រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែល​មិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ សូមអញ្ជើញទៅ​ចាក់​វ៉ាក់សាំង​ឱ្យបានគ្រប់គ្នា

(​រដ្ឋបាលខេត្តកំពង់ធំ​) ​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង​ដូ​ទី​ ដូ​ទី​ ​និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់​ ​បានចាក់វ៉ាក់សាំង​ដូ​ជំរុញទី​ ​និងទី​ ​សូមអញ្ជើញទៅចាក់វ៉ាសាំង​ឱ្យ​បានគ្រប់គ្នា​ ​ទៅតាមការជូនដំណឹងរបស់អាជ្ញាធរ​ ​ព្រោះការចាក់បាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន​ ​ធ្វើ​ឱ្យ​យើងមិនឆ្លងជំងឺ​កូ​វី​ ​ប្រសិនបើមាន​ ​ការឆ្លងវាមិនមានហានីភ័យដល់អាយុជីវិត

ការអំពាវនាវនេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈលើកឡើងនៅក្នុងពីធីអញ្ជើញចុះសាកសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ​បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ​កូ​វីត​ ​នៅស្រុកស្ទោង​ ​នាព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ

លើសពីនេះទៀតឯកឧត្តម​ ​ងួន​ ​រតនៈបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំង​ ​ស្ម័គ្រចិត្តមកចូលរួមចាក់វ៉ា​ក់​ការពារជំងឺ ​កូ​វីដ​១​ ​ស្របតាមការអំពាវនាវរបស់សម្តេច​តេជោ ​ព្រមទាំងថ្លែងអំណរគុណដល់សម្តេច​តេជោ ​ហ៊ុន​ ​សែនដែលបានគិតគូរពីសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេស​ ​ដោយខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូបកន្លងមក​ ​រហូតដល់ទប់ស្កាត់ការឆ្លងជំងឺ​កូ​វីត​ ​មានការថយចុះយ៉ាងឆាប់រហ័ស​ ​ជាពិសេសសម្តេចបានបើកឲ្យមានការចូលឆ្នាំថ្មីប្រពៃណីជាតិ​ ​មានការជួបជុំបងប្អូន​ ​មានការសប្បាយរីករាយ​ ​គ្រប់វត្តអារាម​ ​គ្រប់ទីកន្លែងទាំងអស់​ ​

Related Post