(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាមួយក្រុមហ៊ុនសៀងហៃគ្រុប ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំពិភាក្សាឯកឧត្តម លឹម ស៊ីដេនីន បានស្នើឲ្យក្រុមហ៊ុនចិននៅក្នុងដំណាក់កាលនៃការសិក្សានេះ ក្រុមហ៊ុនសាងសង់ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការសិក្សា និងពិនិត្យលទ្ធភាពលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗទៀតដើម្បីធ្វើឲ្យគម្រងសាងសង់នេះទទួបានលទ្ធផលល្អ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ងួន រតនៈ បានលើកឡើងថាបន្ទាប់ពីបានស្ដាប់នូវការធ្វើបទបង្ហាញអំពីផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំរបស់ក្រុមហ៊ុនសៀងហៃគ្រុប និងមន្ត្រីជំនាញ រួមមាន ៣ចំណុច
១). ផ្លូវ ៦០B តភ្ជាប់ពីខេត្តក្រចេះ មកខេត្តកំពង់ធំ មានប្រវែង ១១៧.៨ គីឡូម៉ែត្រ
២). ពង្រីកផ្លូវជាតិលេខ ៦ក្នុងខេត្តកំពង់ធំ ពី ២គន្លង ទៅ ៤គន្លង ឆ្លងកាត់ក្រុងស្រុកចំនួន ៥ រួមមាន ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដោយតភ្ជាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ផ្លូវបំបែក កំពង់ធំ-សៀមរាប កំពង់ធំ-ព្រះវិហារ មានប្រវែង ៩៨.៨គីឡូម៉ែត្រ
៣). គម្រោងតភ្ជាប់ផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន គម្រោងទាំង៣នេះ នឹងសិក្សាចប់ក្រោយការបោះឆ្នោតឆ្នាំ២០២៣។