នៅព្រឹកថ្ងៃអង្គារ៍ ៦តើក ខែផល្គុន ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូន បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកបារាយណ៍ សាលាបង្រៀនបើកបរយានយន្តដៃនិម្មិត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកចូលរួមសរុបចំនួន ១,២១៤នាក់ ស្រី ៦៥៦នាក់ និងមានកម្មវិធីសួរសំណួរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវ ដូចខាងក្រោម ៖
១. សញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ១០សន្លឹក
២. ខិត្តបណ្ណសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ចំនួន ១០០សន្លឹក
៣. បទបញ្ញាតិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១,០០០សន្លឹក
៤. ខិត្តបណ្ណការជែងចំនួន ០៥សន្លឹក
៥. សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ២៤០ក្បាល
៦. សៀវភៅផ្លាតសញ្ញាចរាចរណ៍ចំនួន ០៣ក្បាល
៧. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ២០ក្បាល
៨. ខិត្តបណ្ណសម្រាប់អ្នកថ្មើរជើង ចំនួន ០៦សន្លឹក
៩. ចំណាំងផ្លាតស្ដីពីការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ ១០០សន្លឹក
១០. ចំណាំងផ្លាតស្ដីពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ៣០០សន្លឹក
១១. ស្ទីកឃឺចំណាំងផ្លាត ២០០សន្លឹក
១២. មួកសុវត្ថិភាព ០៣មួក