រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាលជាមួយកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​នួន​ ​ផា័ត្ន អភិបាលខេត្ត​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនៃបញ្ជាការ​ដ្ឋា​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​បញ្ជាការ​ដ្ឋា​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​ស្ថិតនៅភូមិថ្នល់បែក​ ​ឃុំត្រពាំងឬស្សី​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ

ឧត្តមសេនីយ៍ទោ​ ​សោម​ ​ស៊ុន​ ​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​យោធភូមិភាគទី​ ​បានឡើងធ្វើរបាយការណ៍ស្វាគមន៍​ ​ដោយបានគូសបញ្ជាក់​ ​អំពីតួនាទី​ ​និងភារកិច្ច​ ​ចំបងរបស់កងកម្លាំងនៃបញ្ជាការ​ដ្ឋា​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​គឺការពារជាតិ​ ​សាសនា​ ​ព្រះមហាក្សត្រ​ ​និងការពាររាជរដ្ឋាភិបាលស្របច្បាប់​ ​ការចូលរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី​ ​មន្ត្រីរាជការ​ ​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ ​និងប្រជាពលរដ្ឋក្នុងការថែរក្សាសន្តិសុខ​ ​សណ្តាប់ធ្នាប់សង្គម​ ​ព្រមទាំងសហការចូលរួមអនុវត្តគោលនយោបាយភូមិ​ ​ឃុំ​ ​មានសុវត្ថិភាព​ ​និងអន្តរាគមន៍ជួយប្រជាពលរដ្ឋ​ ​ដែលជួបគ្រោះមហន្តរាយផ្សេងៗ​ ​ជាយថាហេតុ​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​

ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​អភិបាលខេត្តកំពង់ធំ​ ​បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ​ ​សោម​ ​ស៊ុន​ ​រួមជាមួយកងកម្លាំងនៃបញ្ជាការ​ដ្ឋា​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​ដែលបានសាមគ្គី​ ​ឯកភាពគ្នាល្អ​ ​ក្នុងការបំពេញភារកិច្ច​ ​ដែលថ្នាក់លើបានប្រគល់ជូន​ ​ប្រកបដោយស្មារតីទទួលខុសត្រូវ​ ​និងទទួលបានជោគជ័យ​ ​ពិសេសការចូលរួមសហការការពារទប់ស្កាត់​ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ក្នុងរយៈពេលថ្មីៗកន្លងទៅនេះទទួលបាន​ទ្ឋ​ផលល្អប្រសើរ​ ​គួរជាទី​មោ​​នៈ ​

លើសពីនេះទៀតឯកឧត្តម​ ​នួន​ ​ផា័ត្នបានណែនាំ​ ​និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន​ ​ជួនដល់កងកម្លាំង​ ​នៃបញ្ជាការ​ដ្ឋា​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​គឺបន្តសកម្មភាពសហការការពារទប់ស្កាត់​ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ ​ក្នុងភូមិសាស្ត្រ​ ​ខេត្តកំពង់ធំ​ ​ឲ្យមានប្រសិទ្ធភាព​ ​និងត្រូវត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ​ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងរដូវវស្សានេះ​ ​ឲ្យទាន់ពេលវេលា​ ​និងមានប្រសិទ្ធភាព​ ​

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post