រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគ​បរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែល​មានការខ្វះខាត​ចំនួន​១១វត្ត ក្នុងខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នៅរសៀលថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវព្រមទាំង​ ​សហការី​ ​ប្រធាន​ ​អនុប្រធានមន្ទីរជុំវិញខេត្ត​ ​​ន្រ្តី​រាជការ​ ​បានអញ្ជើញប្រគេន​ ​ទៀនវស្សាគ្រឿងឧបភោគបរិភោគ​ ​និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួនវត្ត​ ​ដែលមានទីតាំងនៅវត្ត​ន្រ្ទី​យស​រៈ (​ហៅវត្តកំពង់ធំ​)​ស្ថិតនៅក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា​ ​បុណ្យកាន់បិណ្ឌ​ ​និងភ្ជុំបិណ្ឌខាងមុខនេះ

ពិធីបុណ្យចូលព្រះវស្សា​ ​គឺជាបុណ្យមួយដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា​ ​ប្រា​ព្វ​ឡើងក្នុងគោលបំណងបង្ហាញពីការបំភ្លឺនៅបញ្ញាដល់ព្រះសង្ឃ​ ​ពិសេសគឺការរៀនសូត្ររបស់ព្រះសង្ឃនៅក្នុងវត្តអស់រយៈពេលបីខែពុំនិមន្តទៅណាបានឡើយ​ ​នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសគោរពប្រពៃណីសាសនាព្រះពុទ្ធ​ ​ត្រូវចូលកាន់ព្រះវស្សា​ ​ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា

សូមបញ្ជាក់ផងថា​ ​ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត​ ​ក៏បាននាំយកនូវ​ ​ទៀនវស្សា​ ​គ្រឿងឧបភោគនិងបច្ច័យមួយចំនួនប្រគេនក្នុងវត្តទទួលបាន​÷ ​អង្ករ​ ​មី​ ​ទឹកសុទ្ធ​ ​ទឹកក្រូច​ ​និង​ម្ភារៈ​មួយចំនួនទៀតផងដែរ

Related Post