រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ​មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នៅព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំនេះ​ ​សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែននាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​បានជួបអញ្ជើញសំណេះសំណាលជាមួយជាមួយមន្ត្រីរាជការ​ ​និងកងកម្លាំងប្រដាប់អាវុធ​ ​ក្នុងខេត្តកំពង់ធំ

តាមរបាយការណ៍​​របស់ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាល​ ​នៃគណៈអភិបាលខេត្តកំពង់ធំ​ ​បានអោយដឹងថា​ ​នៅទូទាំងខេត្តកំពង់ធំមានមន្ត្រីរាជការស៊ីវិលកំពុង​បំ​ពេញការងារសរុបចំនួន​ ​​,​នាក់​ ​ក្រុមប្រឹក្សាខេត្ត​ ​នាក់​ ​ក្រុមប្រឹក្សាក្រុងស្រុក​ ​នាក់​ ​និងក្រុមប្រឹក្សាឃុំសង្កាត់​ ​នាក់

ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់វិញ​ ​គឺគណៈបញ្ជាការឯកភាពខេត្ត​ ​បានចូលរួមចំណែកយ៉ាងសកម្មក្នុង​ ​ការថែរក្សា​ ​សន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ​ ​ក្នុងនោះបទល្មើសព្រហ្មទណ្ឌនៅទូទាំងខេត្តមានការថយចុះ​ ​ការបង្ក្រាបបទល្មើសផ្សេងៗដូចជា​ ​បទល្មើសធនធានធម្មជាតិមាន​ ​នេសាទ​ ​ព្រៃឈើ​ ​សត្វព្រៃ​ ​ដីព្រៃជាដើម​ ​និងពាក់ព័ន្ធបទល្មើសជួញដូរ​ ​ចែកចាយ​ ​ប្រើប្រាស់គ្រឿងញៀន​ ​និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ​ការអនុវត្តគោលនយោបាយភូមិ​ ​ឃុំ​ ​សង្កាត់មានសុវត្ថិភាពជាដើម​ ​ត្រូវបានយកចិត្តទុកដាក់​ ​និងជំរុញអនុវត្តបានជាប្រចាំពិសេសការទប់ស្កាត់​ ​និងការបង្ក្រាបល្បែងស៊ីសង​ ​គ្រប់ប្រភេទ

សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បានបង្ហាញនូវក្តីរីករាយ​ ​ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត​ ​ក្រុង​/​ស្រុក​ ​ឃុំ​/​សង្កាត់​ ​មន្ត្រីរាជការ​ ​និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ធំសារជាថ្មីម្តងទៀត​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ​/​សង្កាត់​ ​ក្នុងខេត្តកំពង់ធំទាំងអស់​ ​ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ​ ​តាមរយៈការបោះឆ្នោត​ ​ឃុំ​ ​សង្កាត់​ ​កន្លងទៅនេះ

សម្តេច​តេជោ​នាយករដ្ឋមន្ត្រីក៏បានកោតសរសើរ​ ​និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ​ ​និងកងកម្លាំងប្រដាប់អាវុធទាំងអស់​ ​ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺ​កូ​វី​ ​និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់​ ​នាពេលថ្មីៗនេះ​ ​ជាពិសេសការប្រឹងប្រែងរួមគ្នារក្សា​ឱ្យ​បាននូវសន្តិសុខសណ្តាប់ធ្នាប់​ ​និងរបៀបរៀបរយក្នុងសង្គម​ ​ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម

សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់​ ​ជាពិសេសក្រុមប្រឹក្សាឃុំ​/​សង្កាត់​ ឱ្យ​បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ​ ​និងប្រជាជន​ ​ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋ​ឱ្យ​បានលឿន​ ​រហ័ស​ ​ចៀសវាងបង្កនូវបញ្ហានានា​ ​ដែលនាំ​ឱ្យ​ថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ

សម្តេច​តេជោ​ក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺ​កូវិ​​-​​ ​របស់ប្រទេសកម្ពុជា​ ​តាមរយ​:​យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព​ ​ដែលធ្វើអោយកម្ពុជាមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញ​ ​ទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា​ ​ក្នុងការទប់ស្កាត់ការចំលងនៃជំងឺ​កូ​វី​-​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបានរំលឹកដល់​ន្រ្តី​ទាំងអស់​ ​ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម​ ​ដោយអនុវត្តគោលនយោបាយភូមិ​ ​ឃុំ​ ​មានសុវត្ថិភាព​ ​រួមមាន​ ​ការបង្ក្រាបនូវបទល្មើសផ្សេងៗ​ ​ដូចជា​ ​ចោរឆក់​ ​ចោរប្លន់​ ​និងការជួញដូរគ្រឿងញៀនជាដើម​ ​ដើម្បីផ្តល់ភាពកក់ក្តៅ​ ​និងធានាដល់សុវត្ថិភាពនៃការរស់នៅ​ ​របស់ប្រជាពលរដ្ឋ​ ​ទន្ទឹមនេះ​ ​ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ​ ​រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ​ ​និងសេវាសំណូមពរនានា​ ​ជូនប្រជាពលរដ្ឋ​ ​អោយបានលឿន​ ​និងមានប្រសិទ្ធិភាព​ ​ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានាអាជ្ញាធរត្រូវយកចិត្តទុក​ ​ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស​ ​និងមានប្រសិទ្ធិភាព​ ​ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ​ ​ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ​ ​គឺត្រូវឈរនៅកណ្ដាលជានិច្ច

Related Post