រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ មាន រៀបវារៈ០៥សំខាន់ៗ ដើម្បីដាក់ជូន អង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ៖១. ពិនិត្យ និងអនុម័ត លើប្លង់គោលប្រើប្រាស់ដីក្រុងស្ទឹងសែន
២. ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៧ របស់ក្រុមប្រឹក្សាខេត្ត
៣. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ ធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
៤. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
៥. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ធំ
៦- បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំ ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​បាន​រាយការណ៍​សង្ខេប​អំពី​ស្ថានភាព​ទូទៅ​ ​និង​វឌ្ឍនភាព​នៃ​វិ​ស័យ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត និងយន្ត​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទៅតាម​យន្ត​ការ​ជាច្រើន លើប្លង់គោលប្រើប្រាស់ដីក្រុងស្ទឹងសែនផងដែរ។

ឯកឧត្តម ដៀប ពីរី បានបញ្ជាក់ថា ដីកា បទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ គឺមានសារៈសំខាន់បំផុត ដូច្នេះ សូមអញ្ជើញឯកឧត្ត លោកជំទាវ ពិនិត្យលើខ្លឹមសារបទបញ្ជាផ្ទៃក្នុង ប្រសិនបើមានកែសម្រួលចំណុចណាមួយ សូមធ្វើកំណត់ហេតុអត់បានច្បាស់លាស់ដើម្បីរាយការណ៍ទៅក្រសួងមហាផ្ទៃ។

បន្ថែមពីនេះទៀតឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការអភិវឌ្ឍន សម្ធិផលរបស់ខេត្ត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួម ទទួលបានប្រសិទ្ធភាព នឹងទទួលបានជោគជ័យ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post