រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យការអនុវត្តគម្រោងកែលម្អសោភ័ណភាពក្រុងស្ទឹងសែន ដែលជាមុខមាត់ថ្មីរបស់ខេត្តកំពង់ធំ

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅបានលុះត្រាតែប្រទេសមាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្នុងនោះខេត្តកំពង់ធំបានផ្តោតទៅលើការកែលម្អសោភ័ណ្ឌភាពក្រុង ឲ្យកាន់តែមានភាពល្អប្រសើរ រួមមានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ព្រមទាំងកន្លែងកំសាន្តនាពេលរាត្រីផងដែរ។

ដើម្បីឆ្លើយតបនូវតម្រូវការទាំងនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យនូវទីតាំងដែលត្រូវធ្វើការអភិវឌ្ឍន៍ក្នុងក្រុងស្ទឹងសែន ដែលនឹងគ្រោងធ្វើការសាងសង់ក្នុងពេលឆាប់ៗនេះ ក្នុងនោះគម្រោងនៃការធ្វើជាជំហ៊ានដំបូងនេះរួមមាន គម្រោងសាងសង់រង្វង់វិមានឯករាជ្យ មានអង្កត់ផ្ចិតប្រវែង ២១ម៉ែត ព្រមទំាងរៀបចំទិសចរាចរណ៍លើផ្លូវមួយចំនួន ដើម្បីបង្ករលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ការពង្រីកបណ្តាញលូរំដោះទឹកភ្លៀង ការសាងសង់អាងចម្រោះទឹកស្អុយ កំណត់ទីតំាងចាក់សំរាមថ្មី កែលម្អសួនកុមារឲ្យមានសោភ័ណ្ឌភាពធំទូលាយ ដើម្បីជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋកំសាន្ត និងហាត់ប្រាណដើម្បីសុខភាពផងដែរ ព្រមទាំងមានការធ្វើច្រាំងតាមមាត់ស្ទឹងសែន គម្រោងទាំងអស់នេះនឹងធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ ក្រុមហ៊ុនវិនិយោគ បង្កើនមុខរបរជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំមានមួយកម្រិត។

លើសពីនេះទៅទៀត រឿងវិជ្ជមាននៃភ្ញៀវទេសចរណ៍ដែលជា “ឧស្សាហ៍កម្មគ្មានផ្សែង” អាចធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់ ធ្វើការលក់ដូរនូវផលិតផលក្នុងសហគមន៍របស់ខ្លួន ដោយទទួលបាននូវជីវភាពល្អប្រសើរជាងមុន ជាក់ស្តែងក្នុងរយៈពេលនៃឱកាសបុណ្យចូលឆ្នាំចិនក្នុងឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ខេត្តកំពង់ធំ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត លើរម្យនីយដ្ឋានចំនួន៥ ដែលមានភ្ញៀវទេសចរណ៍ជាតិចំនួន ១៣,៩៦២នាក់ មានការកើនឡើង ២៧៧.៥៥% និងភ្ញៀវអន្តជាតិចំនួន ៤៤៩នាក់ មានការកើនឡើង ៤១.១៩% ធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ៕

Related Post