១. អំពីរតនាគារខេត្តកំពង់ធំ
២. សាវតា(ប្រវត្តិ)
រតនាគារខេត្ត ជាសេនាធិការរបស់អគ្គនាយដ្ឋានរតនាគារជាតិ ដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ២៤ អនក្រ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩០ ហើយបានចាប់ដំណើរការកិច្ចប្រតិបត្តិការរបស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩១។
៣. រចនាសម្ព័ន្ធគ្រប់គ្រង
៣.១. អំពីការិ.ចំណុះ
រតនាគារខេត្ត មានការិយាល័យចំណុះ ០៣ គឺ៖
៣.១.១. ការិយាល័យរដ្ឋបាលនិងបុគ្គលិក
៣.១.២. ការិយាល័យគណនេយ្យថវិកាថ្នាក់ជាតិនិងសរុប
៣.១.៣. ការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ។
៣.២.អំពីបុគ្គលិក
មានមន្ត្រីរាជការសរុបចំនួន ២២ រូប (ស្រី ០៩) ដូចក្នុងរចនាសម្ព័ន្ធខាងលើ។
៤.ទស្សនវិស័យ ឬចក្ខុវិស័យ
ក្នុងនាមជាបេឡាករនិងគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋានរតនាគារជាតិដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារខេត្តនឹងចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុឱ្យមានការឯកភាពទូទាំងប្រទេស ហើយធានាអនុវត្តប្រព័ន្ធនេះឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ គោលការណ៍និងបទបញ្ជាគណនេយ្យសាធារណៈ និងច្បាប់ពាក់ព័ន្ធដទៃទៀត ក្នុងគោលបំណងជួយរៀបចំនិងគ្រប់គ្រងថវិការដ្ឋឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព។
៥.គោលដៅ(Goal)
៦.ទិសដៅ(Objective)
រតនាគារខេត្តនឹងខិតខំឱ្យកាន់តែសកម្មថែមទៀតក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្រចតុកោណ ក្នុងគោលដៅសម្រាប់ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងទិសដៅចូលរួមកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនដូចបណ្តាប្រទេសជឿនលឿននានា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
៧.បេសកកម្ម
៨.សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ(រតនាគារខេត្តមិនមានថវិការប្រចាំឆ្នាំទេ ព្រោះស្ថិតក្រោមការគ្រប់គ្រងដោយអគ្គនាយកដ្ឋានរតនាគារជាតិ)
បេសកកម្មនិងសកម្មភាពស្នូលរបស់រតនាគារខេត្តរួមមាន៖ ការជួយរៀបចំគោលការណ៍ និងបទបញ្ជាគណនេយ្យសាធារណៈ, ការកាន់កាប់ តាមដានការអនុវត្តន៍ និងធានាតុល្យភាពគណនេយ្យទូទៅនិងមជ្ឈការគណនី, ចូលរួមចំណែកក្នុងការកសាងសេចក្តីព្រាងច្បាប់សម្រាប់ទូទាត់ថវិកាប្រចាំឆ្នាំ និងសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការតាមដានការអនុវត្តន៍គោលនយោបាយរូបិយវត្ថុ។
រតនាគារខេត្តផ្តល់សេវាកម្មដូចខាងក្រោម៖
- គ្រប់គ្រងប្រាក់កាសរដ្ឋ មូលប័ត្ររដ្ឋ និងសញ្ញាប័ណ្ណរដ្ឋ
- គ្រប់គ្រងតុល្យភាពសាច់ប្រាក់ និងចំណូល ចំណាយថវិកាជាតិ
- រៀបចំគោលការណ៍ និងការបិទបញ្ជីគណនេយ្យសាធារណៈ
- ផ្តល់សេវាដល់គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិលើការទូទាត់ការចំណាយផ្សេងៗ
- បើកបៀវត្ស និងប្រមូលចំណូលស្របតាមច្បាប់ហិរញ្ញវត្ថុជាធរមាន
- ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
ក-សេវាកម្មគ្រប់គ្រងចំណូល
-ផ្តល់សេវាកម្មដល់មន្ទីរ អង្គភាព ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តក្នុងការកត់ត្រា បង្វែរ/ផ្ទេរ គ្រប់គ្រង និងធ្វើរបាយការណ៍អំពីចំណូលថវិកាថ្នាក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ (រួមមានចំណូលពន្ធដារ, ពន្ធគយ, និងចំណូលមិនមែនសារពើពន្ធ) ដែលបានទទួលក្នុងគណនីទោលរតនាគារនៅធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ ព្រមទាំងផ្ទៀងផ្ទាត់ជាប្រចាំជាមួយធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ និងមន្ទីរ អង្គភាពដែលប្រមូលចំណូល។
ខ-សេវាកម្មគ្រប់គ្រងចំណាយនិងទូទាត់
-ផ្តល់សេវាបើកផ្តល់បៀវត្ស ប្រាក់ឧបត្ថមនិងលាភការផ្សេងៗជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្ត (តាមប្រព័ន្ធធនាគារ) និងទាន់ពេលវេលានៅសប្តាហ៍ទី៤នៃខែ។
-ផ្តល់សេវាដល់មន្ទីរ អង្គភាព ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តក្នុងការទូទាត់ចំណាយផ្សេងៗជូន អត្ថគាហកៈដោយផ្ទាល់តាមរយៈគណនីនៅធនាគារ។
គ-សេវាកម្មកាត់ពន្ធលើអាណត្តិបើកប្រាក់
-កាត់ពន្ធអាករតាមការកំណត់នៃច្បាប់ជាធរមាន សម្រាប់អត្ថគាហកៈដែលជាប់ពន្ធ
-កាត់ពន្ធលើប្រាក់បៀវត្ស
-បង្វិលសងប្រាក់អាករលើតម្លៃបន្ថែម។
ឃ-សេវាកម្មគ្រប់គ្រងប្រាក់កក់
គ្រប់គ្រង (ទទួលកត់ត្រា និងបង្វិលសង)ប្រាក់កក់ធានាការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្តកិច្ចន្យា។
៩.ស្ថានភាពទូទៅនៃវិស័យមន្ទីរអង្គភាព(សក្តានុពល និងបញ្ហាប្រឈម)
ដោយត្រូវផ្តល់សេវាកម្មដូចមានខាងលើជូនដល់គ្រប់មន្ទីរ អង្គភាព ក្រុង-ស្រុក (០៨) និងឃុំ-សង្កាត់ (៨១) ទូទាំងខេត្តកំពង់ធំ ទាំងថវិកាថ្នាក់ជាតិនិងទាំងថវិកាថ្នាក់ក្រោមជាតិ និងដោយត្រូវចុះប្រតិបត្តិការ(កិច្ចបញ្ជិកាគណនេយ្យ)ទាំងអស់ក្នុង “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” (Financial Management Information System) ហៅកាត់ “FMIS” រតនាគារខេត្តតែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា ត្រូវចំណាយពេលច្រើន សម្រាប់ការត្រួតពិនិត្យសក្ខីបត្រ និងចំណាយពេលសម្រាប់ការចុះប្រតិបត្តការទាំងអស់ទៅក្នុងប្រព័ន្ធ FMIS ឱ្យបានត្រឹមត្រូវមុនធ្វើការបើកផ្តល់ ជាពិសេស រាល់ពេលបើកបៀវត្សប្រចាំខែជូនមន្ត្រីរាជការស៊ីវីល និងកងកម្លាំងទូទាំងខេត្ត ជាពេលដែលមានប្រតិបត្តការច្រើន។ ទោះជាមានប្រតិបត្តការច្រើនរាល់ពេលបើកបៀវត្សប្រចាំខែក៏ដោយ ក៏មន្ត្រីជំនាញនៃរតនាគារខេត្តតែងតែព្យាយាមបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបើកបៀវត្សជូនមន្ត្រីរាជការស៊ីវីល និងកងកម្លាំងទូទាំងខេត្តឱ្យបានទាន់ពេលវេលាក្នុងសប្តាហ៍ទី៤នៃខែនីមួយៗ តាមរយៈប្រព័ន្ធធនាគារ។
១០.អសយដ្ឋាន និងលេខទំនាក់ទំនង(លេខមន្ទីរ ឬលេខប្រធានមន្ទីរ)
អាស័យដ្ឋានស្ថិតនៅភូមិទី១, សង្កាត់កំពង់ធំ, ក្រុងស្ទឹងសែន, ខេត្តកំពង់ធំ
(នៅខាងកើតជាប់របងសណ្ឋាគារស្ទឹងសែន តាមបណ្តោយផ្លូវមាត់ស្ទឹងសែន)
លេខទូរស័ព្ទអង្គភាព៖ ០៦២ ២១០ ៤២២ ឬ ០៦២ ២០១ ៤២១