រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យស្ថានភាពផ្លូវក្រាលគ្រួសក្រហម ១ខ្សែ និងទីតាំងសម្រាប់បើកការដ្ឋានសាងសង់ផ្លូវក្រាល​គ្រួសក្រហម​នេះ ក្លាយទៅជាផ្លូវចាក់ស៊ូ នាពេលខាងមុខនេះ

(​រដ្ឋបាលខេត្តកំពង់ធំ​) : ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងសហការី​ ​ព្រមទាំងលោកអភិបាលស្រុក​ ​កងកម្លាំងប្រដាប់អាវុធ​ ​អញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវក្រាលគ្រួសក្រហម​ ​ខ្សែ​ ​និងទីតាំងសម្រាប់បើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមនេះ​ ​ក្លាយទៅជាផ្លូវចាក់ស៊ូ​ ​នាពេលខាងមុខនេះ​ ​តភ្ជាប់ពី​ ​ផ្លូវជាតិលេខ​ ​ត្រង់ចំណុចគល់ស្ពានអ្នកវាំង​ ​ឃុំស្រឡៅ​ ​ស្រុកតាំងគោក​ ​ឆ្ពោះទៅជាប់នឹងភូមិរោ​ ​ខេត្តកំពង់ចាម

ឯកឧត្តមងួន​ ​រតនៈ​ ​មានប្រសាសន៍ថា​ ​ដោយមានការយកចិត្តទុកដាក់ពីលោកអភិបាលស្រុក​ ​ជាពិសេសគឺថ្នាក់ដឹងនាំខេត្ត​ ​មើលឃើញពីការលំបាកក្នុងការធ្វើដំណើរ​ ​របស់ប្រជាពលរដ្ឋដោយសារតែកន្លងមកផ្លូវខ្សែនេះមាន​ ​ទំហំតូច​ ​ជាពិសេសពេលរដូវវស្សាមានភ្លៀងធ្លាក់​ ​បង្កអោយមានការលំបាកដោយសារផ្លូវមានសភាពរអិល​ ​និងមិនមានសុវត្ថិភាពក្នុងការចរាចរណ៍ឆ្លងកាត់

ឯកឧត្តមអភិបាលខេត្ត​ ​បន្តថា​ ​ផ្លូវមួយខ្សែនេះនឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់នៅពេលដែលស្ថាបនារួចរាល់​ ​ព្រោះនឹងជួយសម្រួលដល់ការធ្វើដំណើរចរាចរណ៍ទៅមក​ ​ការ​​​ដឹកជញ្ជូនផល្លា​នុ​ផល​ ​កសិផលផលដំណាំ​ ​​សិ​ឧស្សាហកម្ម​ ​ស្បៀងអាហារ​ ​លើក​ម្ពស់​សេដ្ឋកិច្ច​ ​កាត់បន្ថយការកើតមានគ្រោះថ្នាក់​ ​ធានាបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ

ឯកឧត្តម​ ​ងួន​ ​រតនៈ
សម្ដែងនូវភាពសប្បាយរីករាយ​ ​អបអរសាទរដល់​ ​អាជ្ញាធរមូលដ្ឋាន​ ​ប្រជាពលរដ្ឋ​ ​បងប្អូនប្រជាកសិករ​ ​ក្នុងការទទួលបានផ្លូវក្រាលកៅស៊ូមួយខ្សែក្នុងពេលខាងមុខនេះ

Related Post