“មានផ្លូវ មានក្តីសង្ឈឹម”
ប្រជាជនស្រុកសណ្តាន់ ពិសេសអ្នកឃុំមានរិទ្ធ និងឃុំទំរីង សប្បាយរីករាយចិត្តដោយបានទទួលចំណងដៃផ្លូវមួយខ្សែរ ប្រវេង ៤៥គីឡូម៉ែត្រ ពីឃុំមានរិទ្ធ ទៅឃុំទំរីង ស្រុកសណ្តាន់ តាមរយៈការស្នើសុំពីលោកមេឃុំ និងក្រុមប្រឹក្សាឃុំ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ទៅក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។ ជាលទ្ធផលក្រសួងបានសម្រេចផ្តល់ការជួលជុលផ្លូវលំក្រាលគ្រួសក្រហម ០១ខ្សែ ប្រវែង ៤៥គីឡូម៉ែត ចាប់ពីភូមិត្បូងទឹក ឃុំមានរិទ្ធិ ទៅឃុំទំរីង ស្រុកសណ្តាន់។
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលំ នៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធិ ថា៖ សូមឲ្យបងប្អូនដែលប្រើប្រាស់ផ្លូវលំនេះជួយថែរក្សាទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់ មិនចាក់ដីសាងសង់ផ្ទះឲ្យខ្ពស់ជាងថ្នល់ មិនត្រូវកាប់កាយផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត្តិ មិនប្រើប្រាស់យានជំនិះដែលខុសបច្ចេកទេស ដូចជា គោយន្តកង់ដែកជាដើម។ ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណជាពន្លឹក ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល តែងតែនៅជាមួយប្រជាជន ដឹងសុខទុក្ខប្រជាជនជានិច្ច! មានសម្តេច ហ៊ុន សែន គឺមានសន្តិភាព និងការអភិវឌ្ឍន៍។