រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់​សាឡង់ចំនួន០១គ្រឿង សម្រាប់ប្រើប្រាស់​ជាប្រយោជន៍រួម​ដល់​ប្រជាពលរដ្ឋ​នៅស្រុកប្រាសាទសំបូរ

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ឯកឧត្តម​ ​ព្រឹម​ ​រដ្ឋា​ ​អភិបាលខេត្តកំពង់ធំ​ ​បានថ្លែងថា​ ​សាលារៀននៅស្រុកប្រាសាទសំបូរ​ ​មានទីតាំងស្ថិតនៅត្រើយម្ខាងដងស្ទឹងសែន​ ​ក្នុងភូមិសាស្ត្រស្រុក​ ​ប្រាសាទសំបូរ​ ​មិនទាន់មានស្ពានសម្រាប់សិស្សានុសិស្សឆ្លងទៅសាលារៀននៅឡើយ​ ​ជាពិសេសនៅរដូវវស្សា​ ​កន្លងមកសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនដោយឆ្លងតាមទូកដឯកជនតូច​ ​ដែលមានហា​និ​ភ័យខ្ពស់មិនអាចធានាបាននូវសុវត្ថិភាពសម្រាប់សិស្សានុសិស្ស​ ​ហើយក៏ធ្លាប់មានករណីលិចទូកដចម្លងបណ្តាល​ ឱ្យ​សិស្សមានគ្រោះថ្នាក់ដល់អាយុជីវិត

ជាក់ស្តែងនៅរសៀលថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ព្រឹម​ ​រដ្ឋា​ ​អភិបាលរងខេត្តកំពង់ធំ​ ​ឯកឧត្តមលោកជំទាវ​ ​អភិបាលរងខេត្ត​ ​ក្រុមការងារថ្នាក់ស្រុក​/​ឃុំ​ ​បានប្រគល់សាឡុងគ្រឿងដែលជាអំណោយសម្ដេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​និងលោកជំទាវបណ្ឌិត​ ពេ​​ ​ចន្ទ​មុន្នី ​សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ​ ​ខេត្តកំពង់ធំ​ ​

កឧត្តម​ ​ព្រឹម​ ​រដ្ឋា​ ​អភិបាលរង​ខេត្តកំពង់ធំ​ ​បានមានប្រសាសន៍ថា​ ​ដោយមានការគិតគូរពីសម្ដេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែនាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​ពីសុខទុក្ខប្រជាពលរដ្ឋ​ ​ដែលពីមុនមករា​ល់​ការធ្វើដំណើរឆ្លងកាត់ស្ទឹង​ ​មានការលំបាកច្រើន​ ​ពេលខ្លះក៏មានគ្រោះថ្នាក់កើតឡើង​ ​បន្ទាប់ពីបានសាឡាងថ្មីនេះសង្ឃឹមថា​ ​បងប្អូនប្រជាពលរដ្ឋ​ ​សិស្សានុសិស្ស​ ​លែងមានការលំបាកក្នុងការធ្វើដំណើរទៀត​ ​ជាពិសេសសិស្សសាលាគាត់ត្រូវឆ្លងមករៀនទាំងព្រឹក​ ​ទាំងល្ងាច​ ​កាលពីមុនឆ្លងទូក​ ​កែច្នៃពេលរដូវទឹកឡើងងាយប្រឈមគ្រោះថ្នាក់ខ្លាំង​ ​តែដោយសារតម្រូវការបាច់ត្រូវតែឆ្លងខានពុំបាន

ក្រោយទទួល​ ​បានអំណោយដ៏ថ្លៃថ្លាពីសម្តេចមហាបវរ​តិ​​តី​និងលោកជំទាវ​ ​ប្រជាពលរដ្ឋក្នុងឃុំ​ ​ពិតជាមានសេចក្តីរីករាយឥតឧបមាដែលបានសមិទ្ធផលថ្មីក្នុងភូមិរបស់ខ្ញុំបាទ​ ​ក្នុងនោះផងដែរខ្ញុំបាន​ ​និងសហការីបានចុះទៅ​ ​សំអាតទីតាំងដរចម្លង​ ​នឹងរៀបចំទីតាំងផ្លូវឡើងចុះសាឡាង​ ​ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព

គួរបញ្ជាក់ផងដែរថា​ ​បច្ចុប្បន្ននេះ​ ​ប្រជាពលរដ្ឋ​ ​សិស្សានុសិស្សបានចរាចរណ៍ឆ្លងកាត់រួមមានទី​.​ឃុំឈូក​ ​ស្រុកប្រាសាទសំបូរ​ ​មានភូមិ​ ​មាន​,​គ្រួសារ​ ​ប្រជាពលរដ្ឋសរុប​,​នាក់​ ​ធ្វើដំណើរឆ្លងកាត់ទៅមកចន្លោះពី​-​នាក់ក្នុងថ្ងៃ​ ​​ ​ទី​.​ឃុំ​ ស្រើ​​ ​ស្រុកប្រាសាទសំបូរ​ ​មានភូមិ​ ​មាន​,​គ្រួសារ​ ​ប្រជាពលរដ្ឋសរុប​,​នាក់​ ​ធ្វើដំណើរឆ្លងកាត់ទៅមកចន្លោះពី​ ​​-​នាក់ក្នុងថ្ងៃ​ ​សាឡាងនេះមានប្រវែងបណ្តោយ​.​ម៉ែត្រ​ ​ទទឹង​.​ម៉ែត្រ​ ​ជម្រៅម៉ែត្រ​ ​ដែលមានទំងន់សាឡាងតោន​ ​ទំងន់ផ្ទុក​ ​​.​តោន​ ​សាងសង់ពីលោហធាតុ​ ​ប្រើប្រាស់ម៉ាស៊ីនឡានក្នុងការបញ្ជា​ ​អាចផ្ទុកបានរថយន្តធុន​ ​តូចលក្ខណៈគ្រួសារ​ ​ម៉ូតូ​ ​កង់​ ​រួមទាំងអ្នកដំណើរផងដែរ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post