រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូន​បងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងទប់ស្កាត់បង្ក្រាបបទល្មើស​ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​នាព្រឹកថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​ក្នុងកិច្ចប្រជុំគណ​:​បញ្ជាការឯកភាពខេត្តឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្ត​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​បានថ្លែងថា​ ​ការធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋណាដែលគាត់បាត់ខូច​ ឱ្យ​គាត់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន​ ​សូមពន្លឿនជាបន្ទាន់​ ​ដើម្បីឲ្យពួកគាត់បានប្រើប្រាស់ជាប្រចាំថ្ងៃ​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈក៏បានជំរុញឲ្យមន្ត្រីជំនាញធ្វើការទប់ស្កាត់នៅបទល្មើសគ្រប់ប្រភេទ​ ​នៅក្នុងមូលដ្ឋាន​ ​ដោយត្រូវតែមានតាមដានចុះបង្ក្រាប​ ​និងទប់ស្កាត់ជាបន្ទាន់ពីល្បែងស៊ីសងគ្រប់ប្រភេទ​ ​និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានការពារកុំ​ឱ្យ​មានការកើតឡើងវិញឲ្យសោះ​ ​សូមយកចិត្តទុកដាក់បន្ថែមទៀត​ ​ដើម្បីការពារឲ្យបានល្អ​ ​មិនមានការប្រើប្រាស់អំពើហិង្សា​ ​ចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន​ ​ជាប្រសាសន៍របស់សម្ដេច​តេជោ ​ហ៊ុនសែន​ ​មានចំណុច​ ​ដើម្បីអនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ ​និងគុណភាពខ្ពស់

ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្ត​ ​ក៏បានបន្ថែមទៀតថា​ ​ចំពោះបទបញ្ជាបទល្មើសនេសាទផ្សេងៗនៅតាមគោលដៅ​ ​មន្ត្រីជំនាញទាំងអស់ត្រូវតែចុះបង្ក្រាបនិងមានវិធានការជាបន្ទាន់​ ​ដើម្បីការទប់ស្កាត់​ ​ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការបើកនេសាទ​ ឱ្យ​ប្រជានេសាទនេសាទដោយប្រើឧបករណ៍ស្របច្បាប់​ ​និងគោរពទៅតាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តក៏បានថ្លែងអំណរគុណ​ ​ដល់ប្រធានគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ដែលបានសហការ​ ​ចូលរួមគ្រប់សកម្មភាពរបស់រដ្ឋបាលខេត្តកន្លងមកថ្មីៗនេះ​ ​ដែលជាសកម្មភាពមួយដ៏ល្អ​ ​ដើម្បីឲ្យខេត្តកំពង់ធំមានការអភិវឌ្ឍន៍

Related Post