រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ព័ត៌មាន

ការពិភាក្សាត្រៀមចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃឡង់ដ៍

ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំប្រតិភូខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២៥នាក់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ...

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញរៀបចំពិធីបួងសួង និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក នៅខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញរៀបចំពិធីរំលឹកគុណបុព្វបុរសខ្មែរ បួងស...

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារពិនិត្យទីតាំងត្រៀមអបអរសាទរ ការដាក់បញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ តំបន់ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងត្រៀមប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងអបអរសាទរការដាក់បញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភព...

អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ ចែកជូនគ្រួសារ​យោធិនចំនួន ២៥គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក

ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្ត ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសមាជិក សមាជិកា បាននាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋ ចំន...

ឯកឧត្តម គង់ វិមាន ចុះសួរសុខទុក្ខ កម្មករដកដំឡូងមី ឃុំពពក ស្រុកស្ទោង

  ប្រជាកសិករប្រកបអាជីពដាំដំណាំកសិកម្ម មានទឹកមាត់លេបវិញហើយ ដោយសារតែកន្លងមកនេះ តំលៃដំឡូងមីធ្លាក់ថ្លៃមកជាយូរខែ ទើបតែពេលនេះតំលៃដំឡូងមីមានទីផ្សារ ធ្វើឲ្យប្រជាកសិករចិត្តសប្បាយរីករាយ និងផលិតដំណាំដំឡូងមីឲ្យកាន់តែច្រើន ដើម្បីបំរើសេចក្តីត្រូវការរបស់ទីផ...

ឯកឧត្តម គង់ វិមាន ជួបប្រជុំសម្របសម្រួលរវាងក្រុមហ៊ុនចំការកៅស៊ូ CRCK 2 និងកម្មករ កម្មការិនី

ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៧  ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចៀជ័រកៅស៊ូនៅក្រុមហ៊ុនចំការកៅស៊ូវៀតណាម CRCK 2 ស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក អៀង សុភាព ប្រធាន...

ឯកឧត្តម គង់ វិមាន ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំរបាយការណ៍ អនុសារណៈយោគយល់គ្នា រវាងខេត្តកំពង់ធំ និងខេត្តសុរិន្ទ

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារតាមមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំរបាយការណ៍ចុះអនុសារណៈ នៃការយោគយល់គ្នា រវាងខេត្តទំាងពីរ គឺខេត្តកំពង់ធំ នៃព្រះរ...

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជំរុញរដ្ឋបាលខេត្តកំពង់ធំ ប្រជាពលរដ្ឋ ផ្នែកឯកជន រៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុងឲ្យស័ក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក

រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ មន្ត្រីរាជការក្នុងខេត្ត និងសិស្សានុសិស្សជាច្រើននាក់ នៅសាលាខេត្តកំពង់ធំ បានជំរុញណែនាំដល់រដ្ឋបាលខេត្តកំពង់ធំ រួមទ...

លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុង​កិច្ចប្រជុំជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការអនុវត្តផែនការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧

នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកិច្ចប្រជុំស្តីពីការលុបបំបាត់នូវអំពើពុករលួយ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខ ក្រោមអធិបតីភាព លោកជំទាវ ឃួន ឃុនឌី អ...

យុទ្ធនាការផ្សព្វផ្សាយ និងអប់រំស្តីពីការបង្ការទប់ស្កាត់​គ្រោះ​មហន្តរាយពីទឹកជំនន់

លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងវេទិកាស្តីពីយុទ្ធនាការផ្សព្វផ្សាយអប់រំគ្រោះមហន្តរាយពីទឹកជំនន់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិមានជ័យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ កម្មវិធីនេះ មានការឧបត្ថម្ភពីមជ្ឈមណ្ឌលត្...