DEPARTMENT OF INDUSTRY AND HANDICRAFT KAMPONG THOM PROVINCE (DIH)
១. រូបថតអង្គភាព និងLogo
២.សាវតាមន្ទីរឧស្សាហកម្ម និងសិប្បកម្ម
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដែលប្រកាសបង្កើតឲ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។ដោយមានការរីកចម្រើនក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពលត្រូវបានបែងចែកជាពីរ គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងរ៉ែ និងថាមពល។
– ប្រកាសលេខៈ ៣៣៨ MIH/2014 ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ។
៣.ទស្សនវិស័យ និងចក្ខុវិស័យ
ទស្សនៈវិស័យរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ធំ គឺគ្រប់គ្រងវិស័យឧស្សាហកម្ម និងសិប្បកម្ម ប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ។
៤.គោលដៅ
- ធានាប្រសិទ្ធភាព សុវត្ថិភាព រដ្ឋបាល អនាម័យ និងគ្រប់គ្រងការងារសង្គមរបស់មន្ទីរ។
- រៀបចំលិខិតបទដ្ឋានគ្រប់គ្រងមន្ត្រីរាជក្របខណ្ឌ កម្លាំងពលកម្មរបស់មន្ទីរដោយទំនាក់ទំនងជាមួយ ក្រសួង។
- ប្រមូលចំណូលឲ្យបានសមស្របតាមច្បាប់ហិរញ្ញវត្ថុ ដែលបានកំណត់។
- លើកគម្រោងថវិការបស់មន្ទីរ និងតាមដានរំលឹកពីការប្រតិបត្តិ។
- សិក្សាប្រមូលចងក្រងទិន្និន័យ និងព័ត៍មានអំពីស្ថានភាពមូលដ្ឋានផែនការយុទ្ធសាស្ត្រ អភិវឌ្ឍមូលដ្ឋាន និងចូលរួមផ្តល់មតិក្នុងការរៀបចំ និងអនុវត្តគោលនយោបាយ និងផែនការវិស័យឧស្សាហកម្ម និង សិប្បកម្ម ពាក់ព័ន្ធជាមួយអាជ្ញាធរដែនដីខេត្ត។
ចូលរួមសិក្សារៀបចំ និងអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសិប្បកម្ម ដោយសហប្រតិបត្តិការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី។
៥.ទិសដៅៈ
ដើម្បីរួមចំណែកសម្រេចគោលបំណងគោលនយោបាយក្នុងការជំរុញអភិវឌ្ឍ និងការគ្រប់គ្រងវិស័យ ឧស្សាហកម្ម និងសិប្បកម្ម។
៦.បេសកកម្មរបស់មន្ទីរ
បេសកកម្មរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងទស្សនៈវិស័យខាងលើ ត្រូវកំណត់បេសកកម្មច្បាស់លាស់ គឺដឹកនាំជំរុញការគ្រប់គ្រង និងសមាហរណកម្មលើវិស័យឧស្សាហកម្ម និង សិប្បកម្ម ក្នុងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន និងក្នុងខេត្តកំពង់ធំ ក្នុងនាមជាសេធិការឲ្យ ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។
៧.រចនាសម្ព័ន្ធរបស់មន្ទីរ
ដើម្បីទទួលបានលទ្ធផលនៃការអនុវត្តការងារប្រកបដោយភាពជោកជ័យ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តបានអនុវត្តទៅតាមតួនាទី ភារកិច្ចដែលមាននៅក្នុងរចនាសម្ព័ន្ធដូចខាងក្រោម៖
ក.ប្រធានមន្ទីរ
ខ.អនុប្រធានមន្ទីរ
៧.១.ការិយាល័យចំណុះឲ្យមន្ទីរ
ក-ថ្នាក់ខេត្តៈ
-ការិយាល័យកិច្ចការទូទៅ
-ការិយាល័យឧស្សាហកម្ម និងសិប្បកម្ម
-ការិយាល័យស្តង់ដារ និងមាត្រាសាស្រ្ត
-ការិយាល័យទឹកស្អាត
-អង្គភាពរដ្ឋាករទឹក(រដ្ឋាករទឹកកំពង់ធំ រដ្ឋាករទឹកស្ទោង និងរដ្ឋាករទឹកតាំងក្រសាំង)
ខ-ថ្នាក់ក្រុង ស្រុកៈ
-ការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុកអង្គការលេខរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ
៧.២. អំពីបុគ្គលិក
មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ មានមន្ត្រីរាជការបម្រើការងារចំនួន៣៨នាក់ ស្រីចំនួន១៥នាក់
- មន្ត្រីក្របខណ្ឌមានចំនួន ២៩នាក់ ស្រី ០៩នាក់ ។
- មន្ត្រីជាប់កិច្ចសន្យាមានចំនួន ០៩នាក់ ស្រី០៦នាក់ ។
៨.ស្ថានភាពទូទៅនៃវិស័យរបស់មន្ទីរ(សក្តានុពល និងបញ្ហាប្រឈម)
មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ គឺជាស្ថាប័នសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ចំណុះ ឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសាលាខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងលើវិស័យឧស្សាហកម្ម និង សិប្បកម្ម នៅទូទាំងខេត្តកំពង់ធំក្នុងនាមជាសេនាធិការផ្ទាល់អោយក្រសួងជំនាញរបស់ខ្លួន។
តួនាទី និងភារកិច្ចរបស់ការិយាល័យ និងអង្គភាពជំនាញនីមួយៗមានដូចតទៅ៖
១-ការិយាល័យកិច្ចការទូទៅៈ
ក-តួនាទីៈ
ការិយាល័យកិច្ចការទូទៅ ជាសេនាធិការឲ្យថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម និងសិប្បកម្ម លើ កិច្ចការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និងនីតិកម្ម។
ខ-ភារកិច្ចៈ
ការិយាល័យកិច្ចការទូទៅ មានភារកិច្ចដូចតទៅ៖
-គ្រប់គ្រងការងាររដ្ឋបាល និងសម្របសម្រួលសកម្មភាពគ្រប់ផ្នែករបស់មន្ទីរ និងអង្គភាព ក្រោមអាណា ព្យាបាលបច្ចេកទេសរបស់ក្រសួង
-អនុវត្តគោលនយោបាយឧស្សាហកម្ម និងសិប្បកម្ម ដោយធ្វើកម្មវិធីការងារដើម្បីប្រតិបត្តិការងារថវិកា នៅថ្នាក់មូលដ្ឋាន
-កសាងផែនការសកម្មភាព និងអនុវត្តការងារស្ថិតិ និងព័ត៌មាន
-រៀបចំគ្រប់គ្រងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរ និងធ្វើបច្ចុប្បន្នភាពក្របខណ្ឌដោយអនុវត្ត តាមគោលការណ៍មុខងារសាធារណៈ
-សម្របសម្រួល និងរៀបចំការងារគ្រប់គ្រងរបស់មន្ទីរតាមប្រព័ន្ធព័ត៌មានវិទ្យា
-គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់មន្ទីរ
-ប្រមូលផ្តុំគ្រប់គ្រង និងសម្របសម្រួលរាល់ការចំណាយរបស់មន្ទីរទៅតាមខ្ទង់ជំពូកថវិកា
-ប្រមូលចំណូលតាមច្បាប់ហិរញ្ញវត្ថុដែលបានកំណត់
-ប្រមូលផ្តុំតម្រូវការធ្វើកម្មវិធីចំណាយគ្រប់គ្រងការរៀបចំជួសជុលសម្ភារ និងបរិក្ខាររបស់មន្ទីរ
-លើកគម្រោងថវិកាមន្ទីរ និងតាមដានរំលឹកអំពីការអនុវត្តន៍ថវិកា
-អនុវត្ត និងគ្រប់គ្រងការងារព័ត៌មានវិទ្យា ហិរញ្ញវត្ថុ និងបន្ទុកគណនី
-ទទួល និងបែងចែកសម្ភារបរិក្ខារជូនដល់បណ្តាការិយាល័យ
-គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារ និងធ្វើបញ្ជីសារពើភ័ណ្ឌ
-ចូលរួមសហការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យានានា
-ធ្វើរបាយការណ៍ការងារប្រចាំខែ ត្រីមាស ឆមាស ប្រចាំ៩ខែ និងប្រចាំឆ្នាំ
-និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានមន្ទីរប្រគល់ជូន។
២-ការិយាល័យឧស្សាហកម្ម និងសិប្បកម្មៈ
ក-តួនាទីៈ
ការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ជាសេនាធិការឲ្យថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម និង សិប្បកម្ម លើការងារឧស្សាហកម្ម ការងារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម។
ខ-ភារកិច្ចៈ
ការិយាល័យឧស្សាហកម្ម និងសិប្បកម្ម មានភារកិច្ចដូចតទៅ៖
-អនុវត្តផែនការ និងទិសដៅរបស់ក្រសួងដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម សហគ្រាសធុនតូច និង មធ្យម និងសិប្បកម្មក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
|-គ្រប់គ្រង និងជំរុញនវានុវត្តន៍បច្ចេកវិទ្យា តក្កកម្មម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម
-ចូលរួមស្រាវជ្រាវ និងអនុវត្តកិច្ចអភិវឌ្ឍន៍កសិឧស្សាហកម្ម
-គ្រងគ្រងការចុះបញ្ជី និងត្រួតពិនិត្យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ស្របតាមលិខិត បទដ្ឋានគតិយុត្ត
-សហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធដើម្បីសិក្សា វាយតម្លៃ កំណត់ទីតាំង សម្រាប់ការ រៀបចំបង្កើតតំបន់ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម
-ពិនិត្យ វាយតម្លៃ និងអនុម័តលើគម្រោងវិនិយោគសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន
-ផ្តល់មតិលើការវាយតម្លៃលើយថាប្រភេទ និងបរិមាណវត្ថុធាតុដើមប្រើប្រាស់ក្នុងរោងចក្រ តាមបទ ដ្ឋានបច្ចេកទេស និងតាមដានការប្រើប្រាស់
-ប្រមូលទិន្នន័យ និងវិភាគវាយតម្លៃលទ្ធផលអនុវត្តការងារឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលមានចែងក្នុងច្បាប់ និងរាជរដ្ឋាភិបាលបានកំណត់
-គាំទ្រនិងលើកស្ទួយសហគ្រិនភាពក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម
-ផ្តល់លិខិតបញ្ជាក់នានា ដែលពាក់ព័ន្ធដល់មូលដ្ឋានផលិតកម្មក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
-តាមដានភាពអនុលោមបច្ចេកទេស សុវត្ថិភាពឧស្សាហកម្ម លើសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម មាន៖ភាពរំខាន និងផលប៉ះពាល់បរិស្ថាន
|-រៀបចំបញ្ជីផលិតផលឧស្សាហកម្ម និសិប្បកម្ម
-និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានមន្ទីរប្រគល់ជូន។
៣-ការិយាល័យស្តង់ដារ និងមាត្រាសាស្រ្តៈ
ក-តួនាទីៈ
ការិយាល័យស្តង់ដារ និងមាត្រាសាស្រ្ត ជាសេនាធិការឲ្យថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម និង សិប្បកម្ម លើការងារស្តង់ដារ និងការងារមាត្រាសាស្រ្ត។
ខ-ភារកិច្ចៈ
ការិយាល័យស្តង់ដារ និងមាត្រាសាស្រ្ត មានភារកិច្ចដូចតទៅ៖
-ចូលរួមលើកកម្ពស់ស្តង់ដារូបនីយកម្ម និងគុណភាព
-សម្របសម្រួលទទួលបន្ទុកជាចំណុចទំនាក់ទំនង ផ្តល់និងទទួលព័ត៌មាន ដែលទាក់ទងនឹង ច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ស្តង់ដារ ការវាយតម្លៃភាពអនុលោមក្នុង និងក្រៅប្រទេស
|-សម្របសម្រួលលើការអនុវត្តន៍ការវាយតម្លៃភាពអនុលោមតាមស្តង់ដារ ផលិតផល សុវត្ថិភាព ប្រព័ន្ធ គ្រប់គ្រង និងសេវាកម្មសម្រាប់ផលិតផល ទំនិញ សារធាតុ សម្ភារ បរិក្ខារ សម្រាប់ការប្រើប្រាស់ ក្នុងស្រុក ឬការនាំចេញតាមសំណើរបស់អ្នកស្នើសុំ
|-ជំរុញ និងសម្របសម្រួលការចុះបញ្ជីផលិតផលបញ្ជាក់ភាពអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស ឬស្តង់ដារបញ្ជាសម្រាប់ផលិតផល ទំនិញ សារធាតុ សម្ភារ បរិក្ខារ សម្រាប់ការប្រើប្រាស់ក្នុងស្រុក ឬការនាំចូល នាំចេញ តាមសំណើរបស់អ្នកស្នើសុំ
-សម្របសម្រួលការគ្រប់គ្រង និងបញ្ជាក់មុខសញ្ញា និង/ឬស្តង់ដារប្រើប្រាស់សារធាតុគីមីក្នុងវិស័យ ឧស្សាហកម្ម និងសិប្បកម្ម
-សម្របសម្រួលលើការចុះធ្វើអធិការកិច្ចតាមការកំណត់ដូចមានចែងក្នុងមាត្រា៧ និង៨នៃច្បាប់ស្តីពី ស្តង់ដារកម្ពុជា
-ផ្សព្វផ្សាយស្តង់ដារូបនីយកម្ម និងគុណភាព
-សម្របសម្រួល និងសហការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអំពីផលិតផល ទំនិញ សម្ភារ ដែលមាន គ្រោះថ្នាក់ដល់សុខភាព បរិស្ថាន និងទ្រព្យសម្បត្តិសង្គម ដោយសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ
-សហការជំរុញ និងលើកទឹកចិត្តការអនុវត្តន៍ស្តង់ដារូបនីយកម្ម ដើម្បីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ សុខភាព សុវត្ថិភាព និងសុខុមាលភាពសាធារណៈ
-សហការ និងជំរុញឲ្យផលិតផលមានការប្រើប្រាស់ស្តង់ដារ និងការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធ ភាព ព្រមទាំងជំរុញការប្រកួតប្រជែងត្រឹមត្រូវក្នុងការធ្វើពាណិជ្ជកម្ម
-សហការផ្តល់ការណែនាំអំពីការប្រើប្រាស់ និងការអនុវត្តន៍ស្តង់ដារជាតិដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និងអង្គភាពពាក់ព័ន្ធ
-សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ អង្គការនានា ដើម្បីធានាការអនុវត្តន៍ស្តង់ដារ
-សហការសម្របសម្រួលលើការងារត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង/ឬធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ភាព ត្រឹមត្រូវនៃឧបករណ៍មាត្រាសាស្រ្ត ទំនិញ ទំនិញវេចខ្ចប់ និងផលិត
-ចូលរួមសហការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងការងារមាត្រាសាស្រ្ត
-ណែនាំ និងជំរុញដល់បុគ្គលដែលប្រើប្រាស់ឧបករណ៍មាត្រាសាស្រ្តជាមុខរបរដើម្បីចូលរួមអនុវត្ត ច្បាប់ស្តីពីមាត្រាសាស្រ្ត
-សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយការវិវត្តន៍នៃការផលិត ការប្រើប្រាស់ ការជួសជុល ថែទាំ និងព័ត៌មាន ផ្សេងៗស្តីពីមាត្រាសាស្រ្ត
-ជំរុញ និងសម្របសម្រួលការងារចុះបញ្ជីមាត្រាសាស្រ្ត អាជ្ញាប័ណ្ណផលិត ជួសជុលឧបករណ៍ មាត្រា សាស្រ្ត និងពាណិជ្ជសញ្ញាមាត្រាសាស្រ្តកម្ពុជា
-ចុះពិនិត្យតាមដានលើការប្រើប្រាស់ លក់ និងដាក់តាំងសម្រាប់លក់ឧបករណ៍មាត្រាសាស្រ្ត
-ថែរក្សាស្តង់ដារប្រតិបត្តិដែលប្រើប្រាស់ សម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្ត
-ស្រង់ស្ថិតិ និងសរុបលទ្ធផលដែលអនុវត្តបានក្នុងការងារមាត្រាសាស្រ្ត
-និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានមន្ទីរប្រគល់ជូន។
៤-ការិយាល័យទឹកស្អាតៈ
ក-តួនាទីៈ
| ការិយាល័យទឹកស្អាត ជាសេនាធិការឲ្យថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម និងសិប្បកម្ម លើការងារ ទឹកស្អាត។
ខ-ភារកិច្ចៈ
ការិយាល័យទឹកស្អាត មានភារកិច្ចដូចតទៅ៖
-អនុវត្តផែនការអភិវឌ្ឍន៍របស់ក្រសួងលើវិស័យទឹកស្អាត
-រៀបចំសម្របសម្រួលលើការអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម និងបណ្តាញចែកចាយទឹកស្អាត ដែល ក្រសួងបានកំណត់
-គ្រប់គ្រង និងសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងទិន្នន័យប្រភពទឹក
-អនុវត្តស្តង់ដារគុណភាពទឹកស្អាតតាមគោលការណ៍របស់ក្រសួង
-តាមដាន និងត្រួតពិនិត្យភាពអនុលោមស្តង់ដារគុណភាពទឹក
-ត្រួតពិនិត្យ ការអនុវត្តន៍កិច្ចសន្យា/អាជ្ញាប័ណ្ណផ្គត់ផ្គង់ទឹកស្អាតឯកជន តាមគោលការណ៍របស់ក្រសួង កំណត់
-សម្របសម្រួលក្នុងនាមជាអង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងអាណាព្យាបាលបច្ចេកទេស លើការអនុ វត្តន៍របស់អង្គភាពរដ្ឋាករទឹកស្វ័យ័ត
-ចូលរួមសហការសម្របសម្រួលលើការគ្រប់គ្រង និងត្រួតពិនិត្យការធ្វើផលិតកម្ម អាជីវកម្ម
-លើកសំណើ និងវិធានការដើម្បីគ្រប់គ្រង ការពារការប្រើប្រាស់ទឹកស្អាត
-និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានមន្ទីរប្រគល់ជូន។
៥-អង្គភាពរដ្ឋាករទឹកៈ
ក-តួនាទីៈ
អង្គភាពរដ្ឋាករទឹក ជាសេនាធិការឲ្យថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម និងសិប្បកម្ម លើការអនុវត្តន៍ ការងារផលិតកម្ម និងផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋ។
ខ-ភារកិច្ចៈ
អង្គភាពរដ្ឋាករទឹក មានភារកិច្ចដូចតទៅ៖
-អនុវត្តផែនការអភិវឌ្ឍន៍របស់ក្រសួងលើវិស័យទឹកស្អាត
-លើកគម្រោងផែនការអភិវឌ្ឍន៍ទឹកស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
-អនុវត្តកម្មវិធីអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្មទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តភាព
-សម្របសម្រួលលើការអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម និងបណ្តាញចែកចាយទឹកស្អាតដែលលក្រសួង បានកំណត់
-អនុវត្តស្តង់ដារគុណភាពទឹកស្អាតតាមគោលការណ៍របស់ក្រសួង
-ទទួលបន្ទុកធ្វើផលិតកម្ម អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋ
-លើកសំណើ និងវិធានការដើម្បីគ្រប់គ្រង ការពារការប្រើប្រាស់ទឹកស្អាត
-គ្រប់គ្រង និងចាត់ចែងអនុវត្តគម្រោងចំណូល ចំណាយថវិកា ឬគម្រោងហិរញ្ញប្បទានដ៍ទៃទៀត បម្រើ ឲ្យការធ្វើអាជីវកម្មទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងស្របទៅតាមគោលការណ៍ហិរញ្ញវត្ថុ
-លើកគម្រោងផែនការហិរញ្ញវត្ថុសម្រាប់ដំណើរការផលិតកម្ម អាជីវកម្ម និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត
-និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានមន្ទីរប្រគល់ជូន។
ការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក មានបេសកកម្មទទួលបន្ទុកអនុវត្ត និងសម្រប សម្រួលកិច្ច ការរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ។
បញ្ហាប្រឈម
- មន្ទីរខ្វះមធ្យោបាយ បរិក្ខារនិងថវិកា សម្រាប់បម្រើការងារក្នុងអង្គភាព និងសម្រាប់ចុះផ្សព្វផ្សាយ ច្បាប់ និងចុះជំរុញម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មមកចុះបញ្ជីឲ្យបានទាន់ពេលវេលា ព្រោះទីតាំងនៅឆ្ងាយ ។
- មន្ទីរខ្វះមន្រ្តីសម្រាប់ការងារតាមការិយល័យ និងអង្គភាពរដ្ឋាករទឹក។
- អង្គភាពរដ្ឋាករទឹក និងស្ថានីយផលិតទឹកស្អាតឯកជន ដែលកំពុងដំណើរការខ្វះថវិកាសម្រាប់ ពង្រីកផលិតកម្ម និងបំពុងមេបន្ថែម
៩.សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ មានថវិកាសរុបប្រចាំឆ្នាំ២០១៧ មានចំនួន 776,700,000រៀល ក្នុងនោះមានដូចជា៖
- ជំពូក 60 111,800,000៛
- ជំពូក 61 79,500,000៛
- ជំពូក 64 583,400,000៛
- ជំពូក63 2,000,000៛
មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ មានថវិកាសរុបប្រចាំឆ្នាំ២០១៨ មានចំនួន 941,900,000រៀល ក្នុងនោះមានដូចជា៖
- ជំពូក 60 144,800,000៛
- ជំពូក 61 109,500,000៛
- ជំពូក 64 685,100,000៛
- ជំពូក63 2,000,000៛
១០.អសយដ្ឋាន និងលេខទំនាក់ទំងន
មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ មានអសយដ្ឋាន ផ្លូវ២៣តុលា ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លេខទូរស័ព្ទទំនាក់ទំនង០៦២ ២១០ ៣៨, ០១២ ៤៣៥ ៦៧២ ។|FACEBOOK: មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំPAGE FACEBOOK: មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ