រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់​ផ្លូវជាតិលេខ៧ ប្រវែង៩៣,៥៦គ.ម ក្នុងខេត្តក្រចេះ

(​រដ្ឋបាលខេត្តកំពង់ធំ​): សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងឯកឧត្តម​ ​វ៉ាង​ វិ​​ធៀ​​ ​ឯកអគ្គរដ្ឋទូតចិន​ ​ប្រចាំនៅកម្ពុជា​ ​អញ្ជើញជាអធិបតីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ​ ​ពីចំណុចរង្វង់មូលខ្លាស្ទុះ​ ​ក្រុងក្រចេះ​ ​ទៅភូមិរមាត​ ​ឃុំអូរ​គ្រៀ​​ ​ស្រុកសំបូរ​ ​ខេត្តក្រចេះ​ ​មានប្រវែងប្រមាណ​ ​​.​គីឡូម៉ែត្រ​ ​ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន​ ​ក្នុងទឹកប្រាក់ប្រមាណជាង​ ​លានដុល្លារអាមេរិក

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ​និងសាការី​ ​ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផ្សេងទៀត​ ​នៅព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំនេះ​ ​

កំណាត់ផ្លូវជាតិលេខនេះ​ ​ប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់​ (​D​BS​T​) ​កាលពីអំឡុងឆ្នាំ​ ​ដល់​ ​​ ​ហើយកំណាត់ផ្លូវនេះត្រូវបានសាងសង់លើក​ម្រិ​គុណភាពឡើងវិញ​ ​ដោយក្រាលបេតុងកៅស៊ូ​(​A​C) ​ដោយផ្អែកលើការសិក្សាជាថ្មី​ ​ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍​ ​រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ​ ​សកម្មភាពពាណិជ្ជកម្ម​ ​វិនិយោគ​ ​និងទេសចរណ៍ជាដើម

កំណាត់ផ្លូវជាតិលេខ​ ​គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ​ ​តភ្ជាប់ពីរាជធានីភ្នំពេញ​ ​ឆ្លងកាត់ខេត្តសំខាន់​ ​ដូចជា​ ​ខេត្តកំពង់ចាម​ ​ត្បូងឃ្មុំ​ ​ក្រចេះ​ ​ស្ទឹងត្រែង​ ​និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី​ ​របស់កម្ពុជា​ ​ស្ថិតនៅភូមិភាគឦសាននៃប្រទេស​ ​ដែលបម្រើ​ឱ្យ​ចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និងទេសចរណ៍នៅក្នុងប្រទេស

Related Post