រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បានណែនាំដល់ម្ចាស់អាជីវកម្មទូកដរត្រូវគិតគូរពីសុវត្ថិភាពអ្នកឆ្លងជាចាំបាច់     


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​នៅក្នុងឱកាសចុះពិនិត្យទីតាំងទូកដ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈបានជួបជាមួយនឹងក្មួយសិស្សានុសិស្ស​ ​បានណែនាំដល់ក្មួយ​ ​ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលឡើងទូក​ ​មិនត្រូវប្រឡែងនៅលើទូក​ ​ត្រូវពាក់អាវពោងសុវត្ថិភាព​ឱ្យ​បានត្រឹមត្រូវ​ ​សូម​ឱ្យ​ក្មួយត្រូវរៀនហែលទឹក​ឱ្យ​បានគ្រប់គ្នា​ ​ព្រមទាំងណែនាំដល់ម្ចាស់អាជីវកម្មទូកដត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុវត្ថិភាពជាចាំបាច់​ ​និងត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសរបស់ទូក​ឱ្យ​បានជាប្រចាំ​ ​ហើយប្រសិនបើមានបងប្អូនប្រជាពលរដ្ឋមិនពាក់អាវពោងសុវត្ថិភាពគឺមិនត្រូវ​ឱ្យ​គាត់ឆ្លងឡើយ​      

ការថ្លែងយ៉ាងដូច្នេះ​ ​លើកឡើងនៅក្នុងឱកាសចុះពិនិត្យទីតាំងទូកដចម្លងនៅក្នុងភូមិឈូកស្ទឹង​ ​ឃុំឈូក​ ​ស្រុកប្រាសាទសំបូរ​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​

ឯកឧត្តម​ ​ងួន​ ​រត​: ​បានបន្ថែមទៀតថា​ ​ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ​ ​ក្មួយសិស្សានុសិស្សត្រូវឆ្លងស្ទឹងជារៀងរាល់ថ្ងៃ​ ​សម្ដេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​បានផ្ដល់ទូកដមួយគ្រឿងដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវ​ ​តាមបទដ្ឋានបច្ចេកទេស​ ​ទុកសម្រាប់ចម្លងនៅទីនេះផងដែរ

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​ក៏បានណែនាំបន្ថែមនៅពេលដែលទទួលបានទូកថ្មីមកចម្លង​ ​ម្ចាស់អាជីវកម្មទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាទូក​ឱ្យ​បានល្អ​ ​និងប្រើប្រាស់បានយូរអង្វែង​ ​ដើម្បីជាប្រយោជន៍ដល់ម្ចាស់អាជីវកម្មផង​ ​និងដើម្បីសុវត្ថិភាពដល់អ្នកឆ្លងផង​      

លើសពីនេះទៀត​ ​ឯកឧត្តម​ ​ងួន​ ​រត​: ​បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន​ ​ត្រូវបង្កើតគណៈកម្មការដើម្បីគ្រប់គ្រង​ ​និងថែ​ក្សា​ទូក​ឱ្យ​បានច្បាស់លាស់​  ​ហើយគណៈកម្មការត្រូវមានភារកិច្ច​ ​ត្រួតពិនិត្យដំណើរការអាជីវកម្ម​ ​និងការត្រួតពិនិត្យលើកិច្ចសន្យារបស់ម្ចាស់អាជីវកម្ម​ ​ទាំងអស់​ ​ព្រមទាំងត្រួតពិនិត្យ​ ​និងថែរក្សា​ ​ជួសជុលទូកផងដែរ​      

សូមបញ្ជាក់ផងដែរថា​ ​កាលពីថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​មានឧបទ្ទវហេតុលិចទូកចម្លងបានកើតឡើងនៅភូមិឈូកស្ទឹង​ ​ឃុំឈូក​ ​ស្រុកប្រាសាទសំបូរ​ ​ខេត្តកំពង់ធំ​   ​បានបណ្ដាល​ឱ្យ​សិស្សសាលាអនុវិទ្យាល័យឈូកនាក់បានបាត់បង់ជីវិតឈ្មោះ​ អ៊ិ​​ ​សុភ័ក្រ​ ​អាយុ​ ​ឆ្នាំ​ ​រៀនថ្នាក់ទី​  ​មានទីលំនៅភូមិជាំបឹង​ ​ឃុំ​ស្រើ​​ ​ស្រុកប្រាសាទសំបូរ​ ​ខេត្តកំពង់ធំ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post