រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសុខាភិបាល

ពត៌មានពីមន្ទីរសុខាភិបាលខេត្តកំពង់ធំ

២. សាវតាៈ
មុន​ឆ្នាំ១៩៩៥រចនា​សម័យ​ន្ធ័​សុខា​ភី​បាល​នៅ​ខេត្តកំពង់ធំ​ក៏ដូចជា​ខេត្ត​ក្រុង​ទូទាំងប្រទេស​គឹ​ខេត្ត១ មាន​មន្ទីរពេទ្យ​ខេត្ត១, ស្រុក១មាន​មន្ទីរពេទ្យ​ស្រុក១, ឃុំ១មាន​គិលានដ្ឋាន​ឃុំ១។ក្រោយពី​ធ្វើកំណែទម្រង់​ប្រ​ពន្ធ័​គ្របដណ្តប់​សុខាភិបាល​ឆ្នាំ១៩៩៥  ប្រ​ពន្ធ័​គ្របដណ្តប់​សុខាភិបាល​ត្រូវបាន​កែទម្រង់​ដោយ​ផ្អែក លើ​មូលដ្ឋាន​នៃ​លក្ខណៈ​វិនិច្ឆយ័​ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ។

ដោយឡែក​ខេត្តកំពង់ធំ​ដែលមាន​ក្រុង/ស្រុក​ចំនួន៨ និង​ឃុំ/សង្កាត់​ចំនួន៨១ ត្រូវ​បានកំណត់​នូវ​ការ​គ្រប ដណ្ដប់​សុខា​ភី​បាល​គឺ មាន​មន្ទីរពេទ្យ​ខេត្ត១, មន្ទីរពេទ្យបង្អែក​ស្រុក​ចំនួន២ និង​មណ្ឌល​សុខភាព​ចំនួន៥២ និង​ប៉ុស្តិ៍​សុខភាព​ចំនួន៤ (គិត​ត្រឹម​ឆ្នាំ២០១៨)។
៣. ទស្សនៈ​វិសយ័ៈ
ប្រជាពលរដ្ឋ​ទាំងអស់​ទទួលបាន​នូវ​សុខភាព និង​សុខមាលភាព​កាន់តែ​ប្រសើរឡើង​ដើម្បី​ចូលរួម អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​ដោយ​និរន្តរភាព។
៤. ទិស​ដៅៈ
អភិវឌ្ឍន៍​ប្រព័ន្ធ​សុខាភិបាល ដោយ​ផ្ដល់​លទ្ធភាព​ទទួលបាន​នូវ​សេវា​សុខភាព​ប្រកបដោយ​គុណភាព និង​សមធម៌ ដើម្បី​កែលម្អ​ស្ថានភាព​សុខភាព និង​សុខមាលភាព​ប្រជា​ពល​រដ្ឋកម្ពុជា គ្រប់រូប ផ្ដោតលើ​ស្ត្រី កុមារ-ជនក្រីក្រ ជន​ងាយ​រងគ្រោះ និង​ជន​ចាស់ជរា។
៥. គោល​ដៅៈ
៥‌.១. កាត់បន្ថយ​អត្រា​ស្លាប់​នៃ​មាតា-ទារក និង​កុមារ
៥.២. កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​នៃ​ជំងឺឆ្លង
៥.៣. កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​នៃ​ជំងឺមិនឆ្លង
៥.៤. លើក​កំពស់​គុណភាព​សេវា
៦. បេស​កក​ម្មៈ
ជំរុញ​ការគ្រប់គ្រង និង​ដឹកនាំ​វិសយ័​សុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ធានាថា ប្រជាពលរដ្ឋ​គ្រប់រូប​បាន​ចូលទៅ​ប្រើប្រាស់​សេវា​សុខាភិបាល​ដែលមាន​គុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និង​សមធម៌។
៧. រច​នាស​ម្ពន្ធ័​គ្រប់​គ្រ​ងៈ
       ៧.១. អំពី​កា​រិយាលយ័​ចំណុះ៖
មន្ទីរ​សុខាភិបាល​ខេត្ត​មាន​កា​រិយាលយ័​ជំនាញ​ចំណុះ​ឳ្យ​មន្ទីរ​ចំនួន៤គឺ កា​រិយាលយ័​បចេ្ចក ទេស, កា​រិយាលយ័​រដ្ឋបាល-បុគ្គលិក, កា​រិយាលយ័​គណនេយ្យ​និង កា​រិយាលយ័ឳសថ។នៅតាម​ស្រុក មន្ទីរ​មាន​កា​រិយាលយ័​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចំនួន៣, មន្ទីរពេទ្យបង្អែក​ចំនួន៣,មណ្ឌល​សុខភាព​ចំនួន៥២ និង​ប៉ុស្តិ​សុខភាព​ចំនួន៤។
៧.២.  អំពី​បុគ្គលិកៈ
មន្ទីរ​មាន​បុគ្គលិក​សរុប​ចំនួន ៧៦២នាក់ ស្រី៤៣៩នាក់ ក្នុងនោះ​មាន​វេជ្ជបណ្ឌិត​ឯកទេស ៥នាក់, វេជ្ជបណ្ឌិត​ទូទៅ ៥៩នាក់, គ្រូពេទ្យ​មធ្យម១១នាក់, ឳសថ​ការី      ១៣នាក់, ឳសថ​ការី​មធ្យម២នាក់, ទន្ត​បណ្ឌិត១០នាក់, ទន្តពេទ្យ​មធ្យម១នាក់, អ្នកព្យាបាល​ដោយ​ចលនា ៤នាក់,បរិញ្ញា​បត័្រ​គិលានុបដ្ឋាក ២នាក់, គិលានុបដ្ឋាក​មធ្យម ១៧២នាក់, គិលានុបដ្ឋាក​បថ​ម១២៣នាក់, បរិញ្ញា​បត័្រ​ឆ្មប១នាក់ ឆ្មប​មធ្យម១៣១នាក់, ឆ្មប​បថ​ម១០២នាក់, អ្នក​មន្ទីរពិសោធន៍​មធ្យម ២២នាក់,ទន្ត​គិលានុបដ្ឋាក​មធ្យម៧នាក់,បុគ្គលិក​ជំនាញ​ផ្សេងៗ១១នាក់​និង​បុគ្គលិក​គ្មាន​បច្ចេកទេស៥៩នាក់។
៨. ស្ថាន​ភាពទូទៅ (សក្តានុពល និង​បញ្ហា​ប្រឈម)៖
     ៨.១. សក្តា​នុ​ពលៈ

– មានច្បាប់ គោលនយោបាយ សេចក្តីណែនាំ សម្រាប់​ជា​ត្រី​វិសយ័
– មាន​ផែនការ​សកម្មភាព និង​ថវិកា​ច្បាស់លាស់
– មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ក្រសួង អាជ្ញា​ធរ័​មូលដ្ឋាន អង្គ​ភា​ពពាក់​ពន្ធ័ និង​ដៃគូ​អភិវឌ្ឍ​នានា
– មាន​ការចូលរួម​អនុវត្ត​ការងារ​យ៉ាងសកម្ម​ពី​មន្ត្រី​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់
– មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ
    ៨.២. បញ្ហា​ប្រ​ឈមៈ
– មណ្ឌល​សុខភាព​ត្រូវ​ចំណាយ​ថវិកា និង​ពេលវេលា​ច្រើន ក្នុង​ការចុះ​ស្វែង រក​កុមារ គ្រួសារ​ចល័ត​ទីលំនៅ ដើម្បី​ផ្ដល់​ថ្នាំបង្ការ។
– ហេដ្ឋារច​នាស​ម្ពន្ធ័​នៅតាម​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​មួយចំនួន​មាន​សភាព​ចាស់​ទ្រុឌទ្រោម។
– ការ​គ្របដណ្តប់​នៃ​សេវា​ជំងឺមិនឆ្លង‑​រ៉ាំរ៉ៃ ទាំង​សេវា​ជា​មូលដ្ឋាន និង​សេវា​ឯកទេស នៅមាន​កំរិត។
– ចំនួន​គ្រូពេទ្យ​ជំនាញ​នៅមាន​កំរិត​និង​ឧបករណ៍​ពេទ្យ​សម្រាប់​គាំទ្រ​ការធ្វើ​រោគវិនិច្ឆ័យ​និង ផ្ដល់​សេវា​ការព្យាបាល​ជំងឺមិនឆ្លង-រ៉ាំរ៉ៃ ក៏​នៅមាន​ការខ្វះខាត។
– ធនធាន​ថវិកា​នៅមានកម្រិត សំរាប់​អន្តរាគមន៍​បង្ការ​ជំងឺមិនឆ្លង-រ៉ាំរ៉ៃ និង​ដោះស្រាយ បញ្ហា​សុខភាព​សាធារណៈ​ដទៃទៀត​ដូចជា ការប្រើប្រាស់​គ្រឿងញៀន របួស គ្រោះថ្នាក់​ចរាចរ សុខភាព​បរិស្ថាន ការឆ្លើយ​តបនឹង​គ្រោះមហន្តរាយ ។ល។
– កង្វះ​ធនធានមនុស្ស​ទាំង​ចំនួន​និង​ប្រភេទ​សមត្ថភាព​នៅ​មិនទាន់​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​ការផ្តល់សេវា ដូច្នេះ​ធ្វើ​ឲ្យ​ការពង្រីក​សេវា​សុខភាព​ថ្មីៗ នៅតាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​ជួប​ការលំបាក។
– ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ការការពារ​ជំងឺ និង​ការរក្សា​អ​នាម​យ័​នៅ មាន​កំរិត។

៩. សកម្មភាព​ស្នូល និង​ថវិកាៈ
៩.១. ចង្កោម​សកម្មភាព​ស្នូលៈ

៩.២.ថវិកា (គិតជារៀល)៖
និន្នាការវិភាជន៍ថវិកាជាតិសម្រាប់សុខាភិបាល​ ឆ្នាំ​២០១៤-២០១៨ (ឯកតាគិតជាលានរៀល)

សុខភាពបន្តពូជ មាតា ទារក កុមារ និងអាហារូបត្ថម្ភ                                Maternal, Newborn and  Child health លទ្ធផលសម្រេចបាន
មន្ទីរពេទ្យខេត្ត កំពង់ធំ ស្រុកប្រតិ បារា-សន្ទុក ស្រុកប្រតិ

កំពង់ធំ

ស្រុកប្រតិ ស្ទោង សរុប​ ភាគរយ គោលដៅ ​​  ឆ្នាំ២០១៨
1.       អត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់វិធីសាស្ត្រពន្យាកំណើតទំនើប

Contraceptive prevalence (modern methods) (%)

31.65 19.46 28.44 25.74 32
2.       សមាមាត្រនៃការសំរាលដោយបុគ្គលិកសុខាភិបាលមានជំនាញ

Proportion of births delivery by skilled health personnel (%)

8.27 56.94 51.91 48.47 61.32 57
3.       សមាមាត្រនៃការសំរាលនៅមូលដ្ឋានសុខាភិបាល

Proportion of births delivery at health facilities

8.27 56.25 50.35 47.66 60.2 55
4.       អត្រាសំរាលដោយវិធីវះកាត់(គិតជា % នៃទារកកើតរស់)

Caesarean section rate (% of live births)

5.       ភាគរយនៃស្ត្រីមានគភ៌ទទួលការថែទាំមុន​​សម្រាល 4  លើកដោយបុគ្គលិកសុខាភិបាល

6.       Percentage of pregnant women who received ANC4 consultation by health personnel

50.80 59.02 52.17 56.46 48
7.       ភាគរយនៃស្ត្រីសំរាលទទួលការពិនិត្យថែទាំក្រោយសំរាលលើកទី១(មុន៤៨ ម៉ោងក្រោយសំរាល) ដោយបុគ្គលិកសុខាភិបាល

​Percentage of post-partum women who received PNC consultation by health personnel

7.99 56.09 49.97 46.56 59.51 60
8.       ភាគរយនៃកុមារបានទទួលការបំបៅដោយទឹកដោះម្តាយក្នុងអំឡុងពេលមួយម៉ោងដំបូងក្រោយកំណើត

Percentage of infant who were breastfed within 1 hour of birth (as percentage of live births)

74.91
9.       ភាគរយនៃស្រ្តីមានគភ៌បានទទួលគ្រាប់ថ្នាំជីវជាតិដែក/អាស៊ីតហ្វូលិក ៩០គ្រាប់ 71.65 73.05 80.56 74.06 78
10.    ភាគរយនៃស្រ្តីក្រោយសំរាលបានទទួលគ្រាប់ថ្នាំជីវជាតិដែក/អាស៊ីតហ្វូលិក ៤២គ្រាប់ 60.28 73.05 80.56 61.75 70
11.     ភាគរយនៃកុមារអាយុ ៦-៥៩ ខែ បានទទួលគ្រប់ថ្នាំជីវជាតិ អា ក្នុងរយៈពេល ៦ ខែចុងក្រោយ (ជុំទី២)

 Percentage of children 6-59 months received vitamin A during the last 6 months (Round 2)

5.40 40.30 35.00 27.0 90
12.     ភាគរយនៃកុមារអាយុ១២-៥៩ ខែ បានទទួលថ្នាំទំលាក់ព្រូន មេបង់ដាហ្សុលក្នុងរយៈពេល ៦ ខែចុងក្រោយ (ជុំទី២)

Percentage of children 12-59 months received Mebendazole during the last  6 months (Round 2)

31.12 28.00 32.39 30.0 90
13.    អត្រាគ្របដណ្តប់នៃវ៉ាក់សាំង៣ដូស បង្ការជំងឺខាន់ស្លាក់ ស្វិតដៃជើង តេតាណូស រលាកសួត

DPT-HepB-Hib 3 coverage rate (%)

94.00 89.00 100.0 93.0 90
14,ពិនិត្យពិគ្រោះជំងឺករណីថ្មីលើកុមារអាយុក្រោម៥ឆ្នាំម្នាក់ ក្នុងមួយឆ្នាំ(ចំនួនលើក)

OPD consultations (new cases only) per children under 5 per year

1.24 1.27 1.73 1.35 1.15

៩.២.២. កម្មវិធីទី២ (ប្រយុទ្ឋជំងឺឆ្លង)ស្ថានភាពសេវាឆ្លើយតបមេរោគអេដស៍​  ជំងឺអេដស៍ខេត្តកំពង់ធំ
១-សេវាផ្តល់ថ្នាំប្រឆាំងនឹងមេរោគអេដស៍(Pre-ART/ART Site)

បរិយាយ​ មន្ទីរពេទ្យ​​​​ខេត្ត មន្ទីរពេទ្យបង្អែក

បា​រាយណ៌-សន្ទុក

មន្ទីរពេទ្យ

បង្អែកស្ទោង

សរុប

សេវាផ្តល់ថ្នាំប្រឆាំងនឹងមេរោគអេដស៍​ មនុស្ស​បពញវ័យ ១កន្លែង ១កន្លែង 0 ២កន្លែង
សេវាផ្តល់ថ្នាំប្រឆាំងនឹងមេរោគអេដស៍​ កុមារ ១កន្លែង 0 0 ១កន្លែង
សេវាផ្តល់ប្រឹក្សានឹងធ្វើតេស្តឈាមដោយស្ម័គ្រចិត្តនិងរក្សាការសងាត់ ១កន្លែង ១កន្លែង 0 ២កន្លែង

២-សេវាបង្ការការចំលងមេរោគអេដស៍ពីម្តាយទៅកូន(PMTCT/LR)

សេវា មន្ទីរពេទ្យខេត្ត

 

ស្រុកប្រតិបាសន្ទុក ស្រុកបរតិស្ទោង សរុប
មន្ទីរពេទ្យបង្រ្អែក មន្ទីរពេទ្យបង្រ្អែក
ផ្នែកសម្ភពមន្ទីរពេទ្យ ១កន្លែង ១កន្លែង ១កន្លែង ៣កន្លែង

៣-សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្តនិងរក្សាការសំងាត់(VCCT/HTC)

សេវា មន្ទីរពេទ្យខេត្ត ស្រុកប្រតិ.កំ.ធំ ស្រុកប្រតិ.បា.សន្ទុក ស្រុកប្រតិស្ទោង សរុប
មណ្ឌលសុខភាព មន្ទីរពេទ្បបង្អែកបា-សន្ទុក មណ្ឌលសុខភាព មណ្ឌលសុខភាព
VCCT ១កន្លែង 0 ១កន្លែង 0 0

កន្លែង

HTC

មណ្ឌលសុខភាព

00 ២១ 00 ២១ ១០ ៥២​ម.ស

៤សេវាព្យាបាលជំងឺកាមរោគ(STD)

សេវា ស្រុកប្រតិ.កំ.ធំ ស្រុកប្រតិ.បា.សន្ទុក ស្រុកប្រតិ.ស្ទោង សរុប
គ្លីនិកគ្រួសារ HFC ១កន្លែង 0 0 ១កន្លែង
មណ្ឌលសុខភាពដែលបាន

បណ្តុះបណ្តាល

៣ម.ស

ម.ស ស្រយ៉ូវ

ម.ស កំពង់ធំ

ម.ស សំបូរ

៣ម.ស

ម.ស កំពងើថ្ម

ម.ស បារាយណ៍

ម.ស គ្រើល

៣ម.ស

ម.ស ប្រឡាយ

ម.ស សព្រោជ

ម.ស ស្ទោង

៩ម.ស

របាយការណ៍សកម្មភាពកម្មវិធីរបេង ឆ្នាំ២០១៨

                                           របាយការណ៍សកម្មភាពកម្មវិធីរបេង ឆ្នាំ២០១៨
ករណីស្រាវជ្រាវ ករណីព្យាបាល  
# ស្រាវជ្រាវ សរុប មីក្រូទស្សន៍ Xpert BK+ BK-/Clinic សរុប  
2544 1429 1115 181 260 441  
3462 3092 370 141 102 243  
582 419 163 86 36 122  
6588 4940 1648 408 398 806  

 

របាយការណ៍សកម្មភាពកម្មវិធីគ្រុនចាញ់ ឆ្នាំ២០១៨

សកម្មភាពដែលបានអនុវត្ត

១-ការងារអប់រំៈ

-បានរៀបចំប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ ខែមេសា ឆ្នាំ ២០១៨ នៅ មណ្ឌលសុខភាពសណ្ដាន់ ចំនួន ០១ លើក មានអ្នកចូលរួមចំនួន ២៥០ នាក់។

-បានរៀបចំយុទ្ធនាការឃោសនាអប់រំជំងឺគ្រុនចាញ់ដល់សហគមន៏បាន ៣៦ លើក ។

‌២-ការងារបណ្តុះបណ្តាលៈ

-បានបើកវគ្គបណ្តុះបណ្ដាលរំលឹកឡើងវិញការប្រើប្រាស់តាបផ្លែតដល់បុគ្គលិកមន្ទីរសុខាភិបាល,ស្រុកប្រតិបត្តិ, មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ១ វគ្គ មានអ្នកចូល រួម ៦៣ នាក់

-បានបើកវគ្គបណ្តុះបណ្ដាលរំលឹកឡើងវិញការប្រើប្រាស់ទូស័ព្ទស្មាតហ្វូនដល់បុគ្គលិកមណ្ឌលសុខភាព និងអ្នកស្ម័គចិត្តភូមិព្យាបាលជំងឺចំនួន ១ វគ្គ មានអ្នកចូលរួម ២៨៨ នាក់

-បានបើកវគ្គបណ្តុះបណ្ដាលស្ដីពីវិធីសាស្ត្រគ្រប់គ្រងសេវាផ្គត់ផ្គង់ឳសថ បរិក្ខាពេទ្យសំរាប់មណ្ឌលសុខភាព ដល់បុគ្គលិកមន្ទីរសុខាភិបាល,ស្រុកប្រតិបត្តិ,មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពចំនួន២វគ្គមានអ្នកចូលរួម          ១១៤នាក់

-បានបើកវគ្គបណ្តុះបណ្ដាលការគ្រប់គ្រងករណីគ្រុនចាញ់ស្រាលដល់បុគ្គលិកមណ្ឌលសុខភាពចំនួន ៣ វគ្គ មានអ្នកចូលរួម ១១៣ នាក់

-បានបើកវគ្គបណ្តុះបណ្ដាលស្តីពីការបាញ់ថ្នាំតាមជញ្ជាំងក្នុងផ្ទះដល់បុគ្គលិកមណ្ឌលសុខភាពចំនួន ៣ វគ្គ មានអ្នកចូលរួម ១០៨ នាក់

៣- ការងារបេសកកម្ម និង អភិបាលៈ

-បានចុះអភិបាលជំរឿនប្រជានជននិងចែកមុងពីមន្ទីរសុខាភិបាលទៅស្រុក/មណ្ឌល/ភូមិចំនួន ២៤ ​លើក

-បានចុះអភិបាលជំរឿនប្រជានជននិងចែកមុងពីសុខាភិបាលស្រុកទៅមណ្ឌលសុខភាព/ ភូមិ  ចំនួន ៥៤ ​លើក

-បានចុះជំរឿនប្រជានជននិងចែកមុងពីមណ្ឌលសុខភាពទៅភូមិ  ចំនួន ១៤៤ លើក

-បានចុះអភិបាលការងារគ្រុនចាញ់ពីមន្ទីរសុខាភិបាលខេត្តទៅស្រុកប្រតិបត្តិនិងមណ្ឌលសុខភាពចំនួន០៦លើក

-បានចុះអភិបាលការងារប្រជុំអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ពីស្រុកប្រតិបត្តិទៅមណ្ឌលសុខភាពចំនួន ១០៥ លើក

-បានចុះអភិបាលការងាររបស់មណ្ឌលសុខភាពនិងអ្នកស្ម័គ្រចិត្តរៀបចំយុទ្ធនាការឃោសនាអំពីការអប់រំសុខភាព ពីជំងឺគ្រុនចាញ់ពីស្រុកប្រតិបត្តិ ទៅមណ្ឌលសុខភាព និងទៅភូមិ ចំនួន ៣៩ លើក

៤- ការងារប្រជុំៈ

-បានប្រជុំប្រចាំខែអ្នកស្មគ្រ័ចិត្តព្យាបាលគ្រុនចាញ់ចំនួន ​១០៥ លើក មានអ្នកចូលរួមចំនួន ១៨៨៦ ​​​ នាក់

-បានប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្តកំពង់ធំៈចំនួន០៣លើកមានអ្នកចូលរួម ១០៨ នាក់

​-បានប្រជុំធ្វើផែនការប្រចាំឆមាសទី២ ឆ្នាំ២០១៨ ចំនួន ​០៣ លើក មានអ្នកចូលរួមចំនួន ៥៩ ​​​ នាក់

៥- ការងារទំនាក់ទំនង៖

បេសកកម្មទៅភ្នំពេញ ចំនួន  ០៣   លើក មានអ្នកចូលរួម  ០៣  នាក់

៦- ការងារការពារៈចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋរស់នៅតំបន់រងគ្រោះដោយជំងឺគ្រុន់ចាញ់

ឈ្មោះស្រុកប្រតិបត្តិ ចំនួនភូមិ ចំនួនប្រជាជន ចំនួនខ្នងផ្ទះ ចំនួនមុងគ្រែ ចំនួនមុងអង្រឹង
ស្រុកប្រតិបត្តិបារាយណ៌-សន្ទុក ៤៥ ៣៧,០៤៦ ៨,៤៥១ ២០,៨៤៨ ៨,៤៥១
ស្រុកប្រតិបត្តិកំពង់ធំ ១៨៣ ១៣៥,០៥១ ៣០,៦៣៧ ៧៨,៨៥០ ៣០,៦៣៧
ស្រុកប្រតិបត្តិស្ទោង ៣៤ ៣៤,៤១៥ ៧១០០ ១៨,២៦៤ ៧,១០០
សរុបទូទាំងខេត្តកំពង់ធំ ២៦២ ២០៦,៥១២ ៤៦,១៨៨ ១១៧,៩៦២ ៤៦,១៨៨

 

 ស្ថានភាពជម្ងឺគ្រុនចាញ់៖

១ ចំនួនករណី            ៖ ១១០០  ករណី

២ អត្រាអាំងស៊ីដង់      ៖​ ១.៥៣ /១០០០

៣ ចំនួនស្លាប់             ៖ ០០

៤ អត្រាស្លាប់             ៖ ០%

របាយការណ៍សកម្មភាពកម្មវិធីគ្រុនឈាម ឆ្នាំ២០១៨

ករណីជម្ងឺគ្រុនឈាមឆ្នាំនេះ កើតមានរាយបាយរប៉េះរប៉ោះ តាមភូមិឃុំមួយចំនួន ក្នុងស្រុក-ក្រុងទាំងប្រាំបី  ប៉ុន្តែមានឃុំមួយចំនួនមានករណីច្រើន ដូចជាឃុំ ដូង.អណ្តូងពោធិ៏.ប្រាសាទ.សាន់គ.ត្បែង. សណ្តាន់. កំពង់ចិនត្បូង និង កំពង់ចិនជើង។ តាំងពី ថ្ងៃទី ១មករា ​ដល់ថ្ងៃទី៣១ ខែ ខែធ្នូ ឆ្នាំ២០១៨ ករណីគ្រុនឈាម ដែលបានចូលមក សម្រាកព្យាបាល នៅមូលដ្ឋានសុខាភិបាល សាធារ ណៈ និង បានរាយការណ៏ ចូលក្នុង ប្រព័ន្ធព័ត៌ មានសុខា ភិបាល (HIS) ក្នុងខេត្តកំពង់ធំ  សរុបចំនួន ២៤៩ ករណី ។ ហើយឆ្នាំនេះគ្មានករណីជម្ងឺ គ្រុនឈាមណាម្នាក់ស្លាប់ទេ។

       

   សកម្មភាពប្រយុទ្ធនឹងជម្ងឹគ្រុនឈាមៈ

ដោយមានការគាំទ្រពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលថ្នាក់មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនឈាមនិង

ដៃគូអភិវឌ្ឍន៏ កម្មវិធីគ្រុនឈាមថ្នាក់ស្រុកនិង​ខេត្ត បានធ្វើ​​ការទប់ស្កាត់នូវសកម្មភាពជាច្រើនៈ

        –បញ្ចូលរបៀបវារៈពីវិធានការណ៏ការពារជម្ងឺគ្រុនឈាម ក្នុងការប្រជុំគណៈកម្មការ គ្រប់គ្រង មណ្ឌលសុខ ភាព (ចំនួន ៥២មណ្ឌល) មានអ្នកចូលរួមចំនួន ៤៦៨នាក់។

-បញ្ចូលរបៀបវារៈ ពីវិធានការណ៏ការពារជម្ងឺគ្រុនឈាម ក្នុងការប្រជុំក្រុមទ្រទ្រង់សុខភាពភូមិ ចំនួន៥០កន្លែង មានអ្នកចូលរួមចំនួន ១២៥០នាក់។

-បញ្ច្រៀបសារអប់រំពីវិធានការការពារជម្ងឺគ្រុនឈាមតាមសិក្ខាសាលាផ្សេងៗក្នុងខេត្ត។

-ការប្រជុំក្រុមការងារបច្ចេកទ្ទេសសុខាភិបាលដើម្បីឲ្យដៃគូសុខាភិបាលទាំងអស់យកពត៏មានទៅផ្សព្វផ្សាយ​ បន្តតាមសហគមន៏ក្នុងតំបន់គោលដៅអភិវឌ្ឍន៏របស់ពួកគេបាន២ដងមានអ្នកចូលរួមចំនួន៥១នាក់។

-បញ្ជ្រៀបការអប់រំសុខភាព អំពីវិធានការណ៏ការពារជម្ងឺគ្រុនឈាមដល់ប្រជាពលរដ្ឋ​ដែលចូលរួមធ្វើផែនការ វិនិយោគ រវាង មណ្ឌលសុខភាពនិងឃុំសង្កាត់បានចំនួន៥១ មណ្ឌល សុខភាពមានអ្នកចូលរួម ចំនួន ១.១៧៣នាក់។

         –OD/HC/PHD បានចុះអប់រំផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងសហគមន៏ចំនួន ២០ដង សរុបមានអ្នកចូលរួម ១.៤៨២នាក់។ការបណ្តុះបណ្តាលសុខភាពភូមិ ពីវិធានការណ៏ការពារជម្ងឺគ្រុនឈាម បានចំនួន៥វគ្គ សរុបមាន VHSGs ចូលរួម ១០០នាក់។

សកម្មភាពយុទ្ធនាការដាក់ថ្នាំបាណកឃាដ៖ ប្រើប្រាស់ ​Abete អស់ចំនួន ៩.០៣១ គីឡូក្រាម

ស្រុករដ្ឋបាល ចំនួនឃុំ ចំនួន ភូមិ ចំនួនប្រជាជនគ្របដណ្តប់
កំពង់ស្វាយ ០៦ឃុំ ៣០ភូមិ ៣៣,៨៤១នាក់
សណ្តាន់ ០៤ឃុំ ៣៤ភូមិ ២៦,៦១០នាក់
ស្ទោង ០៦ឃុំ ៦៧ភូមិ ៥២,៨១០នាក់
បារាយណ៏ ១៦ឃុំ ២០៤ភូមិ ១៥៤.០៣៥នាក់
សន្ទុក ០៦ឃុំ ៥១ភូមិ ៧០.៣១៥នាក់
  ៣៨ ឃុំ ៣៨៦ភូមិ ៣៣៧.៦១១នាក់

 

         យុទ្ធនាការបាញ់ថ្នាំ ការពារ ការរាតត្បាតជម្ងឺគ្រុនឈាម៖

បន្ទាប់ពីធ្វើការវិភាគស្ថានភាពគ្រុនឈាមប្រចាំសប្តាហ៏ និង ដើម្បីទប់ស្កាត់ការរីករាលដាល ក្រុមការងារ គ្រុនឈាម ថ្នាក់ខេត្ត និង ស្រុក បានធ្វើយុទ្ធនាការបាញ់ថ្នាំក្នុងតំបន់មួយចំនួនដូចខាងក្រោម៖

១.ស្រុកបារាយណ៏ ៖ ឃុំ អណ្តូងពោធិ (បាញ់នៅភូមិ ជីវភាព វត្តទឹកថ្លា)គ្របដណ្តប់ ​​​​២២៣ខ្នងផ្ទះមាន ប្រជាជន១៣៣៨នាក់ និង ឃុំដូង បាញ់នៅភូមិ ដូង គ្របដណ្តប់៥២៥ ខ្នងផ្ទះ មានប្រជាជន ២២៤៥ នាក់​ ព្រមទាំងបានយុទ្ធនាការបាញ់ថ្នាំ ការការពារជម្ងឺ គ្រុឈាមដល់ក្រុមកាយរឹទ្ធិ​បោះជំរុំក្នុងតំបន់បឹង សំរឹទ្ធ ក្នុង ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

២.ស្រុកសន្ទុក៖ ឃុំប្រាសាទ បាញ់នៅភូមិចំបក់ជ្រុំ គ្របដណ្តប់ ៤០១​ខ្នងផ្ទះមានប្រជាជន១៧៣៨នាក់​

៣.ស្រុកកំពង់ស្វាយ ៖ ឃុំសានគរៈបាញ់បាន៥ភូមិ(នៅភូមិវាល.ភូមិសាន់គរ ក. ភូមិ សានគរ ខ. ភូមិសំព

មាស ​និងភូមិសារី) គ្របដណ្តប់១.១៩៩ ខ្នងផ្ទះ មាន ប្រជាជន៧.៦១៨នាក់​  និង ឃុំត្បែងបាញ់ បាន៣ភូមិ (នៅភូមិត្បែងក.ភូមិត្បែងខ និង​ភូមិបាគង) គ្របដណ្តប់ ៦៩២ ខ្នងផ្ទះ មានប្រជាជន ៤.៣៧៩  នាក់​

៤.ស្រុកស្ទោង៖ ឃុំកំពង់ចិនជើងៈបាញ់បាន២ភូមិ (ភូមិចេក និង ភូមិត្នោត) គ្របដណ្តប់ ៧២៩ខ្នងផ្ទះមានប្រជាជន ៣.១៤៨ នាក់​ ។

៥.ស្រុកសណ្តាន់៖ ឃុំសណ្តាន់ៈ៤ភូមិ (សណ្តាន់.កំពង់ត្របែក.ទឹកម្លាងនិងជ័រ) គ្របដណ្តប់ ៧៩០ខ្នង ផ្ទមានប្រជាជន ៦.៣២២នាក់ និង បាញ់់ក្នងទីធ្លាសាលាបាន៣សាលា កូនសិស្ស ១៥០១នាក់៕

៩.២.៣. កម្មវិធីទី៣ (ប្រយុទ្ធជំងឺមិនឆ្លងនិងបញ្ហាសុខភាពសាធារណ:ដទៃទៀត)

ជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈ

Non-communicable diseases

លទ្ធផលសម្រេចបាន
ស្រុកប្រតិបត្តិ​ បារា- សន្ទុក ស្រុកប្រតិបត្តិ​   កំពង់ធំ ស្រុកប្រតិបត្តិ​ ស្ទោង សរុប​ភាគរយ គោលដៅ ​​  ឆ្នាំ ២០១៧
ភាគរយនៃប្រជាជនអាយុពី ២៥-៦៤ឆ្នាំមានជំងឺលើសសម្ពាធឈាមបានទទួលការព្យាបាល(a)

Percentage of adults aged 25-64 with hypertension received treatment

2473 3289 787 6549 7000
ភាគរយនៃប្រជាជនអាយុពី ២៥-៦៤ឆ្នាំមានជំងឺទឹកនោមផ្អែមបានទទួលការព្យាបាល(b)

Percentage of adults aged 25-64 with diabetes received treatment

65 117 0 182  
ភាគរយនៃស្ត្រីអាយុ ៣០-៤៩ឆ្នាំ ដែលបានទទួលការស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនយ៉ាងតិចមួយលើក(c)

Percentage of women aged 30-49 years screened for cervical cancer at least once

4162 384 1888 6434 6000
ចំនួននិងភាគរយនៃប្រជាជនពេញវ័យមានជំងឺធ្លាក់ទឹកចិត្តបានទទួលសេវាព្យាបាល (d)

Number and percentage of adult population with depression received treatment

326 70 44 440 450
ចំនួននិងភាគរយនៃប្រជាជនប្រើប្រាស់គ្រឿងញៀនបានទទួលសេវាព្យាបាល

Number and percentage of people with drug used received treatment

0 07 0 07  
អត្រាវះកាត់ជម្ងឺភ្នែកឡើងបាយក្នុងប្រជាជន១.០០០០០០​នាក់

Cataract surgical rate per 1,000,000 population

0 572 0 570 550

 

៩.២.៤. កម្មវិធីទី៤ (ពង្រឹងប្រព័ន្ឋសុខាភិបាល)

ការបណ្ដុះបណ្ដាលធនធានមនុស្ស

ការបណុ្ដះបណា្ដលក្រោយមូលដា្ឋននៅក្រៅខេត្ត សមា្រប់ឆាំ្នសិក្សា 2018៖

ឈ្មោះបុគ្គលិក អង្គភាព កន្លែងបណ្តុះបណ្តាល ប្រធានបទបណ្តុះបណ្តាល រយះពេល
កញ្ញា ម៉ាប់​​ធារី មន្ទីរពេទ្យេខេត្ត មន្ទីរមិត្តភាពខ្មែរសូវៀត ការសំអាតសម្ភារៈវះកាត់ ១​ខែ
លោក គាម ប៉ូលី មន្ទីរពេទ្យខេត្ត មន្ទីរមិត្តភាពខ្មែរសូវៀត ការសំអាតសម្ភារៈសុងក្រពះ ៣​ខែ
សឿង សារ៉ាត មន្ទីរពេទ្យខេត្ត មន្ទីរមិត្តភាពខ្មែរសូវៀត ដាក់ថ្នាំសណ្តំ ៣​ខែ
វេជ្ជ.នួន វិចិត្រ មន្ទីរពេទ្យខេត្ត មន្ទីរមិត្តភាពខ្មែរសូវៀត អេកូសាស្ត្រ ៣​ខែ
វេជ្ជ.ហេង ផល្លា មន្ទីរពេទ្យស្ទោង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត ៣​ខែ
វេជ្ជ. លាង រ៉ូហ្សា មន្ទីរពេទ្យស្ទោង មន្ទីរមិត្តភាពខ្មែរសូវៀត ECG ៣​ខែ
លោក រិត​ វុទ្ធ មន្ទីរពេទ្យស្ទោង មន្ទីរមិត្តភាពខ្មែរសូវៀត វិទ្យុសាស្ត្រ ៣ខែ
វេជ្ជ.ស្រេងសេងហ៊ាង មន្ទីរពេទ្យខេត្ត មន្ទីរមិត្តភាពខ្មែរសូវៀត ហ្វីប្រូស្កូពី ៣ខែ
វេជ្ជ. លាង រ៉ូហ្សា មន្ទីរពេទ្យស្ទោង មន្ទីរពេទ្យ HOPE ជំនាញថែទាំ​សង្គ្រោះបន្ទាន់ ១​ខែ
លោក ពុធ ផេង មន្ទីរពេទ្យស្ទោង មន្ទីរពេទ្យ HOPE ជំនាញថែទាំ​សង្គ្រោះបន្ទាន់ ១​ខែ

ការបណុ្ដះបណា្ដលបន្ត សមា្រប់ឆ្នាំ 2018៖

ប្រធានបទបណ្តុះបណ្តាលសំខាន់ៗសម្រាប់ឆ្នាំ២០១៨ ចំនួនបុគ្គលិកសុខាភិបាលដែល

បានទទួលការបណ្តុះបណ្តាល

១.ការបណ្តុះបណ្តាលក្នុងស្រុក PHD RH/OD KPT RH/OD. BS RH/OD. ST
វគ្គបណ្តុះបណ្តាលគ្រូបង្គោលសង្រ្គោះបន្ទាន់ផ្នែកសម្ភពនិងថែទាំទារកទើកើត 1 1
វគ្គបណ្តុះបណ្តាលស្តីពីបញ្ហាកើតមានក្រោយផ្តល់ថ្នាំបង្ការ 2 2
វគ្គបណ្តុះបណ្តាល Advanced ToT by LSTM 4 2 2
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការផ្តល់ប្រឹក្សាអាហារូបត្ថម្ភដើម្បីសុខភាព និង ការលូតលាស់ 4 1 2
បណ្តុះបណ្តាលអ្នលផ្តល់សេវាលើបច្ចេកទេសថែទាំការរំលូតកូនត្រីមាសទី២ ប្រកបដោយសុវត្ថិភាព 1
វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យមេរោគរបេងដោយមីក្រូទស្សន៍ 1 1
វគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់ប្រព័ន្ធគ្រប់គ្រងរបេងតាមបែបព័ត៌មាវិទ្យា 2 9 6 4
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោងGFឆ្នាំ២០១៨-២០២០កម្មវិធី ប្រយុទ្ធនឹងជំងឺរបេង 3
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទិន្នន័យដល់មន្រ្តីអេពីដេមីសាស្រ្តអនុវត្ត 1
វគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីការងាររបេង 1
វគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់សម្របសម្រួលវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តកំរិតខ្ពស់ជំនាន់ទី៨ 1
វគ្គបណ្តុះបណ្តាលបច្ចេកទេសអ្នកធ្វើសំភាសន៍សម្រាប់ការងារអង្កេតរកអត្រាប្រេវ៉ាឡង់មេរោគអេដស៍ការប្រព្រឹត្តផ្លូវភេទនិងការប៉ាន់ប្រមាណចំនួនបុរសស្រឡាញ់និងបុរសភេទទី៣នៅប្រទេសកម្ពុជា 1
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ប្រព័ន្ធទិន្នន័សម្រាប់យុទ្ធវិធីបង្ការថែទាំព្យាបាលបន្ត ដល់ក្រុមប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ 1
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអនុវត្តន៍សេវាតាមរកដៃគូនិងទំរង់ផ្សេងៗ នៃការធ្វើតេស្តឈាមរកមេរោគអេដស៍លើដៃគូរបស់អតិថិជននិងអ្នកពាក់ព័ន្ធ 1
វគ្គបណ្ណុះបណ្តាលស្តីពីការគ្រប់គ្រងគ្លីនិកជំងឺគ្រុនចាញ់ 2 4 4 4
វគ្គបណ្តុះបណ្តាលស្តីពីការធើ្វផែនការសកម្មភាពសម្រាប់គម្រោងRA12E 3 3 3 3
វគ្គបណ្តុះបណ្តាលដើម្បីធានាគុណភាពអ្នកជំនាញមីក្រូទស្សន៍ជំងឺគ្រុនចាញ់ 1 1 1 1
បណ្តុះបណ្តាលមន្រ្តីមន្ទីរពិសោធន៍ពីនិតិវិធីការពិនិត្យកញ្ចប់ឈាមនៃជំងឺគ្រុចាញ់ 1 1
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងករណីជំងឺគ្រុនចាញ់(ចំនួន២វគ្គ) 42 44
វគ្គបណ្តុះបណ្តាលស្តីពីការបាញ់ថ្នាំតាមជញ្ជាំងផ្ទះ 1 2 2 2
បណ្តុះបណ្តាលវាយតំលៃសម្ថភាពជំនាញអ្នកមីក្រទស្សន៍ជំងឺគ្រុនចាញ់ថ្នាក់ជាតិ 1 1 1
វគ្គបណ្តុះបណ្តាលស្តីពីសំណុំសកម្មភាពជាសារវ័ន្តនៃជំងឺមិនឆ្លងក្នុងការថែទាំសុខភាពបឋមនៅ មណ្ឌលសុខភាព 1 21 3
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការផ្តល់ប្រឹក្សាដើម្បីលះបង់ទម្លាប់ជក់បារី 1 1
បណ្តុះបណ្តាលគ្រូបង្គោលពីការអន្តរាគមន៍ដើម្បីផ្លាស់ប្តូរអិរិយាបថអ្នក​ផ្តល់សេវា 2
វគ្គបណ្តុះបណ្តាលស្តីពីការថែទាំនិងព្យាបាលជំងឺទឹកនោមផ្អែម 1 2
វគ្គបណ្ណ្តុះបណ្តាលគ្រូបង្គោលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់មូលនិធីសមធម៌ និងកញ្ចប់ថវិកាសម្រាប់ផ្តល់សេវា 2 4 2 2
វគ្គបណ្ណ្តុះបណ្តាលស្តីពីការវាយតំលៃផលប៉ះពាល់សុខភាពនិងបរិស្ថាន 2
វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃជីវសុវត្ថិភាពមន្ទីរពិសោធន៍និងការគ្រប់គ្រងជីវហានិភ័យ 1 1 1
វគ្គបណ្តុះបណ្តាលបន្តជំនាញថែទាំ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យសម្តេចឳ 2
វគ្គបណ្តុះបណ្តាលេជំនាញអេកូសាស្រ្តនៅមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត 1
វគ្គបណ្តុះបណ្តាលបន្តផ្នែកម៉ាស៊ីនវាស់ចង្វាក់បេះដូង(ECG) 1
វគ្គបណ្តុះបណ្តាលបន្តផ្នែកម៉ាស៊ីន(X-RAY) 1
វគ្គបណ្តុះបណ្តាលបច្ចេកទេសក្នុងការផ្តល់ឈាម(ចំនួន២វគ្គ) 4
វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពីការបង្ការនិងការត្រួតពិនិត្យការចម្លង រោគក្នុងមូលដ្ឋានសុខាភិបាលនិងការថែទាំសុខភាព 1 1 1
វគ្គបណ្តុះបណ្តាលស្តីពីអធិការកិច្ចសុវត្ថិភាពចំណីអាហារបែបទំនើប 2
ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីឧបកណ៏វាយតម្លៃ H-EQIP ថ្នាក់ស្រុក ប្រតិបត្តិ (ស្រុកប្រតិបត្តិ កំពង់ធំ) រយៈពេល៥ថ្ងៃ រៀបចំដោយ MoH 8
ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីឧបកណ៏វាយតម្លៃ H-EQIP ថ្នាក់ខេត្ត (មន្ទីរសុខាភិបាលខេត្តកំពង់ធំ) រយៈពេល៦ថ្ងៃ រៀបចំដោយ MoH 6 2
អភិវឌ្ឍន៏វិជ្ជាជិវៈវេជ្ជសាស្រ្តបន្ត នៅមន្ទីរពេទ្យ រយៈពេល១ថ្ងៃ បានពីរដង   33 12 8
សរុបៈចំនួនគិតជាដង នៃអ្នក ដែលបានទទួលការបណ្តុះបណ្តាល 39 146 89 38
២.ការបណ្តុះបណ្តាលក្រៅប្រទេស PHD RH/OD ​KPT RH/OD. BS RH/OD. ST
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងលើកកំពស់គុណភាពសេវា (Germany) 1 1
International Society for Quality In Health Care (Malaysia) 2
2nd Regional Training on Malaria Elimination for the Greater Mekong Sub-Region (Loa) 1
សរុបៈចំនួនគិតជាដងដែលបានទទួលការបណ្តុះបណ្តាល 4 0 1 0

 

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឆ្នាំ២០១៨) ការសាងសង់ថ្មី(

ប្រភេទសំណង់ថ្មី ចំនួន
មន្ទីរពេទ្យ  
មណ្ឌលសុខភាព 1(ទីរីង)
ជួសជុលមណ្ឌលសុខភាពថ្មី 1(សានគរ)
អគារមន្ទីរពេទ្យ ១(អគារសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកបារាណ៌-សន្ទុក
បន្ទប់រង់ចាំ 1(មណ្ឌលសុខភាពព្រៃប្រស់)

១០. អសយដ្ឋានទំនាក់ទំនងៈ
ផ្លូវប្រជាធិបតេយ្យ ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លេខទំនាក់ទំនងរដ្ឋបាលៈ”លោក ទូច ផល្លា អនុប្រធានការិយាលយ័រដ្ឋបាលបុគ្គលិក និងជាប្រធានផ្នែកពត័មានសុខាភិបាលៈ ០១២​៤៣៥៦៧៧ លោកស្រី សុខ សុវណ្ណា បុគ្គលិករដ្ឋបាលៈ  ០១៧ ៣៥៦ ៩៨៧