(រដ្ឋបាលខេត្តកំពង់ធំ)៖ បន្ទាប់ពីបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះរួចមក វេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរីប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ០១ខែវិច្ឆិកា ឆ្នាំ២០២៤។
មានប្រសាសន៏បិទវេទការនាពេលនោះ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៏ថា ក្រោយពីដំណើការអង្គវេទិការ រយៈពេលមួយថ្ងៃកន្លះមកនេះ យើងទទួលបានលទ្ធផល ជាផ្លែផ្កាគួរជាទីមោទន តាមផែនការ របៀបវារៈដែលបានគ្រោងទុក។ តាមរយៈការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ ដែលបានលើកឡើង ដោយរដ្ឋ បាលឃុំ-សង្កាត់ ក្រុង-ស្រុក មន្ទីរ-អង្គភាព នានាជុំវិញខេត្ត អង្គការសង្គមស៊ីវិលដែលប្រតិបត្តិការក្នុងខេត្ត សមាគមប្រឹក្សាថ្នាក់ក្រោម ជាតិ បានបង្ហាញ់ឲ្យយើងឃើញថាអង្គភាពពាក់ពន្ធ័នៅរដ្ឋបាលថ្នាក់ ក្រោមជាតិ នៃខេត្តកំពង់ធំ មានការយល់ដឹងស៊ីជម្រៅអំពីដំណើរការ និង សារៈសំខាន់នៃការងារកំណែទម្រង់វិមជ្ឈការ នឹងវិសហមជ្ឈការនៅ ថ្នាក់ក្រោមជាតិ។
ឯកឧត្តម នួន ផារ័ត្ន បន្តថា ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់ឃុំ សង្កាត់ និងកិច្ចប្រជុំថ្នាក់ក្រុង ស្រុក នឹងរដ្ឋបាលខេត្ត តាមរយៈក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត យើងទទួលបានសំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនដូចជា៖ ថ្នាក់ឃុំ សង្កាត់ចំនួន ១០ បញ្ហាប្រឈម ថ្នាក់ក្រុង ស្រុក ចំនួន ១៣ បញ្ហាប្រឈម និងថ្នាក់ខេត្តចំនួន១១ បញ្ហាប្រឈម សរុបចំនួន ៣៤ បញ្ហាប្រឈម។ ហើយបញ្ហាប្រឈមទាំង៣៤ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ធំត្រូវ បានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិការ មានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា នៃអង្គវេទិការ។ ជាលទ្ធផលយើងទទួលបាន បញ្ហាប្រឈមដែលស្នើសុំដោះស្រាយនៅថ្នាក់ខេត្ត និងស្នើទៅថ្នាក់ជាតិ មានដូចខាងក្រោម ៖
-សម្រាប់រដ្ឋបាលឃុំ-សង្កាត់ ដោះស្រាយដោយ រដ្ឋបាលខេត្ត ចំនួន ៧ បញ្ហា ស្នើទៅថ្នាក់ជាតិចំនួន៥ បញ្ហាប្រឈម។
-សម្រាប់រដ្ឋបាលក្រុង ស្រុក ដោះស្រាយដោយ រដ្ឋបាលខេត្ត មាន៦ បញ្ហា និងស្នើទៅថ្នាក់ជាតិចំនួន១១ បញ្ហាប្រឈម។
-សម្រាប់រដ្ឋបាលខេត្ត ដោះស្រាយកម្រិតរដ្ឋបាលខេត្ត ចំនួន ៣បញ្ហាប្រឈម និងស្នើទៅថ្នាក់ជាតិចំនួន ១០បញ្ហាប្រឈម។ ហើយចំពោះបញ្ហាដែលនៅសេះសល់ រដ្ឋបាលខេត្តកំពង់ធំបានស្នើសុំទៅថ្នាក់ជាតិ ដើម្បីជួយដោះស្រាយបន្ត ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន