១. រូបថតអង្គភាព និង LOGO
២. សាវតា សាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កើតឡើងតាំងពីឆ្នាំ១៩៨២ មានអាគារឈើ០១ខ្នង ដែលមានផ្ទៃដីទំហំ៨៥៨ម២ ទីតាំងស្ថិតនៅភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ បច្ចុប្បន្ន សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានអាគារថ្មី០២ខ្នង ទីតាំងស្ថិតនៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៖
– អាគារទី១ សាងសង់ដោយគម្រោងរបស់ក្រសួងយុត្តិធម៌ នៅឆ្នាំ២០០៨ មានពីជាន់ទំហំ១៤.៩មx ៣៦.៥ម មានចំនួន២២បន្ទប់ ក្នុងនោះមានសាលសវនាការ០២បន្ទប់ ។
– អាគារទី២ សាងសង់ដោយគម្រោងជំនួយរបស់ប្រទេសអូស្រា្តលី(CCJAB) នៅឆ្នាំ២០១០ មួយខ្នងពីរជាន់ ទំហំ០៨ម x ២៥.៥ម មានចំនួន១៧បន្ទប់ មានបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន០៣បន្ទប់ ដែលមានផ្ទៃដីទំហំ២៤៥២ម២ ។
៣.ទស្សនវិស័យ និងចក្ខុវិស័យ
ទស្សនៈវិស័យរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ គឺ ដឹកនាំសមត្ថកិច្ច និង គ្រប់គ្រងវិស័យ យុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពត្រឹមត្រូវ និង ឆាប់រហ័ស ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
៤.គោលដៅ
-ធានាឱ្យមានយុត្តិធម៌សម្រាប់បុគ្គលគ្រប់គ្នាចំពោះមុខច្បាប់
-ធានាការប្រព្រឹត្តទៅ របស់សាលាដំបូង និងអយ្យការអមសាលាដំបូង និងរៀបចំឯកសារផ្សេងៗរបស់ស្ថាប័ន
-ចូលរួមចំណែកការពារឯករាជភាពរបស់ចៅក្រមក្នុងការបំពេញមុខងារ
-ធានាឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និរន្តភាព សុខដុមនីយកម្ម ប្រជាប្រិយ៍ភាព និងសេវាយុត្តិធម៌នៃអង្គភាពរដ្ឋបាលរបស់សាលាជម្រះក្តី ។
៥.ទិសដៅៈ
ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយដឹងនាំ និង ជំរុញដល់ការគ្រប់គ្រង់វិស័យយុត្តិធម៌ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
៦.បេសកកម្មរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ
បេសកកម្មរបស់សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ គឺឆ្លើយតបទៅនឹងបញ្ហាយុត្តិធម៌នៅក្នុងខេត្តកំពង់ធំ ចំពោះប្រជាពលរដ្ឋគ្រប់រូប និងចូលរួមដោះស្រាយបញ្ហាវិវាទទាំងឡាយដែលបានកើតឡើង ដើម្បីការពារសិទ្ធដល់ភាគីទាំងអស់ ជាពិសេសស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ។
៧.រចនាសម្ព័ន្ធរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ
៧.១. អំពីស្ថានភាពមន្រ្តី
បច្ចុបប្បន្ន សាលដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំមានមន្រ្តីសរុប ៥៦ រូប ៖
៧.១.១. ស្ថានភាពមន្រ្តីខាងសាលាដំបូង
-ប្រធាន ០១រូប
-អនុប្រធាន ០២ រូប
-ចៅក្រម ០៥ រូប
-ក្រឡាបញ្ជី ០៩ រូប
៧.១.២. ស្ថានភាពមន្រ្តីខាងអយ្យការអមសាលាដំបូង
-ព្រះរាជអាជ្ញា ០១ រូប
-ព្រះរាជអាជ្ញារង ០៣ រូប
-ក្រឡាបញ្ជី ០៥ រូប
៧.១.៣ ស្ថានភាពមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង
-ប្រធាន ០១រូប
-អនុប្រធាន០១ រូប
-មន្រ្តីក្របខណ្ឌ ០១រូប
-មន្រ្តីកម្មសិក្សា ១២ រូប
-មន្រ្តីកិច្ចសន្យា ១៥ រូប ។
៧.២ អំពីការិយាល័យចំណុះលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង
១.ការិយាល័យកិច្ចការដ្ឋបាល
២.ការិយាល័យកិច្ចការតុលាការ
៣.ការិយាល័យកិច្ចអយ្យការ
៤.ការិយាល័យកិច្ចហិរញ្ញវត្ថុ
៨.ស្ថានភាពទូទៅនៃសាលាដំបូង និងអយ្យការអមសាលាដំបូង (សក្តានុពល និងបញ្ហាប្រឈម)
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ គឺជាស្ថាប័នសាធារណៈ ចំណុះឱ្យក្រសួងយុត្តិធម៌ និងសាលាខេត្ត ដែលមានតួនាទីគ្រប់គ្រងលើវិស័យយុត្តិធម៌នៅទូទាំងខេត្តកំពង់ធំ ក្នុងនាមជាសេនាធិការផ្ទាល់ឱ្យក្រសួងជំនាញរបស់ខ្លួន ។
បញ្ហាប្រឈម
-ខ្វះអាគារសម្រាប់លេខាធិការដ្ឋានរដ្ឋបាល
-បញ្ហាដំណោះស្រាយ នៃក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ
-បញ្ហាផ្សព្វផ្សាយ អប់រំដល់ឃុំ ស្រុក ដើម្បីមានវិធានការលើ អត្រានុកូលដ្ឋានឱ្យបានល្អ ជៀសវាងការធ្វើសំបុត្រកំណើត ធ្វើសំបុត្រអាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានផ្សេងៗដែលនាំឱ្យ ខុសអក្ខរាវិរុទ្ធ ខុសថ្ងៃ ខែ ឆ្នាំ កំណើត របស់ប្រជាពលរដ្ឋ ជាហេតុនាំឱ្យខាតពេលវេលា និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
-ខ្វះមន្រ្តីអាជ្ញាសាលា
-ខ្វះកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ក្នុងការបញ្ជូនដីកាផ្សេងៗ
៩.សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានសកម្មភាពស្នូល គឺជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ការពារសិទ្ធិរបស់បុគ្គល ការពារសិទិ្ធនិងទ្រព្យសម្បត្តិសាធារណៈ ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និង ណែនាំអប់រំឱ្យ ប្រជាពលរដ្ឋបានយល់ដឹងអំពីសិទ្ធិដែលខ្លួនមាន និង បញ្ជៀសបញ្ហាបន្តិចបន្តួចនាំឱ្យមានការខាតបង់ថវិកា និងពេលវេលា ប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានគ្រងកញ្ចប់ថវិកាដែល មានថវិកាសរុបប្រចាំឆ្នាំ២០១៨ចំនួន ២៥៤៤,៣០០,០០០រៀល ក្នុងនោះ ៖
- ជំពូក ៦០ ២១១,០០០,០០០៛
- ជំពូក ៦១ ៣៥៣,៥០០,០០០៛
- ជំពូក ៦៤ ១៩៧៩,៨០០,០០០៛
១០.អាស័យដ្ឋាន និងលេខទំនាក់ទំងន
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លេខទូរស័ព្ទទំនាក់ទំនង ០១៧ ៤៦៧ ៦៩៦។