នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ប៉ុស្ដិ៍រដ្ឋបាលឃុំឈូក ការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកប្រាសាទសំបូរ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យតាអោក ស្ថិតនៅភូមតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ៧៥២នាក់ ស្រី ៤០២នាក់ និងមានកម្មវិធីសួរសំនួរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១. ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខានៗចំនួន ១០សន្លឹក
២.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
៣. សៀវភៅផ្លាកសញ្ញាចរាចរណ៍ចំនួន ០២ក្បាល
៤. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៥០ក្បាល
៥.ផ្ទាំងរូបភាពសម្រាប់អ្នកថ្មើរជើងចំនួន ១០សន្លឹក
៦.ស្ទីកឃ័រចំណាំងផ្លាតចំនួន៥០០សន្លឹក
៧.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លុវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លវចំនួន ៤០០សន្លឹក
៨.មួកសុវត្ថិភាពចំនួន ០៥មួក ។
៩. ផ្ទាំងរូបភាពការកំណត់ទំហំទ្រុងរថយន្ដ និងទំហំផ្ទុកទំនិញចំនួន ១០សន្លឹក