រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋខ្វះខាតក្នុងស្រុកបារាយណ៍ចំនួន ១០០គ្រួសារទទួល​បានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​) ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្ត​ ​និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​អញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត​ ​ចំនួន​ ​គ្រួសារ​ ​នៅទីតាំងផ្សេងគ្នា​ ​ស្ថិតនៅស្រុកបារាយណ៍​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមតាមបណ្តាក្រុងស្រុក​ ​ដែលបានខិតខំយកចិត្តទុកដាក់លើយន្តការរបស់កាកបាទក្រហម​ ​មានភ្នាក់ងារស្ម័គ្រចិត្ត​ ​ជាភ្នាក់ងារផ្តល់ព័ត៌មានអំពីបញ្ហាផ្សេងផ្សេងទាក់ទងនឹងពលរដ្ឋក៏ដូចជាជនដែលងាយរងគ្រោះទាក់ទងនឹងគ្រោះធម្មជាតិ​ ​គ្រោះអគ្គិភ័យ​ ​និងបញ្ហាបង្ការផ្សេងៗ​ ​ដែលបញ្ហាទាំងអស់នេះ​ ​ទទួលបានការយកចិត្តទុកដាក់ខ្លាំងណាស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​លោកតែងតែដាស់តឿនណែនាំឲ្យរាល់គ្រប់ឋានានុក្រមនៃការ​​​ដឹកនាំរបស់សាខានីមួយៗ​ ​ខិតខំយកចិត្តទុកដាក់​ ​ឲ្យបានគ្រប់ច្រកល្ហក​ ​នូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ​ ​ជាពិសេសទាក់ទងនឹងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ​ ​

ឯកឧត្តម​ ​បានបន្តថា​ ​បងប្អូនដែលបានមកទទួលអំណោយកាកបាទក្រហមកម្ពុជានាពេលនេះ​ ​ទោះបីតិចតួចក្តី​ ​ប៉ុន្តែវាអាចជួយសម្រួលនូវការលំបាកបានមួយ​ម្រិ​​ ​និងបង្ហាញពីការចូលរួមជួយចែករំលែកនូការលំបាកមួយអន្លើផងដែរ

ទន្ទឹមនេះផង​ដែ​លោក​ ​អួ​ ​សារឿន​ ​អភិបាលស្រុកបារាយណ៍​ ​សូមថ្លែងអំណរគុណដោយក្តីគោរព​ ​និងកតញ្ញូ​ ​ដ៏ជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជាដែលមាន​ ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែនជាប្រធាន​ ​និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ ​ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ​ ​ការលំបាក​ ​របស់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍​ ​ដោយបានផ្ដល់អំណោយមនុស្សធម៌ជាស​ម្ភារៈ ​គ្រឿង​ ​ឧបភោគ​ ​បរិភោគ​ ​ការអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺឆ្លងផ្សេងៗ​ ​និងការលើក​ម្ពស់​សុខុមាលភាព​ ​ដល់​ ​ចាស់ជរាគ្មានទីពឹង​ ​ជនពិការ​ ​ក្មេងកំព្រា​ ​អ្នកផ្ទុកមេរោគ​ ​គ្រួសារងាយរងគ្រោះ​ ​និងជួបវិបត្តិអគ្គិភ័យផ្សេងៗ

Related Post