(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាត ចំនួន ១៨៨៩គ្រួសារ មកពីសង្កាត់ទាំង៨ ក្នុងស្ទឹងសែន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ថ្លែងថា ដោយមានការយកចិត្តទុកដាក់ និងគិតគូសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវស្បៀងបន្ទាន់ តាមរយៈរដ្ឋបាលខេត្តកំពង់ធំ បន្តយកមកចែកជូនបងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងចំគោលដៅ ដោយមិនទុក្ខឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ឃ្លានដោយមិនមានអាជ្ញាធរបានដឹងនោះទេ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ កន្លងមក ជំងឺកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះ ហើយសម្តេចតេជោ បានផ្តល់ជាគោលនយោបាយកម្មវិធីសាច់ប្រាក់ សម្រាប់ជួយប្រជាពលរដ្ឋ ងាយរងគ្រោះដោយសារជំងឺកូវីដ ១៩ និងមានជីវភាពខ្វះខាត ប្រភេទ ក្រ១ ក្រ២ ទៅតាមទំហំគ្រួសារ បើកលុយតាមរយៈភ្នាក់ងារវីង ដែលជាថវិការបស់ប្រមុខរដ្ឋាភិបាល។
ឯកឧត្តម ងួន រតនៈ អំពាវនាវដល់បងប្អូនទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬធ្លាប់ចុះឈ្មោះនៅខេត្តឆ្ងាយ ចង់ផ្លាស់ទីកន្លែងបោះឆ្នោតជិតផ្ទះ សូមទៅជួបគណៈកម្មារៀបចំការបោះឆ្នោតនៅតាមបណ្តាឃុំសង្កាត់ ដើម្បីយើងមានឱកាសបោះឆ្នោតជាតិ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន មានសុខភាពល្អ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសយើងបន្តទៀត និងសូមអញ្ជើញចូលរួមចាក់វ៉ាក់ការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។