រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អាជីវករនិងអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីមិនត្រូវបានយកភាស៊ីទេ

    ព្រឹក​ថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ បាន​ដឹកនាំ​សហការី ចុះ​ជួប​ជាមួយ​អាជីវករ​និង​អ្នកលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ផ្សារ​កំពង់ថ្ម ផ្សារ​រំលង និង​ផ្សារ​តំាងគោក ស្ថិតនៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។ ឯកឧត្តម សុខ លូ បាន​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អំពី​ការបង់​ភាស៊ី និង​ទីតំាង​លក់​របស់​បងប្អូន គឺអាច​លក់បាន​តកូនតចៅ គ្មាន​អ្នកណា​មក​ដេញ​បងប្អូន​ទេ​ចំពោះ​បងប្អូន​អាជីវក​រលក់​ក្នុង​ផ្សារ​ក៏​មិនមាន​ការបង់ពន្ធ រីឯ​បងប្អូន​ដែ​លលក់​ផលិតផល​របស់គាត់​ដែល​យកមក​លក់​តាម កញ្ជើ កញ្ច្រែង ល្អី ម្តងម្កាល ក៏​មិន​តម្រូវ​ឲ្យ​បង់​ភាស៊ី ហើយ​អាជ្ញាធរ​ស្រុក គឺ​ធ្វើការងារ​ប្រចាំ​នៅ​ទីនោះ។ ចំពោះ​ការបង់​ភា​ស៊ីការ​បងប្អូន​មាន​ការស្ម័គ្រចិត្ត​បង់​ភាស៊ី​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់ មិនមាន​បញ្ហា​អ្វី​ទេ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លុបបំបាត់​ការបង់ថ្លៃ​លក់​តាម កញ្ជើ កញ្ច្រែង ល្អី នេះ​បាន​សម្រួល​ដល់​បងប្អូន ក៏ដូចជា​បង្ក​រ​ភាពងាយស្រួល​ដល់​បងប្អូន​ផងដែរ ឯកឧត្តម​បាន​សំណូមពរ​បងប្អូន​ជា​អាជីវករ​ទាំងអស់​ត្រូវតែ​ជួយ​ថែរក្សា​នូវ    សណ្កាប់​ធ្នាប់ និង​អនាម័យ​ក្នុង​ការលក់។ ឯកឧត្តម និង​ធ្វើ​ការប្រជុំ​ជាមួយ​គណៈកម្មការ​ផ្សារ ដើម្បី​រៀបចំ​ធ្វើ​ហេដ្ឋ​រចនាសម្ព័ន្ធ ដូចជា រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព ទឹក ភ្លើង ផ្លូវចេញចូល លូ ចាក់​បេតុង​ជុំវិញ​ផ្សារ តូប​លក់ដូរ ដើម្បី​ការពារ​មាន​គ្រោះ​អគ្គីភ័យ​ជាដើម ប៉ុន្តែ​បញ្ហា​ទាំងអស់នេះ គឺ​អាស្រ័យ​លើ​បងប្អូន​ចូលរួម​សហ​ការណ៍​ដើម្បី​រក​ដំណោះស្រាយ។ បន្តទៀត​ក្រុ​មកា​រងា​បាន​ចុះ​ត្រួតពិនិត្យ​ការសាងសង់​អាគារ​សិក្សា​វិទ្យាល័យ​ហ៊ុន សែន​តាំង​គោគ ដែល​ជាអំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន បាន​ជួយឧបត្ថម្ភ​អាគារ​សិក្សា​ពីរ​ខ្នងមាន ៤៨បន្ទប់ អាគារ​ទីចាត់ការ​មួយ​ខ្នង៣បន្ទប់ និង​ធ្វើ​ការកែសម្រួល​របង តារាង​បាល់ទាត់ បាល់ទះ បាល់បោះ និង​ចាក់​បេតុង​ផ្លូវចូល។ ហើយ​ការសាងសង់​នេះ​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ២០១៦ និង​បញ្ចប់​នៅ​ខែក​ក្ត​ដា ឆ្នាំ២០១៧ ដោយក្រុម​វិស្វកម្ម​សម្តេច​តេជោ។

Related Post