(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញ កងកម្លាំងទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនៅពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្មណន តេជោថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ការសាងសង់ព្រែកជីកហ្វូណនគេជោនេះ បានផ្តល់ផលប្រយោជន៍ដ៏ធំធេងមហិមា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល ពិសេសជាសមិទ្ឋផលថ្មីមួយទៀតក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនៃអាណត្តិទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កូនចៅយើង នៅជំនាន់ក្រោយៗរាប់ពាន់ឆ្នាំតទៅមុខទៀត ។
រដ្ឋបាលខេត្តកំពង់ធំទាំងអស់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនៅពិធីបើកការដ្ឋានសាងសង់ព្រែកជីកល្យាណនតេជោនេះ ឱ្យទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា។
សូមបញ្ជក់ផងដែរថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូនណនតេជោនេះ នៅវេលាម៉ោង០៩:០៩ព្រឹក បើកឱ្យដំណើរការ ដោយមានការវាយស្គរ ឃ្មួស ជួង និងឧបករណ៍ផ្សេងៗដែលបន្លឺឡេងក្នុងការគាំទ្រយ៉ាងពិតប្រាកដ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន