រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​):ឯកឧត្តម​ ​ប្រាក់​ ​សំអឿនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​អញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងឯកឧត្តម​ ​អួ​ ​វុទ្ធីជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ​ ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម​ ​នួន​ ​ផា័ត្ន អភិបាលខេត្តកំពង់ធំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ថ្លែងក្នុងឱកាសនោះឯកឧត្តម​ ​ប្រាក់​ ​សំអឿន​ ​ថ្លែងថា​ ​ការ​​​ដឹកនាំរដ្ឋបាលខេត្ត​ ធ្វេី​យ៉ាងណា​ឱ្យ​ទទួលបានជោគជ័យ​ ​និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត​ ​ស្របតាមគោលការណ៍ច្បាប់​ ​និងលិខិតបទដ្ឋានគតិយុត្ត​ ​ត្រូវយកចិត្តទុកដាក់​ ​ដើម្បីអនុវត្តតាមតួនាទី​ ​ភារកិច្ច​ ​ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ​ ​មានការទទួលខុសត្រូវខ្ពស់​ ​ដើម្បីធានានូវអភិបាលកិច្ចល្អ​ ​យុត្តិធម៌សង្គម​ ​និងការអភិវឌ្ឍ​ ​ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព​ ​ភាពស្អាតស្អំ​ ​និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ​បានផ្តាំផ្ញើដល់អាជ្ញាធរ​ ​ត្រូវយកចិត្តទុកដាក់​ ​លើការរក្សាសន្តិសុខ​ ​សណ្តាប់ធ្នាប់​ ​ដែលជារឿងសំខាន់មិនអាចខ្វះបាន​ ​ដែលយើងទាំងអស់គ្នា​ ​ត្រូវរួមសហការគ្នារក្សាឲ្យបាន​ ​ពិសេស​ ​គឺរក្សា​ ​សន្តិភាព

ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​បានសម្តែងនូវការសាទរ​ ​ចំពោះឯកឧត្តម​ អ៊ួ​​ ​វុទ្ធី​ ​ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ​ ​ដើម្បីចូលរួមចំណែកក្នុងការ​​​ដឹកនាំ​ ​ជំរុញការអភិវឌ្ឍខេត្តកំពង់ធំឲ្យកាន់តែឆាប់រហ័ស​ ​ព្រមទាំងយកអស់សមត្ថភាព​ ​និងបទពិសោធន៍​ ​រួមគ្នាធ្វើ​ ​រួមគ្នាទទួលខុសត្រូវ​ ​អនុវត្តតាមគោលការណ៍​ ​ដឹកនាំលើគ្រប់​វិ​​័​​ ​ជាពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ​ ​សំដៅពង្រឹងសេដ្ឋកិច្ច​ ​សង្គម​ ​និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើង​ ​

ដើម្បីឆ្លើយតបឲ្យបានសក្តិសមចំពោះជំនឿទុកចិត្តពីរាជរដ្ឋាភិបាល​ ​ក្រសួងមហាផ្ទៃ​ ​ឯកឧត្តម​ ​អួ​ ​វុទ្ធីបានធ្វើការប្ដេជ្ញាចិត្តដូចតទៅ​ ​
​. ​អនុវត្តយ៉ាងខ្ជាប់ខ្ជួន​ ​តាមបទបញ្ជារបស់រាជរដ្ឋាភិបាល​ ​ក្រសួងមហាផ្ទៃ​ ​និងថ្នាក់​ ​ដឹកនាំគ្រប់​ ​លំដាប់ថ្នាក់ប្រគល់ជូន
​. ​ខិតខំ​បំ​ពេញការងារតាមតួនាទី​ ​និងភារកិច្ច​ ឱ្យ​អស់ពីកម្លាំងកាយ​ ​និងកម្លាំងចិត្ត​ ​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជូនរាជរដ្ឋាភិបាល​ ​ក្រសួងមហាផ្ទៃ​ ​និងជា​ ​ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ
​. ​ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ​ ​និងអនុវត្តភារកិច្ចដើម្បីសម្រេចបាននូវសមិទ្ធិផល​ ​ធំបន្ថែមទៀត
​. ​ចូលរួមចំណែកលើក​ម្ពស់​សេវាសង្គម​ ​កសាង​ ​និងពង្រីកហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​សាធារណៈស្របតាមការអភិវឌ្ឍ​ ​នៅមូលដ្ឋានប្រកបដោយសមធម៌​ ​និងមាន​ ​ចីរភាព​ ​ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
​. ​ចូលរួមបន្ត​ ​និរន្តរភាពកិច្ចការរដ្ឋបាលសាលាខេត្ត​ ​និងការផ្តល់សេវាសាធារណៈ​ ​ឲ្យបានល្អប្រសើរ
​. ​បង្កើនសាមគ្គីភាពផ្ទៃក្នុង​ ​និងបង្កើនទំនាក់ទំនងល្អជាមួយ​ ​មន្ទីរ​-​អង្គភាពជំនាញជុំវិញខេត្ត​ ​រដ្ឋបាលក្រុង​-​ស្រុក​ ​អង្គការមិនមែនរដ្ឋាភិបាល​ ​និងដៃគូនានា

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post