រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជុំរុញឲ្យអាជ្ញាធរស្រុកបន្តតាមដានស្ថានភាព ទឹកជំនន់ទឹកភ្លៀង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការជួយ​សង្គ្រោះប្រជាពលរដ្ឋ

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានជុំរុញឲ្យអាជ្ញាធរស្រុក​ ​បន្តតាមដានស្ថានភាពទឹកជំនន់​ ​និងចាត់វិធានការ​ឱ្យ​បានម៉ឺងម៉ាត់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋលេចលុងដោយសារទឹកជំនន់ទឹកភ្លៀង​ ​មករទទួលមានសុវត្ថិភាព​ ឱ្យ​បានទាន់ពេលវេលា​ ​

ការថ្លែងបែបនេះ​ ​នៅក្នុងពិធីអញ្ជើញចែកអំណោយមនុស្សធម៌​ ​ជូនដល់ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ដែលទទួលរងគ្រោះដោយសារទឹកជំនន់​ ​នៅស្រុកប្រាសាទសំបូរ​ ​នារសៀលថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

ឯកឧត្តមបន្ថែមទៀតថា​ ​បច្ចុប្បន្ននេះស្ថានភាពទឹកជំនន់ទឹកភ្លៀង ​នៅក្នុងខេត្តកំពង់ធំរបស់យើងនៅមិនទាន់មានការថមថយនៅឡើយនោះទេ​ ​ដែលបានបង្ក​រឲ្យមានផលប៉ះពាល់ដល់ផ្ទះសម្បែង​ ​ការខូចខាតហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ពិបាកក្នុងការធ្វើដំណើរ​ ​និងការប្រកបមុខរបរប្រចាំថ្ងៃ​ ​​ ​ហើយអំណោយដែលត្រូវចែកជូននៅពេលនេះ​ ​បានមកពី​ ​ក្រុមចលនាស្ត្រីស្រុកប្រាសាទសំបូ​ ​និងក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំ​ ​សម្រាប់ចែជូនបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ខ្លាំង​ ​មានជីវភាពទន់ខ្សោយជាងគេ​ ​ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាព​ឱ្យ​បានល្អ​ ​ការពារខ្លួនកុំ​ឱ្យ​មានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់​ ​និងចូលរួមចាក់ថ្នាំការពារជំងឺ​កូ​វី​ ​ទាំងអស់គ្នាបន្តទៀត​ ​ដើម្បីខ្លួនយើង​ ​និងសង្គមជាតិ​ ​និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី​ ​ខែតុលាខាងមុខនេះ​ ​ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដែលអាច​​​រក្សានូវសុខសន្តិភាពបន្តទៅទៀត

ទន្ទឹមនិងនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងអំណរគុណ​ ​ចំពោះឯកឧត្តមបណ្ឌិត​ ​ហ៊ុន​ ​ម៉ាណែ​ ​និងលោកជំទាវ​ ពេ​​ ​​ន្ទមុន្នី ដែលបានជួយឧបត្ថម្ភនៅថ្នាំពេទ្យ​ ​និងក្រុមចលនាស្ត្រីស្រុកប្រាសាទសំបូ​ ​និងក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំ​ ​ជួយឧបត្ថម្ភ​ ​ស្បៀង​ ​នៅក្នុងឱកាសនេះ​ ​​ ​សកម្មភាពទាំងនេះបានបង្ហាញអំពីកាយវិការមនុស្សធម៌មួយមានតម្លៃណាស់​ ​នៅក្នុងសង្គមជាតិយើង​ ​ជួយគ្នាក្នុងគ្រាលំបាក​ ​

សូមបញ្ជាក់ផងដែរថា​ ​ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​មី​ ​ទឹកត្រី​ ​ត្រីខ​ ​ទឹកបរិសុទ្ធ​ ​សៀង​ ​ភួយ​ ​និងថ្នាំពេទ្យ

Related Post