រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួនរតនៈ នាំយកអំណោយសម្ដេចតេជោ ចែកជូន​ប្រជាពលរដ្ឋចំនួន ១៤០គ្រួសារ មានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកសណ្ដាន់

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយថ្នាក់ខេត្ត​ ​ព្រមទាំងក្រុមការងារ​ ​បាននាំយកអំណោយរបស់សម្ដេច​តេជោ ​ចែជូនប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ដែលទទួលរងគ្រោះដោយសារទឹកជំនន់​ ​នៅស្រុកណាន់​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

ជាមួយគ្នានោះដែរឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​ទឹកជំនន់នេះ​ ​ធ្វើ​ឱ្យ​មានការប៉ះពាល់ដល់ការធ្វើដំណើរ​ ​និងការប្រកបមុខរបរការងារប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ​ ​ហើយការចែកអំណោយទាំងនេះ​ ​គឺមិនបានចែកគ្រប់គ្នានោះទេ​ ​ដោយអាជ្ញាធរស្រុក​ ​ស្រុងយកតែអ្នកដែលប៉ះពាល់ខ្លាំង​ ​មានជីវភាពទន់ខ្សោយជាងគេ​ ​ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ​ឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានការខ្វះខាត​ ​ខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជននានា​ ​ទាំងថវិកា​ ​និងនិង​ម្ភារៈ ​សម្រាប់ចែកជូនប្រជាពលរដ្ឋនៅពេលកន្លងមក​ ​ព្រមទាំងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ច​ ​ដែលបានជួយសម្រួលចរាចរណ៍​ ​និងដាក់កម្លាំងប្រចាំការនៅកន្លែងដែលមានគ្រោះថ្នាក់​ ​ទឹកហូរខ្លាំងលើដងផ្លូវ​ ​និងតំបន់ផ្សេងៗ​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈបន្តទៀតថា​ ​នៅចំពោះមុខ​ ​រដ្ឋបាលខេត្តបានបន្តស្រង់ទិន្នន័យគ្រប់ក្រុងស្រុក​ ​ដើម្បីធ្វើលើខិតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល​ ​ជួយផ្ដល់ស្បៀងបន្តទៀត​ ​សម្រាប់ចែកជូនប្រជាពលរដ្ឋតែកំពុងជួបទុក្ខលំបាកដោយសារទឹកជំនន់​ ​សកម្មភាពទាំងនេះ​ ​បានបង្ហាញអំពីកាយវិការមនុស្សធម៌របស់ថ្នាក់ដឹកនាំ​ ​ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល​:​ទេ​សៈ​

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​និងប្រជាពលរដ្ឋទាំងអស់​ ​សូមគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ប្រធានកាកបាទអង្គកម្ពុជា​ ​ដែលបានផ្ដល់នូវស្បៀងក្នុងឱកាសនេះ​ ​

ចុងក្រោយ​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត​ ​អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត​ ​និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត​ ​សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី​ ​ខែតុលា​ ​ខាងមុខនេះ​ ​ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន​ ​រក្សាសន្តិភាព​ ​បន្តទៀត

សូមបញ្ជាក់ផងដែរថា​ ​ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​មីកញ្ចប់​ ​ទឹកត្រី​ ​ទឹកស៊ីអ៊ីវ​ ​ត្រីខ​ ​និងទឹកបរិសុទ្ធ

Related Post