រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលរងខេត្តកំពង់ធំ អញ្ជើញចូលរួមយុទ្ធនាការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅបណ្តោយផ្លូវជាតិលេខ៦ មុន បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០១៨

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នា២០១៨ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកំពង់ធំ អញ្ជើញចូលរួមយុទ្ធនាការ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត អធិការដ្ឋាននគរបាល ក្រុងស្ទឹងសែន មន្រ្តីការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុងស្ទឹងសែន នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទីប្រជុំជន បេនឡាន ផ្សារកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានចែកខិតបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១.ខិត្តបណ្ណបទបញ្ញត្តិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០សន្លឹក
២.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ២០០ក្បាល
៣.ចំណាំងផ្លាតស្ដីពីការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចំនួន ២០០សន្លឹក
៤.ស្ទីកឃឺចំណាំងផ្លាតចំនួន ៥០០ សន្លឹក
៥.ចំណាំងផ្លាតស្ដីពីការពារជីវិតអ្នកពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវចំនួន ២០០សន្លឹក
៦.សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួុន ២០០សន្លឹក
៧.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រកាសំខាន់ដែរត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួុន ៣០០ សន្លឹក
៨.សេចក្ដីអំពាវនាវស្ដីពីបង្ការ ការទប់ ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំប្រៃណីជាតិចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំចំនួុន ១៥០សន្ទឹក

Related Post