នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដមសុខ លូ អភិបាលខេត្តកំពង់ធំ និងសហការីបានចុះទៅជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយស្តីពីវិធានការគ្រប់គ្រងដីរដ្ឋ និងការទប់ស្កាត់ការរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅភូមិកំពប់អំបឹល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។