រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ចុះត្រួតពិនិត្យទីតាំងផ្លូវកំពុងជួសជុល​អ៊ុតកៅស៊ូថ្មី នៅក្នុងក្រុងស្ទឹងសែន ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវ​ក្នុងពិធីបុណ្យទន្លេខាងមុខនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​) ​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងមន្ត្រីជំនាញពាក់ព័ន្ធ​ ​ចុះត្រួតពិនិត្យផ្លូវដែលកំពុងធ្វើការជួសជុល​ ​និងកែលម្អអ៊ុតកៅស៊ូថ្មី​ ​ក្នុងគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាប​ ​ក្នុងក្រុង​សឹ្ទ​សែន​ ​ត្រង់ចំណុចផ្លូវផ្សារចាស់​ ​និងផ្លូវកំពង់ក្របៅ​ ​សង្កាត់កំពង់ក្របៅ​ ​ក្រុង​ ​ស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានមានប្រសាសន៍ថា​ ​ការអ៊ុតកៅស៊ូផ្លូវថ្មី​ ​នេះក្នុងគោលបំណងកែលម្អសោភ័ណភាពផ្លូវ​ ​ដើម្បី​ឱ្យ​បងប្អូនប្រជាពលរដ្ឋ​ ​ទទួលបានការប្រើប្រាស់មានភាពយូរអង្វែង​ ​និងត្រៀមក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី​ ​ព្រមទាំងពិធីបុណ្យ​ ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ

លោក​ ជូ កុល្លាប្រធានមន្ទីរសាធារណការ​ ​និងដឹកជញ្ជូនខេត្តកំពង់ធំ​ ​បានលើក​ ​ឡើងថា​ ​ដោយសារស្ថានភាពផ្លូវនេះកាលពីឆ្នាំកន្លងទៅ​ ​ទទួលរងនូវទឹកជំនន់មាន​ ​ការខូចខាត​ ​និងដោយមានការចង្អុលបង្ហាញពី​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្ត​ ​ក្នុងការកែលម្អផ្លូវនេះ​ ឱ្យ​ទៅជាផ្លូវប្រភេទ​អេ​ស៊ី​ (​A​C) ​ដោយមានប្រវែងសរុបចំនួន​ ​​.​ម៉ែត្រ

Related Post