នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្នងការនគរបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតំាងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងពិធីនេះមាន ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកនាយក នាយករងទីចាត់ការ លោកអភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទំាងបីប្រភេទ ជាច្រើននាក់ផងដែរ។ ក្នុងអង្គពិធីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ត្រូវបានតែងតំាងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ ជូ សំអាន អតីតស្នងការនគរបាលខេត្តកំពង់ធំ។