រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ ​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ក្នុងឱកាសខួបទី​ ​ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម​ ​​ ​ឧសភា​ ​ឆ្នាំ​ ​ក្រោមប្រធានបទ«រួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយា​ន្ន​សង្គម»ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដើម្បីសមាគមជាតិមានធនធាន​ ​បន្តផ្តល់សេវាកម្មមនុស្សធម៌​ ​ដោះស្រាយបញ្ហាប្រឈមនានា​ ​បន្តពង្រឹងភាពធន់សហគមន៍​ ​និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ​ ​និងងាយរងគ្រោះបំផុត​ ​តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម​ ​សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​(​ប្រាក់រៀល​)​

ក្នុងនាមប្រធានគណ​:​កម្មាធិការសាខាកាកបាទកម្ពុជាខេត្តឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាព​ ​បុគ្គលិកក្រុមហ៊ុនទាំងអស់ដែលបានឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំក្នុងឱកាសខួបទី​ ​ទិវាពិភពលោកកាកបាទក្រហម​ ​និងអឌ្ឍចន្ទក្រហម​ ​​ ​ក្នុងកាយ​វិ​កាដ៏មនុស្សធម៌នេះគឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា​ ​ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុនសែន​ ​ជាប្រធាន

ឯកឧត្តមបន្តថាចំពោះអំណោយទាំងនេះសាខាកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លាទាំងនេះ​ ​ដើម្បីបម្រើការងារមនុស្សធម៌​ ​ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក​ ​និងហា​និ​ភ័យដោយគ្រោះធម្មជាតិ​ ​គ្រោះមហន្តរាយផ្សេងៗ​ ​និងប្រជាពលរដ្ឋ​ ​ដែលកំពុងជួបការលំបាកដោយមិនប្រកាន់​ ​ពូជសាសន៍​ ​ពណ៌សម្បុរ​ ​និងនិន្នាការនយោបាយណាមួយឡើយស្របតាមគោលការណ៍គ្រឹះទាំងប្រការ​ ​របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមមូលនិធិដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានបានជួយ​ឱ្យ​សាខាមាន​ ​ធនធានអាចធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើង​ ​សំដៅរួមចំណែក​ ​ក្នុងការជួយសង្គ្រោះជីវិតមនុស្ស​ ​ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ​ ​ការកាត់​ ​បន្ថយអត្រាឈឺ​ ​និងស្លាប់នៃមាតា​ ​និងទារក​ ​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ​ការលើក​ម្ពស់ ​គោលការណ៍គ្រឹះ​ ​នៃតម្លៃមនុស្សធម៌​ ​សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ​ ​និងវប្បធម៌អហិង្សា

ឯកឧត្តម​ ​ងួន​ ​រតនៈបន្តទៀតថា​ ​ពិធីទទួលថវិកាសប្បុរសធម៌អបអរ​ ​ខួបទី​ ​ទិវាពិភពលោកកាកបាទក្រហម​ ​និងអឌ្ឍចន្ទក្រហម​ ​​ ​ឧសភា​ ​​ ​ក្នុងគោលដៅចលនាកៀងគរការចូលរួមគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងស្មារតីវប្បធម៌ចែករំលែកជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាពក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈបានថ្លែងអំណរព្រះគុណនិងសូមអរគុណជាអនេកកប្បការចំពោះព្រះមេគណ​ ​ព្រះអនុគណ​ ​ព្រះ​ថេ​រា​នុថេរៈ​គ្រប់ព្រះអង្គ​ ​ឯកឧត្តម​ ​លោកជំទាវ​ ​អ្នកឧកញ៉ា​ ​ឧកញ៉ា​ ​លោក​ ​លោកស្រី​ ​នាងកញ្ញា​ ​សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង​ ​និងក្រៅខេត្ត​ ​ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន​ ​ថវិកា​ ​ជួយគាំទ្រដល់សាខា​ ​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​ទោះបីជាយើងពុំបានធ្វើការប្រារព្ធពិធី​ ​អបអរទិវាពិភពលោកកាកបាទក្រហម​ ​និងអឌ្ឍចន្ទក្រហម​ ​ក៏ដោយ​  ​

Related Post