រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាកាកបាទក្រហមកម្ពុជា

១. Logo សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងរូបថតទីស្នាក់ការ

២. ប្រវត្តិសាខាកាកបាទក្រហមកម្ពុជា និង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
 កាកបាទក្រហមកម្ពុជា (កក្រក)​ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ១៩៥៥ ត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាល តាមព្រះរាជក្រឹត្យលេខ ៣៧៨/នស ចុះថ្ងៃទី១៦ខែមិថុនា ឆ្នាំ១៩៥៨ ស្តីពីការទទួលស្គាល់ សមាគមជាតិកាកបាទក្រហមខ្មែរ និងទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម(IFRC) ជាសមាគមជាតិទី៨៥លើសកលលោក នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០ និងបានបញ្ចូលជាសមាជិករបស់ សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (Federation) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦០។ នៅឆ្នាំ២០០២ កាកបាទក្រហមកម្ពុជាបច្ចុប្បន្នត្រូវបានទទួលស្គាល់ដោយព្រះរាជក្រិត្យ នស/រកត/០៥០២/១១៣ ហើយនិងព្រះរាជក្រឹត្យនស/រកត/០៥០២/១១២ ស្តីពីការប្រើប្រាស់ និងការពារបដិរូប កាកបាតក្រហម និង អឌ្ឍចន្ទក្រហម។​ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានចាប់កកើតឡើងនៅ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៨២ ធ្វើសកម្មភាពរបស់ ខ្លួនស្របតាមកាកបាទក្រហមកម្ពុជា។
៣. ទស្សនៈវិស័យ២០២០
រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ និងការពារតម្លៃ មនុស្សធម៌ របស់ជនរងគ្រោះ។
៤. គោលដៅ
បំពេញការងារមនុស្សធម៌ដោយឯករាជ្យនៅក្នុងខេត្តកំពង់ធំ គឺត្រូវបង្ការ និងជួយស្រាលទុក្ខវេទនា ដោយ ដាច់ខាត  មិនលំអៀង និងគ្មានការបែងចែក សញ្ចាតិ ពុជសាសន៍ ភេទ ជំនឿសាសនា ភាសា វណ្ណៈ ឬ និន្នាការនយោបាយអ្វីឡើយ។
៥. ទិសដៅយុទ្ធសាស្ត្រ
១.រួមចំណែកសង្រ្គោះជីវិត កសាងភាពធន់ទៅនឹងគ្រោះមហន្តរាយ
២.រួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់ នឺមាតា ទារក និងកុមារ ការពារជំងឺឆ្លង និងអន្តរាគមន៍ សុខភាពក្នុងគ្រាអាសន្ន ៣.លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្ស ធម៌ សេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងវប្បធម៌អហិង្សា ៤.ធានាពង្រឹងការរក្សារកិត្តិនាមកិត្យានុភាពកាកបាទក្រហមកម្ពុជា ជាសមាគមជាតិនាំមុខ គេក្នុងវិស័យមនុស្សធម៌។
៦. បេសកកម្ម
​ ជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ប្រមូលផ្តុំកម្លាំងមនុស្សធម៌ដើម្បី បន្តជួយដល់ជន​ រងគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាពនិងការថេទាំសុខភាព សហគមន៍ និងការលើកកម្បស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា។
៧.រចនាសម្ព័ន្ធ
៧.១ គណៈកម្មាធិការសាខាមានសមាសភាព ១៦រូប (បំរុង ២រូប),កុ្រមប្រតិបតិ្តមាន ១២រូប គណៈកម្មាធិការ អនុសាខាស្រុក/ក្រុងមាន ៥៤រូប ក្រុមកាកបាទក្រហមឃុំ/សង្កាត់មាន ៣៦៤រូប អ្នកស្ម័គ្រ ចិត្តតាមភូមិមាន ១,១៦៨រូប  បណ្តាមន្ទីរស្ថាប័នមាន ៦៤រូប, ទីប្រឹក្សាមាន ៥៤រូប និងយុវជនកាកបាទក្រហម តាមគ្រឹៈស្ថាន សិក្សាមាន ១,២៨៥នាក់  ស្រី ៧៩៨ រូប ។
៧.២ បច្ចុប្បន្នសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំមានផ្នែកចំណុះចំនួន ០៣ គឺ៖
-ផ្នែក(ការិយាល័យ)រដ្ឋបាល និងហិរញ្ញវត្ថុ
-ផ្នែក(ការិយាល័យ)អភិវឌ្ឍន៍
-ផ្នែក(ការិយាល័យ)សុខភាព/គ្រប់គ្រងគ្រោះមហន្តរាយ
៧.៣ មន្ត្រីក្នុងក្រុមប្រតិបត្តិសរុបចំនួន  ១២នាក់ ក្នុងនោះស្រីចំនួន ៧ នាក់
-នាយិកាសាខា                         ចំនួន ០១នាក់  (ស្រី០១នាក់)
-នាយករង                             ចំនួន ០១ នាក់ (ស្រី ០០ នាក់)
-ប្រធានការិយាល័យ                  ចំនួន ០៣ នាក់​ (ស្រី ០២នាក់)
-មន្ត្រី                                   ចំនួន ០៧ នាក់ (ស្រី ០៤នាក់
-មន្ត្រីអនុសាខា៨ស្រុកក្រុង          ចំនួន ១៦នាក់ (ស្រី០៥នាក់)

៨-ស្ថាន​ភាពទូទៅ
  ៨.១ រចនាសម្ព័ន្ធអនុសាខាក្រុង/ស្រុក
១-គណៈកម្មាធិកាអនុសាខាស្រុកបារាយ ចំនួន ០៧រូប (ស្រី០២រូប ប្រធាន០១រូប អនុប្រធាន០១រូប
អ្នកប្រចាំការ០២រូប និង សមាជិក សមាជិកា ០៣រូប។
២-គណៈកម្មាធិកាអនុសាខាស្រុកសន្ទុក ចំនួន ០៧រូប (ស្រី០២រូប ប្រធាន០១រូប អនុប្រធាន០១រូប
អ្នកប្រចាំការ០២រូប និង សមាជិក សមាជិកា ០៣រូប។
៣-គណៈកម្មាធិកាអនុសាខាស្រុកសន្ទុក ចំនួន ០៧រូប (ស្រី០០រូប ប្រធាន០១រូប អនុប្រធាន០១រូប
អ្នកប្រចាំការ០២រូប និង សមាជិក ០៣រូប។
៤-គណៈកម្មាធិកាអនុសាខាស្រុកស្ទោង ចំនួន ០៩រូប (ស្រី០៣រូប ប្រធាន០១រូប អនុប្រធាន០២រូប
អ្នកប្រចាំការ០២រូប និង សមាជិក សមាជិកា ០៤រូប។
៥-គណៈកម្មាធិកាអនុសាខាស្រុកប្រាសាទបល្ល័ង្ក ចំនួន០៧រូប(ស្រី០១រូប ប្រធាន០១រូប អនុប្រធាន០១រូប អ្នកប្រចាំការ០២រូប និង សមាជិក សមាជិកា ០៣រូប។
៦-គណៈកម្មាធិកាអនុសាខាស្រុកប្រាសាទសំបូរ ចំនួន០៧រូប(ស្រី០២រូប ប្រធាន០១រូប អនុប្រធាន០១រូប អ្នកប្រចាំការ០២រូប និង សមាជិក សមាជិកា ០៣រូប។
៧-គណៈកម្មាធិកាអនុសាខាស្រុកសណ្តាន់ ចំនួន០៧រូប(ស្រី០២រូប ប្រធាន០១រូប អនុប្រធាន០១រូប អ្នកប្រចាំការ០២រូប និង សមាជិក សមាជិកា ០៣រូប។
៨-គណៈកម្មាធិកាអនុសាខាក្រុងស្ទឹងសែន ចំនួន០៧រូប(ស្រី០៣រូប ប្រធាន០១រូប អនុប្រធាន០១រូប អ្នកប្រចាំការ០២រូប និង សមាជិក សមាជិកា ០៣រូប។
៩-គណៈកម្មាធិកាអនុសាខាស្រុកតាំងគោក ចំនួន០៧រូប(ស្រី០១រូប ប្រធាន០១រូប អនុប្រធាន០១រូប អ្នកប្រចាំការ០២រូប និង សមាជិក សមាជិកា ០៣រូប។
   ៨.២ រចនាសម្ព័ន្ធក្រុមកាកបាទក្រហមឃុំ/សង្កាត់
-ក្រុមកាកបាទក្រហមសង្កាត់មានចំនួន០៨និងឃុំមានចំនួន៧៣ (ប្រធានក្រុម០១រូប អនុប្រធានក្រុម០១រូប និង សមាជិក០៥រូប)។
៩. សកម្មភាពស្នូល៖
-សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុវត្តសកម្មភាពយោងតាមវិស័យស្នូលរបស់កាកបាទក្រហមកម្ពុជា ក្នុងមានវិស័យស្នូល៤ជាអទិភាព មានដូចខាងក្រោម៖
វិស័យស្នូលទី១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ
ទិសដៅទី១៖ ការឆ្លើយតបគ្រោះមហន្តរាយ
ទិសដៅទី២៖ ការត្រៀមបង្ការគ្រោះមហន្តរាយ
-ការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយ
-ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
ទិសដៅទី៣៖ ការងារស្តារ នឹងកសាងឡើងវិញ
ទិសដៅទី៤៖ ការលើកកម្ពស់សុវតិ្ថភាពចរាចរ
វិស័យស្នូលទី២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
ទិសដៅទី១៖ការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ
-កម្មវិធីអភិវឌ្ឍន៍សុខភាពសហគមន៍មូលដ្ឋាន CBHD
-គម្រោងអភិវឌ្ឍន៍សុខភាពសហគមន៍ នឹងសង្រ្គោះបឋមៈ (CBHFA)
ទិសដៅទី២៖ ការការពារជម្ងឺឆ្លង
ទិសដៅទី៣៖ អន្តរាគមន៍សុខភាពគ្រាអាសន្ន
វិស័យស្នូលទី៣៖ ការលើកកម្ពស់ គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
ទិសដៅទី១៖ លើកកម្ពស់ការយល់ដឹងសាធារណៈពីសកម្មភាពចមុ្រះវិស័យរបស់កាកបាទក្រហមកម្ពុជា
ទិសដៅទី២៖ លើកកម្ពស់យល់ដឹងជាមូលដ្ឋានពីច្បាប់មនុស្សធម៌អន្តរជាតិ
ទិសដៅទី៣៖ លើកកម្ពស់ការប្រើបា្រស់បដិរូប នឹងការពារបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម
ទិសដៅទី៤៖ អប់រំលើកកម្ពស់យល់ដឹងពីតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ បញ្ហាយេនឌ័រ នឹងចូលរួមកាត់បន្ថយ អំពើជួញដូរមនុស្ស ចំណាកសុ្រក នឹងអំពើហឹង្សា
-ការអភិវឌ្ឍន៍សមត្ថភាពអ្នកស្ម័គ្រចិត្ត យុវជន និងសហគមន៍
-ការអភិវឌ្ឍន៌សមត្ថភាពបុគ្គលឹកបង្គោលអនុសាខា ក្នុងការអនុវត្តសកម្មភាព
ទិសដៅទី៥៖ ការស្តារទំនាក់ទំនងគួ្រសារ
ទិសដៅទី៦៖ អប់រំលើកកម្ពស់យល់ដឹងពីមីន នឹងសំណល់ពីសង្គ្រាម
វិស័យស្នូលទី៤៖ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន
ទិសដៅទី១៖ ការអភិបាល នឹងគ្រប់គ្រង
ទិសដៅទី២៖ ការអភិវឌ្ឍន៌សាខា នឹងអនុសាខា
ទិសដៅទី៣៖ ការគ្រប់គ្រង នឹងអភិវឌ្ឍន៌ធនធានមនុស្ស
ទិសដៅទី៤៖ ការអភិវឌ្ឍន៌ការងាររដ្ឋបាល ហិរញកិច្ច
ទិសដៅទី៥៖ ការអភិវឌ្ឍន៌ធនធាន
ទិសដៅទី៦៖ ការទំនាក់ទំនង នឹងកិច្ចសហប្រតិបតិ្តការៈ
ទិសដៅទី៧៖ ការកសាងផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៌
១០.ផ្នែកចំណូល
១០.១ ចំណូលរកបានដោយផ្ទាល់៖
1.ថវិកាសមាជិកភាព
2.សប្បុរសជនដោយឯកឯង
3.ហិបភាគទាន
4.ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម
5.ការប្រាក់បញ្ញើនៅធនាគារ
8.ឆោតវត្ថុអនុស្សាវរីយ៍
9.បំពាក់អាំងស៊ិញទូក ង ខេត្ត
១០.២ ចំណូលមានប្រភពពីខាងក្រៅ ៖
1.ការផ្តល់អំណោយពីកាកបាទក្រហមកម្ពុជា
2.គម្រោងអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ឧបត្ថម្ភដោយកាកបាទក្រហមជប៉ុន
១១-ទិសដៅអនុវត្តបន្ត
-ជ្រើសរើសអ្នកស្ម័គ្រចិត្ត ទីបឹ្រក្សាយុវជន និងយុវជនកាកបាទក្រហម សំរាប់គោលដៅមិនទាន់មាន។
-បើកវគ្គវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន និងវគ្គបំពាក់បំប៉នលើកកម្ពស់សមត្ថភាពបុគ្គលឹកបង្គោល។
-ត្រៀមឆ្លើយតបគ្រោះមហន្តរាយ និងឧបទ្ទវហេតុនានា ដែលកើតមានជាយថាហេតុ។
-ត្រៀមស្នើសុំជំនួយពីសប្បុរសជន សំរាប់ការស្តារ កសាងជីវភាពគួ្រសារកី្រក្រដែលជួបមហន្តរាយ។
-បន្តស្វែងរកជំនួយគាំទ្រពីស្ថាប័នផ្សេងៗ និងសមាគមជាតិកាកបាទក្រហមដៃគូអន្តរជាតិ។១២-អសយដ្ឋានទំនាក់ទំនង
ផ្លូវជាតិលេខ៦ថ្មី ភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
លេខទូរស័ព្ទទំនាក់ទំនង៖ លោកស្រី ឌុក ស៊ីដា នាយិកាសាខា +855 12 930 495
Email: crcktm@gmail.com