមានផលប៉ះពាល់ អវិជ្ជមាន​ទៅលើគុណភាពទឹក ទីតាំងបន្លាស់ទី​នៃ​សត្វព្រៃ  ការដុតព្រៃនៅតំបន់កក្បែរខាង ក្នុងអំឡុងពេលកាប់ឆ្ការ  ការរាលដាល​ពពួក ស្មៅ និង សត្វល្អិតចង្រៃពីតំបន់​កសិកម្មទៅ លើតំបន់ធម្មជាតិ  និងការ​បំផ្លាញស្មៅលើស​លុប ទៅលើតំបន់ព្រៃ/​វាលស្មៅជិត ។

M.2       របាយការណ៍ណែនាំ និងទំរង់បែបបទនៃការត្រួតពិនិត្យ តំបន់ព្រៃ​ឈើ​គុណភាព/​សមត្ថភាពនៃទីតាំងដីកសិកម្ម និងតំបន់ជំរកសត្វព្រៃ​សំខាន់ៗ ត្រូវធ្វើការណែនាំ អំពីការធ្វើអត្ដសញ្ញាណកម្ម និងការគ្រប់​គ្រង​ទិដ្ឋភាពទាំងនេះ នៅខាងក្នុង និងជុំវិញ​ទីតាំងអនុវត្ដការងារសម្ប​ទាន​ដីសង្គមកិច្ច ក៏ដូចជាការគិតពិចារណាពីគម្រោងដែល​មានទីតាំង​នៅជុំវិញតំបន់ និងការលើតំបន់ជុំវិញទីតាំងប្រតិបត្ដិគម្រោង​ចៀស​វាង​ការ​កាប់ព្រៃឈើដោយពុំចាំបាច់ ។

M.3       ផែនទី ទិន្នន័យព័ត៌មានភូមិសាស្ដ្រ និងរូបភាពពីផ្កាយណប ត្រូវបាន​ផ្ដល់ចំពោះ ក្រុមការងារសម្បទានដីសង្គមកិច្ចថ្នាក់ឃុំ និងថ្នាក់ស្រុក និងការសិក្សាអំពីដី ទឹក និងព្រៃឈើដើម្បី កំណត់រូបភាពគំរបដីពី​អតីតកាល និងបច្ចុប្បន្នកាលនៅក្នុង និងជិតទីតាំងអនុវត្ដកម្មវិធី​សម្បទានដីសង្គមកិច្ច ។

M.4       នីតិវិធី និងសៀវភៅណែនាំអនុវត្ដគម្រោងរួមបញ្ចូលតួនាទីបច្ចុប្បន្ន​របស់ក្រុមការងារ សម្បទានដីសង្គមកិច្ចថ្នាក់ស្រុក ដើម្បីត្រួតពិនិត្យ និង ពិនិត្យឡើងវិញ ទៅលើទំរង់​បែបបទនៃការត្រួតពិនិត្យ   ការវិភាគ​អេកូស៊ីស្ដែមដីសំរាប់ការធ្វើសម្បទានដីសង្គម​កិច្ច និងធ្វើផែនទីដែល​មានលំដាប់ថ្នាក់ខុសៗគ្នា ខណៈដែលការវិភាគគុណភាពត្រូវបាន​ត្រួតពិនិត្យតាមដំណាក់កាលផ្សេងគ្នានៅក្នុងដំណើរកាធ្វើផែនការ និងអនុវត្ដកម្មវិធី​សម្បទានដីសង្គមកិច្ច ។

M.5    ផ្ដល់ជំនួយបច្ចេកទេស ដល់ក្រុមការងារសម្បទានដីសង្គមកិច្ច​ថ្នាក់​ស្រុក និងស្ថាប័ន ថ្នាក់ខេត្ដក៏ដូចជាការចុះកិច្ចសន្យាតាមការចាំបាច់ ដើម្បីជួយដោះស្រាយបញ្ហាដែល​មានសារៈសំខាន់ជាក់លាក់ ឬ តាមតំរូវការចាំបាច់ ។

M.8   ការវិភាគអេកូស៊ីស្ដែមដីសំរាប់ការធ្វើសម្បទានដីសង្គមកិច្ច ណែនាំ​មន្ដ្រីថ្នាក់ឃុំ ថ្នាក់​ស្រុក និងប្រជាពលរដ្ឋក្នុងភូមិ តាមរយៈដំណើរការ​ចូលរួមដោយគិតគូរអំពីការអនុវត្ដ និងការធ្វើផែនការគ្រប់គ្រងធន​ធាន​ធម្មជាតិ និងកសិកម្ម ។

M.9   ការជូនដំណឹងជាសាធារណៈ ការពិនិត្យឡើងវិញ និងការចូលរួមនៅ​គ្រប់​ដំណីរ​ការ​អនុវត្ដរួមមានអង្គការមិនមែនរដ្ឋាភិបាល ។

I.6    ការពិចារណាមិនបានគ្រប់ជ្រុង​ជ្រោយ​ទៅ​លើ​សមត្ថភាពដី តំរូវការខ្លាំងរបស់​កសិករ និង/ឬ សំពាធទៅលើមន្រ្ដី​រដ្ឋា​ភិបាល ដើម្បី​ឱ្យបង្កើនចំនួនមុខសញ្ញា​អ្នកទទួលដីនាំឱ្យ ការជ្រើសរើសទីតាំង​មិនបានល្អ ឬការតាំងទីលំនៅពុំមាន​លក្ខណៈចីរភាព ដោយសារការផ្ដល់​តំរូវការជាមូលដ្ឋានសំរាប់ការរស់នៅ មិនបានគ្រប់គ្រាន់ ។

M.2       របាយការណ៍ចង្អុលបង្ហាញទិស និងរបាយការណ៍នៃការត្រួតពិនិត្យ សំរាប់គុណភាព និង សមត្ថភាពតំបន់សំរាប់កសិកម្ម ត្រូវផ្តោតជា​ពិសេស ដោយធានាថាមានផ្ទៃដី​គ្រប់​គ្រាន់តាមការចាំបាច់ ដែលអាច​ផលិតស្បៀងបានគ្រប់ និងអាចរកប្រាក់បានសំរាប់​តំរួវការក្នុងគ្រួសារ ហើយការប៉ាន់ប្រមាណចំណូល ដែលធ្វើការវាយតំលៃ ដោយផ្អែក​ទៅ​លើលក្ខណៈវិនិច្ឆ័យនៃភាពក្រីក្រ ធានាថាមុខសញ្ញាអ្នកទទួលដីនឹង​រកចំណូល​បានលើពីភាពក្រីក្រ។

M.8       ការវិភាគអេកូស៊ីស្ដែមដីសំរាប់ការធ្វើសម្បទានដីសង្គមកិច្ច រួមបញ្ចូល​ដំណើរការ​លំអិត ផ្ដោតទៅលើការវាយតម្លៃសមត្ថភាព និងវិធីសាស្ដ្រ​អភិវឌ្ឍដីសមស្រប  ដោយ​បញ្ចូលសហគមន៍ព្រៃឈើ ជាមូលដ្ឋានគ្រឹះ​នៃការគ្រប់គ្រងធនធានធម្មជាតិ។

I.7      ការធ្វើផែនការផ្នែកសង្គម មិនបានគ្រប់​ជ្រុង​ជ្រោយចំពោះសហគមន៍ជនជាតិ​​ដើម​ភាគតិចស្ដ្រី និងអ្នកទទួលផលប្រយោជន៍​​​ផ្សេងទៀត បណ្ដាលអោយកើតមានផល​ប៉ះពាល់ អវិជ្ជមានទៅលើការប្រើប្រាស់​ដី​តាមលក្ខណៈ​ ប្រពៃណី និងឬ ការផាត់​ចេញ​ពីសង្គម។

 

M.1     ថ្នាក់ខេត្ដប្រើប្រាស់ផែនទី “Hot Spot” ដើម្បីកំណត់ទីតាំងរបស់​សហ​គមន៍​​​ជនជាតិ ដើមភាគតិច ដែលទាក់ទងនឹងការធ្វើសម្បទាន​ដី​សង្គមកិច្ច ។

M.4     សៀវភៅណែនាំអំពីការអនុវត្ដគម្រោងលើកឡើងអំពីដំណើរការចូល​រួមពីភាគីពាក់ព័ន្ធ នៅដំណាក់កាផ្សេងៗ ក្នុងការអត្ដសញ្ញាណកម្ម  ការបែងចែកដី តាមដានប្រព័ន្ធ ត្រួតពិនិត្យ ។

M.6     ការវាយតម្លៃសង្គម ធ្វើអត្ដសញ្ញាណកម្មជនជាតិដើមភាគតិច និង​ប្រជាពលរដ្ឋដែល​ងាយរងគ្រោះផ្សេងទៀត នៅក្នុងឃុំសង្កាត់នីមួយៗ និងកិច្ចខិតខំប្រឹងប្រែងពិសេស ដើម្បីផ្ដល់ព័ត៌មាននិងពិគ្រោះជាមួយ​ពួក​គាត់ នៅគ្រប់ដំណាក់កាលអនុវត្ដ ។

M.7     ការពិចារណាជាពិសេសនៅក្នុងកិច្ចប្រាស្រ័យទាក់ទង ជំរើសព័ត៌​មាន​ជូនដល់ ជនជាតិ​​ដើមភាគតិច អំពីការបែងចែកដីធ្លី ការបណ្ដុះបណ្ដាល និងកម្មវិធី​ផ្សព្វផ្សាយ​បន្ត។

M.9     ការជូនដំណឹងជាសាធារណៈ ការពិនិត្យឡើងវិញ និងការចូលរួម នៅ​គ្រប់ដំណាក់កាល អនុវត្ដ​រួមមានការគាំទ្ររបស់អង្គការក្រៅរដ្ឋាភិបាល​ដើម្បីជួយផ្សព្វផ្សាយព័ត៌មានទៅ​គ្រប់មុខសញ្ញាដែលងាយនឹងរងគ្រោះ។

I.8      ការប៉ាន់ស្មានចំនួនគ្រួសារដែលត្រូវតាំងទី លំនៅ ករណីនេះជាហេតុផលបណ្ដាល​អោយ​មានការកើតឡើងនូវគ្រួសារមួយ​ចំនួន​ចូលទៅតាំងទីលំនៅ នៅក្នុងតំបន់​នោះ មុន​មានសេចក្ដីសំរេចការអនុវត្ត​កម្មវិធីសម្បទាន​ដីសង្គមកិច្ច ។

I.9      ផែនទី និងការជូនដំណឹងជាសាធារណៈ អំពី​គម្រោងដែលបង្ហាញពីផែនការតាំង​ទីលំនៅ អាចឈានទៅរកការកាប់ឈើ​ដើម្បីទាញយក ធនធាន និងទន្ទ្រានកាន់​កាប់ដីខុសច្បាប់ ។

តាំងទី​លំនៅក្នុងអំឡុងពេល បណ្ដោះអាសន្ន ។

M.9     ការជូនដំណឹងជាសាធារណៈ ការពិនិត្យឡើងវិញ និងការចូលរួម  រួមមានយុទ្ធនាការ​ផ្សព្វផ្សាយព័ត៌មានទូលំទូលាយដែលសង្កត់នូវលើ​វិធានច្បាប់ ។

 

៣.២.២ ឧបករណ៍ទី២ ផែនការគ្រប់គ្រងបរិស្ថានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច

២៨. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចក្នុងសមាសសភាគរង ១.២ អាចប៉ះពាល់ដល់ជម្រកធម្ម​ជាតិដូចជា តំបន់ដីសើម បឹងឬព្រៃធម្មជាតិដែលនៅសេសសល់។ ទោះជាបែបនេះក្តីផលប៉ះពាល់ពីការងារ​សំណង់​​ស៊ីវិល​ខ្នាតតូច​លើជម្រកធម្មជាតិនឹងអាចបញ្ចៀសបានតាមរយៈដំណើរការត្រួតពិនិត្យ ហើយប្រសិន​បើមិនអាចជាសវាងបានវិញនោះ ផែនការគ្រប់គ្រងបរិស្ថាន (EMP) នឹងត្រូវបានរៀបចំ និងអនុវត្តដើម្បីកាត់​បន្ថយ​ផល​ប៉ះពាល់ទាំងនោះ។ ជាងនេះទៅទោតដំណើរការរៀបចំផែនការប្រើប្រាស់ដីក៏នឹងបញ្ជាក់ពីការ​ប្រើប្រាស់ដី​ខុស​គ្នាជាមួយនឹងសម្បទានដីសង្គមកិច្ច និងជម្រកធម្មជាតិ (ឧទាហរណ៍ គម្របព្រៃឈើ ឬតំបន់ដី​សើម ឬបឹង​ធម្មជាតិ) សម្រាប់ថែរក្សា និងការពារសហគមន៍ ដូចបានអនុវត្តក្នុងគម្រោង LASED។ ការវិនិ​យោគ​លើហេ​ដ្ឋារចនាសម្ព័ន្ធអាចប៉ះពាល់ដល់ធនធានវប្បធម៌រូបវ័ន្តដែលមិនដឹង។ នីតិវិធីនានាស្វែងរក​ឱកាស​គឺជា ផ្នែកមួយនៃ EMP ដើម្បីសម្រេចឱកាសនៅពេលអនុវត្តគម្រោង។ ដូចនេះកន្លងមកគ្មានបញ្ហាដែលត្រូវ​បាន​រកឃើញ​ក្នុងគម្រោង LASED។

ផែនការគ្រប់គ្របបរិស្ថានគឺត្រូវបានប្រើដើម្បីគ្រប់គ្រងផលប៉ះពាល់ដែលអាចប្រែប្រួល និងម្តងម្កាល​ដោយសារ ការសាងសង់សំណង់ស៊ីវិលខ្នាតតូច។ EMP គឺត្រូវបានដាក់បញ្ចូលជាមួយសៀវភៅណែនាំអនុវត្ត​គម្រោងឃុំ សង្កាត់ដើម្បីអនុវត្ត និងត្រួតពិនិត្យវាស់វែងសុវត្ថិភាព និងបរិស្ថានសម្រាប់ការវិនិយោគហេដ្ឋារចនា​សម្ព័ន្ធនៅ ថ្នាក់ឃុំ។

បទពិសោធន៍ទទួលបាន

២៩. ផលប៉ះពាល់បរិស្ថានម្តងម្កាល និងអាចកើតមានតិចតួចពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនានាគឺត្រូវ​បានគ្រប់គ្រងតាមរយៈ EMP ចំពោះហេដ្ឋារចនាសម្ព័ន្ធខ្នាតត្ច។ EMP​ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចត្រូវ​បានធ្វើបច្ចុប្បន្នភាពដោយអ្នកអនុវត្តដោយឆ្លុះបញ្ចាំងទៅនឹងបទពិសោធន៍ការអនុវត្តសុវត្ថិភាពបរិស្ថានរបស់​គម្រោង LASED ដូចខាងក្រោម៖ 

  • ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនានា។ទាំងនេះបានអនុវត្តតាមគោលការណ៍ណែនាំស្តីពី​សុវត្ថិភាពបរិស្ថាន និងសង្គម។ គ្មានបណ្តឹងណាមួយត្រូវបានកត់សម្គាល់ក្នុងកំឡុងពេលបេសកកម្មនានា​ទាក់ទងនឹងផលប៉ះពាល់បរិស្ថានចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍។ ក្រុមការងារគម្រោង LASED ខេត្តក៏បានធ្វើការជិតស្និតជាមួយក្រុមប្រឹក្សាឃុំដើម្បីត្រួតពិនិត្យអ្នកទទួលការនានា និងបញ្ចាក់ពី​សុវត្ថិភាពនានា ព្រមទាំងវាស់វែងសុវត្ថិភាពនៅការដ្ឋានសាងសង់។ ទោះជាយ៉ាងនេះក្តីការកត់ត្រាពីលទ្ធ​ផលត្រួតពិនិត្យសុវត្ថិភាពនានាតម្រូវឲ្យកែលម្អរថែមទៀតចាប់ពីការសរសេកំណត់ត្រាត្រួតពិនិត្យនៅមាន​កម្រិត។ ការវិភាគលើគុណភាពទឹកក៏ត្រូវបានធ្វើចំពោះប្រភពទឹកក្រោមដីក្នុងទីតាំងដីដើម្បីឲ្យប្រាកដថា​ទាំងនេះគឺមិនកក្វក់។ គម្រោងបន្តកែលម្អរទឹក និងអនាម័យក្នុងទីតាំងគម្រោងនានាដោយរួមទាំងការផ្តល់​បង្គន់អនាម័យដល់គ្រួសារអ្នកទទួលផល។
  • សៀវភៅណែនាំអនុវត្តគម្រោងមូនិធិឃុំសង្កាត់។ ស្ថាប័នអនុវត្ត (NCDDS) មានបទពិសោធនពីការអនុ​វត្តសុវត្ថភាពនានា ប៉ុន្តែត្រូវការការជួយបន្ថែមទៀតនៅពេលអនុវត្តសៀវភៅណែនាំអនុវត្តគម្រោង​មូនិធិ​ឃុំសង្កាត់ (C/S PIM)។ នេះរួមមាននីតិវិធីនានាសម្រាប់កត់ត្រា និងត្រួតពិនិត្យបរិស្ថាន និងវាស់វែង​សុវត្ថិ​ភាពសម្រាប់ការវិនិយោគហេដ្ឋារចនសម្ព័ន្ធនៅកម្រិតឃុំ។ EA-EMP បានគូសចេញ និងបន្ស៊ីជាមួយនឹង គោលការណ៍ណែនាំនានា ជាឧទាហរណ៍ ជាមួយនឹងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិល ដូចបានរៀបចំក្នុង (C/S PIM) ដែលធ្លាប់ត្រូវបានប្រើដោយគម្រោងអភិបាលកិច្ចមូលដ្ឋាន និងហេដ្ឋា​រចនា​សម្ព័ន្ធជនបទរបស់ធនាគារពិភពលោក (RILG)។ សេរីបច្ចុប្បន្នរបស់ C/S PIM ត្រូវបានឯកភាពពី​រាជរដ្ឋាភិបាលកម្ពុជាក្នុងសេចក្តីសម្រេចលេខ ០២៤ សសរ របស់ NCDD32 ចុះថ្ងៃទី២០ ឧសភា ២០០៥។ គោលការណ៍ណែនាំទាំងនេះគឺត្រូវគ្នាជាមួយនឹងតម្រូវការគោលនយោបាយសុវត្ថិភាពបរិស្ថាន​ធនាគារពិភពលោក (O.P.4.01) 

៣០. សមាសភាគរង ១.២ នឹងរួមបញ្ចូលទាំងការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធ។ ទាំងនេះទាក់ទងនឹង​ការ​វិនិយោគ​​តូចៗ ហើយនឹងអាចត្រូវបានលំហូរតាមរយៈការបានបង្កើតដ៏ល្អ និងមានស្រាប់ និងបានគាំទ្រ C/S PIM។ C/S PIM ត្រូវបានរៀបចំឡើងជាបន្តបន្តាប់តាមរយៈជំហានជាច្រើនរហូតដល់ចំណុចបច្ចុប្បន្នដែលជាទី​តាំងដែលវាត្រូវបានដាក់បញ្ចូលជាមួយនឹងវដ្តប្រចាំឆ្នាំនៃការធ្វើផែនការ និងការអនុវត្តរបស់រាជរដ្ឋាភិបាល។ វារួមទាំងឯកសារ និងនីតិវិធីពេលលេញ និងលំអិតរួមមានមួយកញ្ចប់នៃគោលការណ៍ ការណែនាំអនុវត្ត ទម្រង់នានា និងបណ្តុះបណ្តាល។

មុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច

៣១. EMP នឹងអនុវត្តតាមនីតិវិធី និងការណែនាំរបស់សុវត្តិភាពបរិស្ថាន C/S PIM របស់ឃុំសង្កាត់ដែលមាន​ស្រាប់។ ជាមួយនឹងការគោរពនូវសុវត្ថិភាពបរិស្ថានគឺមានការណែនាំជាក់លាក់ចំពោះការវិនិយោគហេដ្ឋារចនា​សម្ព័ន្ធ។ ការត្រួតពិនិត្យៈ ការសាងសង់ផ្លូវថ្មី ឬសាងសង់បន្ថែម ការផ្គត់ផ្គង់ទឹកស្អាត សាលារៀន ប៉ុស្តិ៍សុខភាព ក្នុងខ្ទង់ថវិកាសមាសភាគ១ នឹងប្រើទម្រង់ដែលសមស្របលេខ​១។ ការត្រួតពិនិត្យបរិស្ថានទំព័រ ១៨ នៃ C/S PIM ឆ្នាំ២០០៩។

ទម្រង់១ ការត្រួតពិនិត្យសុវត្ថិភាពបរិស្ថានរបស់ C/S PIM

ខេត្ត/ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់
ឈ្មោះគម្រោងៈ………………………
តើគម្រោងត្រូវការវិភាគបរិស្ថាន (EA)?    បាទ ​​​​​​​​​​​​​​​            ទេ

ប្រសិនទេ មូលហេតុអ្វី?………………………………………………………………………………………………………………….

តើគម្រោងត្រូវការរបាយការណ៍វាស់វែងសុវត្ថិភាពបរិស្ថានភ្ជាប់ជាមួយឬទេ?​​ ​​​​ បាទ ​​​​​​​​​​​​​​​ទេប្រសិនទេ មូលហេតុអ្វី?………………………………………………………………………………………………………​………..

(ប្រភពៈ C/S PIM, NCDD (2009)
កាលបរិច្ឆេទៈ………………………..ប្រធានក្រុមប្រឹក្សាឃុំ
កាលបរិច្ឆេទៈ………………………..ជំនួយបច្ចេកទេស (TA)

សំគាល១៖ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនឹងមានផលប៉ះពាល់បរិស្ថាន ឬក៏មានក្នុងតារាងអង្កេតតាមដាន​បរិស្ថាន​របស់ឃុំ (មើលទំព័រ ១៧ របស់ C/S PIM) ភ្នាក់ងារអនុវត្តនឹងធ្វើតាមតម្រូវការវិភាគបរិស្ថានទំព័រ ៨១ ដល់៨៧​របស់​ C/S PIM ឬទំនាក់ទំនងទៅភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ការណែនាំដទៃទៀតប្រសិនបើត្រូវការ។ ទោះជាដូចនេះក្តីបញ្ហានេះគឺមិនដូចជាត្រូវបានឲ្យថា LASED II នឹងវិនិយោគតែលើហេដ្ឋារចនាសម្ព័ន្ធដែលមានលើទីតាំង SLC ស្រាប់ និងឃុំដូងដែលត្រូវបានបញ្ជាក់ច្បាស់បីតំបន់រសើបប៉ះពាល់នានាលើបរិស្ថាន។

៣២. សក្កតានុពលប៉ះពាល់បរិស្ថានបន្តិចបន្តួច និងវាស់វែងការកាត់បន្ថយនឹងគ្របដណ្តប់ក្នុង EMP គួរបង្កើតក្នុងផែ្នក​​​ឯកសារដេញថ្លៃ និងផែនការអ្នកម៉ៅការ។ ដូចមានលម្អិតក្នុង C/S PIM មន្ត្រីសុវត្ថិភាពបរិស្ថានដែលចាត់តាំង និងវិស្វករ​ហេដ្ឋារចនាសម្ព័ន្ធគឺចូលរួមទទួលខុសត្រូវដើម្បីឲ្យប្រាកដថា៖

 (ក) ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនឹងមិនមានផលប៉ះពាល់ដែលមិនអាចទទួលបានចំពោះបរិស្ថាន
(ខ) ការរៀបចំសាងសង់គួរត្រូវបានផ្លាស់ប្តូរដើម្បីជាសវាងផលប៉ះពាល់បរិស្ថានដែលមិនអាចទទួលយកបាន

៣៣. សមាសភាពរងទី១.២៖      ការរៀបចំដី និងការអភិវឌ្ឃហេដ្ឋារចនាសម្ព័ន្ធ។ តាមបទពិសោធន៏​ដែល​បានអនុវត្តកន្លងមកនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឃ សេដ្ឋកិច្ច (LASED)​ បានវិនិយោគលើការអភិវឌ្ឃហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនមាន៖​ ក) ផ្លូវ​ក្រួស​​ក្រហម​នៅ​ក្នុង​​​ចំងាយ ២គ.ម ខ). ផ្លូវដីស គ). ការថែទាំ​ផ្លូវ​ប្រចាំឆ្នាំ ឃ). ការផ្តល់សម្ភារៈទឹក ស្អាតក្នុង​លំ​នៅ​ដ្ឋាន​ ង). អគារ​សិក្សា និងបរិក្ខារ ច). ការងារបញ្ចូលទឹកក្នុងស្រែ ឆ). អគារប៉ុស្តិ៏ សុខភាព ជ). អគារ​សហគមន៏ ឈ). បង្គោល​ព្រំ ញ). ការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ សក្តា នុពលប៉ះពាល់​បរិស្ថាន​ជាអវិជ្ជមាននៃសមាសភាព​រង​ទី​១.២​ និងសម្រួលដល់ការវាស់ស្ទង់ផល ប៉ះពាល់បរិស្ថានការងារ​ដែលបានស្នើ មានបញ្ជក់ដូចតារាងខាងក្រោម៖

សក្តានុពលប៉ះពាល់បរិស្ថាន កាគ្រប់គ្រង/ការបន្ធូបន្ថយ/ការតាមដាន និងការវាស់ស្ទង់​ (M)
I.10 ការសាងសង់អគារសិក្សានិង​អគារ​​​សហគមន៏៖ កាកសំណល់​​ដែល​កើតឡើងពីអ្នកម៉ៅការ ខ្វះបង្គន់​អនាម័យបណ្តាល​​​ឲកើតមានឡើងជំងឺ​​ឆ្លងផ្សេងៗ។ M.12 សៀវភៅអនុវត្តគម្រោង ឃុំ/សង្កាត់ (C/S PIM) ជំពូក​ស្តីពី សុវត្តិភាពបរិស្ថាន៖ គោលការណ៏ សេចក្តីណែ​នាំ ទម្រង់ផ្សេងៗ និង​ការ​បណ្តុះបណ្តាល រួមទាំងសៀវភៅ អប់រំណែ​នាំ​ផ្សេងៗ បញ្ជី​ត្រួត​ពិនិត្យ ផែនការគ្រប់គ្រង បរិស្ថាន បទដ្ឋានគំរូ និង​ក្បួនខ្នាត​ផ្សេងៗ ការ​​ណែ​នាំអ្នក ម៉ៅការ និងអនុប្រយោគ ទិន្ន័យ​អ្នកម៉ៅការ ពិនិត្យ​ផ្ទៀង​ផ្ទាត់នឹងបញ្ជក់នីតិក្រម តាមដាន និង​វាយតម្លៃវាស់​ស្ទង់។ កា​រ​គ្រោង​​ប្លង់អគារសិក្សា និងអគារ​សហគម​ន៏ ​ត្រូវគិត​បញ្ចូល​ទាំង​បង្គន់​អនាម័យ​ជាស្រេច។       
I.11 ការងារបញ្ចូលទឹកក្នុងស្រែ៖

​ផលប៉ះពាល់ពីការសិក្សាៈ បញ្ហាបង្កឡើង​ពីជល​វិទ្យា តំប​ន់​ផ្នែកខាងលើខ្សែទឺក ឬ​ខាង​​ក្រោម​ខ្សែ​ទឹក ការពង្រីកផ្ទៃដីធ្វើ​កសិ​ក​​ម្ម​​នាំ​ឲខូចខាត​ដល់ព្រៃឈើ។

ផលប៉ះពាល់ពីសាងសង់ៈ ធ្វើឲខូចខាត​ដល់​តំបន់នៅជុំវិញការដ្ឋាន ធ្វើឲ្យ​កខ្វក់​ទឹកស្ទឹង ខូចខាតដែលកើតឡើងពី​គ្រឿងចក្រ សម្រាប់ការសាងសង់់។

ផលប៉ះពាល់ពីការធ្វើប្រតិបត្តិការៈ មានទឹក​ជំនន់នៅផ្នែកខាងលើខ្សែទឹក ខ្វះទឹកនៅ​ផ្នែក​ខាងក្រោមខ្សែទឹក មានការហូរច្រោះ​នៅជុំវិញសំណង់សិល្បការ និងប្រឡាយ ផ្លាស់ប្តូរគុណភាពទឹក​ ខូចខាតជីរជាតិ​នៃ​ដី​ពីការបញ្ចូលទឹក បាត់បង់ផលត្រី និងមាន​ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត បញ្ហា​សង្គម​​ផ្សេងៗកើតឡើង ពីការបែងចែក​ផល​​​ចំណេញមិនស្មើភាព និងទុគ៌តការ​គ្រប់​​​​គ្រងនៃប្រព្ធ័ន។​

M.4 សៀវភៅអនុវត្តគម្រោង (PIM) និងវិធីសាស្រ្ត៖​ ដោយមាន​ការ​​ចូលរួមធ្វើផែនការជាច្រើនដំណាក់កាល ទាំងការសម្រេចចិត្ត​ក្នុងការ​ងារ​បញ្ចូលទឹកក្នុងស្រែ សម្រាប់ផ្ទៃស្រោចស្រប់ផ្នែកខាង​លើ​ខ្សែ​ទាំង​ហូរ និងផ្នែកខាងក្រោមខ្សែទឹក ព្រមទាំងតំបន់អភិរក្ស​ការ​ពារ​ប្រភព​ធន់​ធានធម្មជាតិទាំងឡាយ រៀបចំគណៈកម្មារសហ​គមន៏​ដើម្បី​គ្រប់​គ្រង​និងធ្វើឲប្រសើរនូវការងារទាំងនោះ ការហាម​ឃាត់មិន​ឲ​ប្រើថ្នាំ​សម្លាប់​សត្វល្អិត ឬត្រូវប្រើនូវបរិក្ខារផ្តល់ឲ និង​លើក​ទឹកចិត្ត​ការ​ត្រួត​ពិនិត្យ ឬបង្ការជំងឺប៉ែស្តដោយវិធីសាស្រ្តមិន​ប្រើប្រាស់​សារ​ធាតុ​គីមី។

M.5 ការគាំទ្របច្ចេកទេស៖ តាមប្រព័ន្ធវិមជ្ឃការ និងសហវិម​​ជ្ឃ​​ការ រួមទាំងភ្នាក់ងារផ្តល់សេវាបច្ចេកទេស និងជួយគាំទ្ររ​តាមរយៈ​មន្ទីរ​វិស្ស័យពាក់ព័ន្ធនានាជុំវិញខេត្ត និងតាមគម្រោងការណ៏ដែលបាន​លើកឡើងរបស់គម្រោង ឡាសិត​ ជំហានទី២ (LASED​ 2)  ការ អនុវត្ត​ និងប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធជនបទ និងការផ្សព្វ​ផ្សាយបន្តនៃកសិកម្ម។

M.8 ការវិភាគសេដ្ឋកិច្ចនៃក្សេត្រវិទ្យា (AEA) នៅលើទីតាំង​ដី​សម្បទាន​​​​សង្គម​កិច្ចនីមួយៗ ដឹកនាំដោយមន្រ្តីឃុំ និង​ស្រុក និងអ្នក​ភូមិ តាមវិធីសាស្រ្តនៃការចូលរួម ក្នុងការ​ពិនិត្យពិចៃ លក្ខណៈរូបនៃ​ដី ការធ្វើស្រែចំការ និងការ​ផែនការ​គ្រប់គ្រងប្រភពធន់ធានធម្មជាតិ និងការ​​អនុវត្ត។

M.9 ការជូនដំណឹងជាសាធារណៈ ការពិនិត្យឡើងវិញ និងតាមវិធី​សាស្រ្ត​នៃការចូលរួម រួមទាំងអង្គការក្រៅរដ្ឋាភិបាល។

M.10 ពិនិត្យបញ្ជីបរិស្ថាន នៃផែនការសាងសង់ហេដ្ឋារចនា​សម្ព័ន្ធ​លើដីសម្បទានសង្គមកិច្ច និងការអនុវត្តដោយមន្ទីរ​បរិស្ថានខេត្ត។

M.12 យន្តការវិមជ្ឃការ និងសហវិម​​ជ្ឃ​​ការដែលមានស្រាប់​ផ្នែក សុវត្តិភាពបរិស្ថាន៖ គោលការណ៏ សេចក្តីណែ​នាំ ទម្រង់ផ្សេងៗ និង​ការ​បណ្តុះបណ្តាល រួមទាំងសៀវភៅ​អប់រំ​​ណែ​នាំ​ផ្សេងៗ បញ្ជី​ត្រួត​ពិនិត្យ ផែនការគ្រប់គ្រង​បរិស្ថាន បទដ្ឋានគំរូ និង​ក្បួនខ្នាត​ផ្សេងៗ ការ​​ណែ​នាំអ្នក​ម៉ៅការ និងអនុប្រយោគ ទិន្ន័យ​អ្នកម៉ៅការ ពិនិត្យ​ផ្ទៀង​ផ្ទាត់នឹងបញ្ជក់នីតិក្រម តាមដាន និង​វាយតម្លៃវាស់​ស្ទង់។

I.12 ប៉ុស្តិ៏សុខភាព​៖​ ការបោះចោលកាក​សំណល់​ពីផ្នែក​វិជ្ជាសាស្រ្តដែលចម្លងរោគ ឬ​ធ្វើ​ឲ​កខ្វក់​ ប្រភពទឹកប្រើប្រាស់ នៅ​នឹង​កន្លែង ឬនាំឲមានការចម្លងជំងឺ។ M.4 សៀវភៅអនុវត្តគម្រោង (PIM) និងវិធីសាស្រ្ត៖ ការ​សិក្សា​គ្រោង​​ប្លង់ប៉ុស្តិ៏សុខភាពតម្រូវឲគិតបញ្ចូល ការផ្តល់​នូវទីតាំងសមរម្យ​មួយសម្រាប់ទុកដាក់កាកសំណល់​ពីផ្នែក​វិជ្ជាសាស្រ្តទាំងនោះ និង​ឡរ​​ដុតរំ​លាយ។

 

កំឡុងពេលធ្វើលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យា គម្រោងវិនិយោគឃុំផ្នែកហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋាន៖

ការដេញថ្លៃ​ និងឯកសារកិច្ចសន្យាការព្រមព្រៀង (មើលទំព័រ ៣០៩ នៃសៀវភៅអនុវត្តគម្រាងឃុំ សង្កាត់) ទីភ្នាក់ងារអនុវត្ត (LASED II/មន្រ្តីលទ្ធកម្មលេខាធិការដ្ឋាន គ.ជ.អ.ប មន្រ្តីដែលបានចាត់ តាំងឲទទួលបន្ទុកផ្នែក ការការពារ និងមេឃុំ) រួមបញ្ចូលការដេញថ្លៃសាងសង់ និងឯកសារកិច្ច សន្យានៃជំពូកសុវត្តិភាព និងការគាំពារ​​​វាស់ស្ទង់បរិ​ស្ថា​ន “អ្នកម៉ៅការត្រូវព្រមព្រៀងនឹងប្រាកដថា ការងារដែលបានអនុវត្តគឺមាន សុវត្តិភាពពេញលេញ និងមានការរំខានតិចតួចបំផុតដល់ការ​រស់​នៅ​របស់ប្រជាពលរដ្ឋក្បែរនោះ ឬធ្វើដំណើរឆ្លងកាត់ការដ្ឋាន ឬធ្វើឲ​ខូច​ខាត​ដល់បរិស្ថាន​ជិតៗ​នោះឡើយ។ កន្លែងបោះចោលអាចម៏ដីដែលបានជីក ការបង្ហូរទឹកកខ្វក់ ឬសំណល់/​សំរាម​ផ្សេងៗ​សល់​ពីសម្ភារៈនៃការសាងសង់ ដាច់ខាតត្រូវមានការយល់ព្រម ឬឯកភាពពីម្ចាស់​គម្រោង​​ជាមុន​ទើបការ​បោះ​​ចោល ឬទុកដាក់សំណល់​/​សំរាម​ទាំង​នោះ​អាច​ប្រព្រឹត្ត​ទៅបាន។ នៅពេលបញ្ចប់​ការ​ងារ​សាង​សង់​​អ្នកម៉ៅ​ការ​ជាអ្នកទទួលខុសត្រូវដើម្បីយកចេញនូវរុក្ខជាតិ សម្ភារៈដែលនៅសល់ និង​សំរាមផ្សេងៗ​ពីការដ្ឋាន និងជួស​ជុល ឬស្ថាបនាឡើងវិញនៅទីតាំងការដ្ឋានឲស្អាត និងមានស្ថាន​ភាព​រៀបរយល្អ”។

ជំពូកការការពារសុវត្តិភាព និងបរិស្ថាននេះអាចរកបាននៅទម្រង់ទី​ ៥០ (លក្ខខណ្ឌ​នៃកិច្ចសន្យា​ការងារសាសង់​នៅទំព័រទី ៣០៩ នៃសៀវភៅអនុវត្តគម្រោងឃុំ សង្កាត់ C/S PIM ២០០៩។     

កំឡុងពេលសាងសង់ និងក្រោយពេលសាងសង់​នៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនីមួយៗ៖

៣៤. សំអាងលើមេរៀនអនុវត្តគម្រោង LASED ខាងក្រោមជា ទម្រង់ទី ១៨.៤ ផែនការតាមដាន​ត្រួត​ពិនត្យ​បរិស្ថាននៃសៀវភៅអនុវត្តគម្រោងឃុំ សង្កាត់ C/S PIM​ ត្រូវបានប្រើប្រាស់ ឬបាន​ធ្វើការ​កែសម្រួល​តាមរយៈ​មេ​ឃុំដោយមានការជួយគាំទ្រពីក្រុមការងារសុវត្តិភាពដែល​មាន​ស្រាប់នៃ​លេខា​ធិការដ្ឋាន គ.ជ.អ.ប និងមន្រ្តីគាំ​ទ្របច្ចេកទេស ក្នុងការកត់ត្រាការតាមដានត្រួតពិនិត្យរបស់ពួក​គេនៃការអនុវត្តនៃ ជំពូកការការពារ​សុវត្តិ​ភាព​បរិស្ថាន​ ក្រោមការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​នីមួយៗ នៅថ្នាក់ឃុំ ឬសហគមន៏។

ទម្រង់ទី ១៨.៤ ផែនការតាមដាន​ត្រួត​ពិនិត្យ​បរិស្ថាននៃសៀវភៅអនុវត្តគម្រោងឃុំ សង្កាត់ C/S PIM​

អ្វី កន្លែងណា យ៉ាងដូចម៉្តេច ពេលណា នណា
តើអ្វីត្រូវត្រួតពិនិត្យ? ទីកន្លែងត្រូវពិនិត្យ? តើត្រួតពិនិត្យដូចម៉េ្តច? តើត្រួតពិនិត្យពេលណានៃការងារដែលបានធ្វើ? តើនណាជាអ្នកទទួលខុសត្រូវក្នុងការត្រួតពិនិត្យ?
ធូលីហុយពីចរាចរក្នុងភូមិ ភូមិសាលារៀន របាយការណ៏គ្រូបង្រៀន បើ​បញ្ហា​ធូលីអាក្រក់ខ្លាំង ឬ​​ប្រសើរជាងមុនមាន​គម្រោង ពេលកំពង់សាងសង់ បន្ទាប់ពីបញ្ចប់ (នៅចុង​ឆ្នាំ) CC ផ្លូវ អនុគណកម្មការ និងគ្រូបង្រៀន

(ប្រភពៈ ទម្រង់ទី ១៨.៤ នៃសៀវភៅអនុវត្តគម្រោងឃុំ សង្កាត់ ឆ្នាំ២០០៩)
ត្រួតពិនិត្យថ្ងៃទី……………………ដោយមន្រ្តីគំាទ្របច្ចេកទេស
យល់ព្រមថ្ងៃទី…………………….មេឃុំ/ចៅសង្កាត់
សំគាល់ៈ ទំនប់តូចៗផ្នែកខាងលើ (ឧទាហរណ៍ ជើងទេ ឬការស្តុកទឹក) គឺជាប្រភេទថ្មីនៃការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធដែលនឹងត្រូវផ្តល់ហិរញ្ញប្បទានដោយ LASED II។ នៅពេលដែលទីតាំងជាក់លាក់ និងទំនប់តូចៗទាំងនេះមិនទាន់ត្រូវបានកំណត់នៅឡើយនោះភ្នាក់ងារអនុវត្ត (ជាពេសេស NCDDS) ឬទីប្រឹក្សា នឹងអនុវត្តការវាយតម្លៃផ្នែកបរិស្ថានមួយដាច់ដោយឡែកនៃទំនប់តូចៗទាំងនេះក្នុងកំឡុង​ពេលអនុវត្តគម្រោង។ ការវាយតម្លៃផ្នែកបរិស្ថានឈរតែឯងនេះនឹងកំណត់ពីផលប៉ះពាល់បរិស្ថាន​អវិជ្ជមាន ​សក្តានុពល និងវិធានការបន្ធូរបន្ថយបរិស្ថាននិងមានសុវត្ថិភាពពីទស្សនៈវិស័យ​សុវត្ថិ​ភាព​ទំនប់។ ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងវិធានការសុវត្ថិភាពនឹងត្រូវបានប្រើ​ដោយ​វិស្វករ​ដែល​មានសមត្ថភាព ១នាក់ និងមន្ត្រីសុវត្ថិភាពបរិស្ថាន​ដើម្បីរៀបចំ សាងសង់និងត្រួតពិនិត្យ​ប្រព័ន្ធ​ធារាសាស្រ្ត ឬការធើ្វជើងទេឲ្យស្របតាមសៀវភៅ C/S PIM។

៤. ការរៀបចំស្ថាប័នសម្រាប់ត្រួតពិនិត្យ និងធ្វើរបាយការណ៍

៣៥. គម្រោង​ LASED II បង្កើតឡើងដូចការរៀបចំស្ថាប័ន រចនាសម្ព័ន្ធអនុវត្ត​ និងសេចក្តីណែនាំ ​ប្រតិបត្តិការរបស់គម្រោង LASED។ ដូចជា EA-EMP របស់ LASED នឹងត្រូវបាន​អនុវត្តជា​មួយ​នឹង​ក្របខ័ណ្ឌ​ទូទៅ និងគោលការណែនាំនានារបស់សៀវភៅណែនាំប្រតិបត្តិគម្រោង LASED ដែល​បាន​ធ្វើបច្ចុប្បន្នភាព ដើម្បីសម្រេចគោលបំណងគម្រោង ។

ការត្រួតពិនិត្យ និងការធ្វើរបាយការណ៏សុវត្តិភាពបរិស្ថានគឺអនុលោមតាមសៀវភៅណែនាំប្រតិបត្តិ គម្រោង LASED II ក្នុងដំណើរការរៀបចំដីគម្រោងតម្រូវឲ្យមានការសិក្សានានារួមទាំងការធ្វើអត្ត​សញ្ញាណកម្មដី សិក្សាជីជាតិដី វិភាគក្សេត្របរិស្ថាន សិក្សាព្រៃឈើ ។ល។  កាអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធក្នុងសមាសភាគរង១.២ អនុវត្តតាមសៀវភៅណែនាំប្រតិបត្តិ គម្រោង LASED II​ ដើម្បីឲ្យ​ប្រាកដថាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចអនុវត្តតាម C/S PIM។ ការត្រួតពិនិត្យនៃធាតុចូល​ទៅលទ្ធផលនឹងត្រូវអនុវត្តតាមការពិនិត្យមើលរបាយការគ្រប់គ្រងការអនុវត្តខេត្តប្រចាំត្រីមាស។

៣៦. របាយការណ៍ប្រចាំត្រីមាសរួមមានការអនុវត្តសុវត្ថិភាពនឹងផ្តោតលើដំណើរការអនុវត្ត និងព័ត៌​មានដែលត្រូវការដោយក្រុមប្រឹក្សាឃុំ DWGs, PLUACs and GSSLC and NCDDS។ របាយការណ៍​អនុវត្តប្រចាំឆ្នាំរួមទាំងការអនុវត្តសុវត្ថិភាពបរិស្ថាននឹងត្រូវរៀបចំដោយ GSSLC និង​ NCDDS ដែល​ជាអ្នករួមបញ្ចូលរបាយការណ៍ផ្ញើឲ្យ IDA ដើម្បីពិនិត្យនៅចុងខែមីនាក្នុងឆ្នាំនីមួយៗ ដែលគ្រប​ដណ្តប់សកម្មភាពនានាក្នុងប្រតិទិនឆ្នាំមុន។

៣៧. ការតាមដាន និងរាយការណ៍អំពីការអនុលោមតាមច្បាប់ការពារបរិស្ថានមានសង្ខេបក្នុង​តារាង​ខាងក្រោម៖

 

 

ដំណាក់កាល​គម្រោង សកម្មភាពការងារ ការទទួលខុសត្រូវ ​ថវិកាត្រូវការ
ឧបករណ៍ទី១ ផែនការប្រើប្រាស់ដី និងនីតិវិធីអនុវត្ត ការត្រួត​ពិនិត្យដី ពិនិត្យភាពរសើប និង​តំបន់រសើបលើបរិស្ថាន​ដូចជាដីសើម តំបន់ទឹក បេតិកភ័ណ្ឌវប្បធម៌ និង​ព្រៃការងារ GSSLC ជាមួយ​ការ​ជួយពីក្រុមការងារ​ថ្នាក់ក្រោមជាតិ គម្រោង LASED II (PLUAC,  LTSU, TSO, DWG, CC) ផ្នែកនៃផនការ​ប្រើប្រាស់ដី និង​នីតិវិធីអនុវត្តក្នុង​សមាសភាគរង ១.១
ផែនការប្រើ​ប្រាស់ និង​បែងចែកដី សង្កត់ធ្ងន់លើរចនាសម្ព័ន​ដី  ការគ្រប់គ្រងទឹក និង​ជីជាតិ ការគ្រប់គ្រងថ្នាំ​ពុលចំរុះ ផលិតកម្មដំណាំ​និងកសិរុក្ខកម្ម​ ។ល។ PLUAC ជាមួយការ​ជួយពី GSSLC និង MAFF ផ្នែកនៃផនការ​ប្រើប្រាស់ដី និង​នីតិវិធីអនុវត្តក្នុង​សមាសភាគរង ១.១
ឧបករណ៍ទី២ ផែនការគ្រប់គ្រង​បរិស្ថានសម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច មុនសាងសង់​ (ការងារ​សំណង់) រួមបញ្ចូលទាំងឃ្លា​​នៃវិធានការ​សុវត្ថិភាព​និងវាស់វែងការការពារ​បរិស្ថានក្នុងការ​ដេញ​ថ្លៃ​និងឯកសារកិច្ច​សន្យា។ ប្រការនេះ​អាចប្រើទម្រង់ 50 នៃ C/S PIM ។ NCDDS​ និង CC ផ្នែកនៃការរៀបចំ​​ហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការ​លទ្ធកម្ម
កំឡុងពេល លទ្ធកម្ម និង​គ្រប់គ្រងកិច្ច​សន្យា រួមបញ្ចូលទាំងឃ្លា​​នៃវិធានការ​សុវត្ថិភាព​និងវាស់វែងការការពារ​បរិស្ថានក្នុងឯកសារកិច្ច​សន្យា។ ប្រការនេះ​អាចប្រើទម្រង់ 50 នៃ C/S PIM ។ NCDDS​ និង CC ផ្នែកនៃ​ដំណើរការ​គ្រប់គ្រង​កិច្ចសន្យា
កំឡុងពេល និងក្រោយ​ការសាងសង់ កត់ត្រាលទ្ធផលតាមដាន ក្នុងទម្រង់ ១៨.៤ ពីផែន​ការត្រួតពិនិត្យបរិស្ថាន​នៃ C/S PIM ។ NCDDS​ និង CC ផ្នែកនៃរបាយ​ការណ៍ និង​ការ​តាម​ដានការ​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ

 

៣៧. ឧបករណ៍ទី១ ផែនការប្រើប្រាស់ដី និងនីតិវិធីអនុវត្ត (ក្នុង EA-EMP) នឹងត្រូវបានអនុវត្ត និងតាមដាន​ដោយ​ PLUAC ជាមួយនឹងការគាំទ្របច្ចេកទេសពី GSSLC និងក្រុមការងារគម្រោង LASED II ថ្នាក់ក្រោមជាតិ (LTSU, TSO, DWG និង CC) ចំពោះសកម្មភាពផែនការប្រើប្រាស់ដី និង NCDDS ចំពោះការងាររៀបចំដី និង​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងទីតាំងគម្រោង។

៣៩. ឧបករណ៍ទី២ ផែនការគ្រប់គ្រង​បរិស្ថានសម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច​ (ក្នុង EA-EMP) នឹងត្រូវបាន​អនុវត្ត និងតាមដាន​ដោយ​ NCDDS ក្រុមការងារគម្រោង LASED II ថ្នាក់ក្រោមជាតិ (TSO, DWG និង CC)។

៤០. ក្រុមការងារថ្នាក់ក្រោមជាតិនៅថ្នាក់ខេត្តនឹងដាក់បញ្ចូលរបាយការណ៍ EA-EMPពីក្រុមការងារឃុំ និង​ស្រុក ហើយផ្ញើរបាយការណ៍ទៅថ្នាក់ជាតិ (GSSLC, NCDDS និងMAFF) ប្រចាំត្រីមាសដើម្បីដាក់បញ្ចូលក្នុង​របាយការណ៍ពិព័ណនាគម្រោង និងផ្ញើទៅធនាគារពិភពលោក។

៥. ការផ្សព្វផ្សាយព័ត៌មាន

៤០. EA-EMP ជាភាសារខ្មែរ និងអង់គ្លេសត្រូវបានផ្សព្វផ្សាយជាសាធារណះនៅវេបសាយគម្រោង LASED II បង្កើតជាផ្នែកនៃការបង្ហាញសុវត្ថិភាពបរិស្ថាននៅ www.ncdd.gov.kh ជាពីរភាសារ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៦។ សន្លឹក​ឯកសារនៃ EA-EMP​ ត្រូវបានធ្វើឲ្យមាននៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត មន្ទីរបរិស្ថាន​ខេត្ត ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងបាត់ដំបង និងនៅ សាលាឃុំដែល សម្បទានដីសង្គមកិច្ច ត្រូវបានអនុវត្តក្រោមគម្រោង​ LASED​ II។ តម្រូវការផ្នែកបរិស្ថាន សំខាន់ដែលបញ្ជាក់ក្នុង EA-EMP ត្រូវបាន ឆ្លុះបញ្ចាំងនៅក្នុងសៀវភៅដៃការអនុវត្តគម្រោង LASED II (PIM)។

[1] សម្រាប់ការរក្សាទំនប់ ម្ចាស់មានតួនាទី ធានាថា មានវិធានការណ៏សមស្រប ត្រូវបានប្រើបា្រស់ដើម្បីសុវត្ថិភាព អង្កេតលើ ប្រភពមូលនិធិ ឬក៏ស្ថានភាពសាងសង់។ ធនាគារកំណត់ខុសគ្នារវាងទំនប់ខ្នាតតូចនិងទំនប់ធំ។​ទំនប់តូច ធម្មតាមានកំពស់ទាបជាងខ ១៥ ម៉ែត្រុំលក្ខណៈវិនិច្ឆ័យត្រូវបានបញ្ចូល ឧទាហរណ៏ ស្រះកសិដ្ឋាន ។ល។ សម្រាប់ទំនប់ ខ្នាតតូច គុណភាពទំនប់ ត្រូវបាន គ្រោង ដោយវិស្វករមានលក្ខណៈគ្រប់គ្រាន់។