(រដ្ឋបាលខេត្តកំពង់ធំ): ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការសង្គ្រោះការខូចខាតនូវកំណាត់ផ្លូវជាតិលេខ៦ កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រមាណជាង ៣៥០នាក់ បានប្រតិបត្តិការ ច្រកដីខ្សាច់ទប់ទឹកមិនឲ្យហូរកាត់លើកំណាត់ផ្លូវជាតិលេខ ៦ ក្នុងទីរួមស្រុកស្ទោង ដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ ដើម្បីការពារទឹកហូរច្រោះដាច់ផ្លូវជាតិលេខ៦ ត្រង់ ចំណុច កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ប៉ុន្តែមិនបណ្ដាល អោយមានផលប៉ះពាល់នៃការធ្វើចរាចរណ៍ឆ្លងកាត់ស្រុកនោះទេ គឺខូចផ្លូវខាងក្នុងទីរួមស្រុក ចំណែកឯផ្លូវវាងស្រុកគឺដំណើរការជាធម្មតា ។