រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ត្រីក្នុងក្របខ័ណ្ឌរដ្ឋបាលស្រុក សូមកុំឱ្យមានពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងសូមចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិទាំងអស់គ្នា

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្ដម​ ​នួន​ ​ផា័ត្នអភិបាលខេត្តកំពង់ធំ​ ​បានណែនាំដល់មន្ត្រីក្នុងក្របខ័ណ្ឌរដ្ឋបាលស្រុក​ ​សូមកុំ​ឱ្យ​មានពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ​ ​និងសូមចូលរួមទប់ស្កាត់ការពារ​ ​បទល្មើសធនធានធម្មជាតិ​ ​នៅតំបន់វាលលើ​ (​ក្នុងដែនជម្រកសត្វព្រៃ​ ​និងព្រៃសហគមន៍​) ​និងតំបន់វាលក្រោម​ (​តំបន់​) ​មានប្រសិទ្ធភាព

ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលស្រុក​ន្ទុ​​ ​នារសៀលថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្នបានកោតសរសើរនូវការខិតខំប្រឹងប្រែងចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុក​ ​និងមន្ត្រីក្រោមឱវាទទាំងអស់ដែលកសាងនូវសមិទ្ធិផលជាច្រើន​ ​ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី​ ​រវាងដីរដ្ឋ​ ​និងដីរាស្ត្រ​ ​ស្ទើរតែបញ្ចប់បានមួយរយភាគរយ

លើសពីនេះទៀត​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានលើកទឹកចិត្តដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុក​ន្ទុ​​ ​បន្តសាមគ្គីភាព​ ​ឯកភាពផ្ទៃក្នុង​ ​ពង្រឹងរបៀបរបបធ្វើការងារ​ ​គោរពឋានានុក្រម​ វិ​ន័យការងារ​ ​និងក្រមសីលធម៌វិជ្ជាជីវៈ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post