កំពង់ធំ៖
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ រដ្ឋបាលខេត្តបានសម្របសម្រួលបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧ លើកទី៤ សម្រាប់៣ឃុំ គឺ ឃុំដូង ស្រុកប្រាសាទបលង្ក័ និងឃុំព្រះដំរី និងឃុំរុងរឿងស្រុកស្ទោង។ លទ្ធផលមានដូចខាងក្រោម៖
១. ឃុំដូង ៖ គម្រោងកែលម្អរផ្លូវក្រាលក្រួសក្រហមប្រវែង ១៤០០ម ទទឹង ៤.៥ម កម្រាស់ដីស ០.៣ម និងកម្រាស់ក្រួស ០.១៥ម និងលូទោលអង្កត់ផ្ចិត ១ម ប្រវែង០៦ម ០១កន្លែង។ តម្លៃប៉ាន់ស្មាន ៖៥៧,០៥៦,៨៦៣៛០០ តម្លៃដេញចុះ 33.999.000រ = 40.41% ។
២. ឃុំព្រះដំរី៖ គម្រោង ៖ កែលម្អផ្លូវក្រួសក្រហមប្រវែង ១២៥០ម ទទឹង ៤.៥ម កម្រាស់ដីស ០.៣០ម និង កម្រាស់ក្រួសក្រហម ០.១៥ម និងដាក់លូទោលអង្កត់ផ្ចិត ០.៦ម ប្រវែង៦ម ០១កន្លែង ប្រវែង ៦ម។ តម្លៃប៉ាន់ស្មាន៖៥២,៥៧៥,៩០៩៛០០ តម្លៃដេញចុះ 27.500.000 រ = 47.70%។
៣. ឃុំរុងរឿង៖ គម្រោងកែលម្អរផ្លូវក្រាលក្រួសក្រហមប្រវែង ៨០០ម ទទឹង ៤.៥ម កម្រាស់ដីស ០.៣ម និងកម្រាស់ក្រួស០.១៥ម ដាក់លូទោលអង្កត់ផ្ចិត០.៦ម ប្រវែង៦ម ០១កន្លែង។ តម្លៃប៉ាន់ស្មាន៖៣៦,៦៩០,០១០៛០០ តម្លៃដេញចុះ 21.000.000រ = 42.76%។