អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ធំ នាវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ពាហិរសាសនិក និងប្រជាពលរដ្ឋក្នុងខេត្ត បានចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែល “ល្ខោនខោល” ត្រូវបាន គណៈកម្មការ អន្តររដ្ឋាភិបាល សម្រាប់ការពារបេតិកភណ្ឌវប្បធម៌អរូបិយរបស់អង្គការយូណេស្កូបានសម្រេចចុះទៅក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។