ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដែលសម្តេច ទទួលបានពានរង្វាន់ PRIX DE LA FONDATION ពីអង្គការវេទិកា CRANS MONTANA នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
ការផ្តល់ជូននូវពានរង្វាន់ PRIX DE LA FONDATION ពីអង្គការវេទិកា CRANS MONTANA របស់សម្តេចក្រឡាហោម ស ខេង គឺជាកិត្តិយស មិនត្រឹមតែរូបសម្តេចផ្ទាល់ប៉ុណ្ណោះទេ តែគឺសម្រាប់ប្រជាជាតិកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល តាមរយៈសកម្មភាព ស្នាដៃ និងការលះបង់ ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា របស់សម្តេច ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួង ដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំគាំពារថែរក្សា សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រា បុត្រី ចៅៗ ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរ និងអបអរសាទរពី ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ៖