រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ៖ សៀវភៅ “ហ៊ុន សែន កម្ពុជា” រៀបរាប់អំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយសម្ដេច តេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិ ពីគំនរបែកបាក់ដោយសារសង្គ្រាម


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​សៀវភៅ “​ហ៊ុន​ ​សែន​ ​កម្ពុជា​”បានបង្ហាញអត្ថន័យអំពីដំណើរជីវិត​ ​និងប្រវត្តិសាស្ត្រនយោបាយរបស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ក្នុងការបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិ​ ​ពីគំនរបែកបាក់ដោយសារសង្គ្រាម​ ​ក្នុងរបបប្រល័យពូជសាសន៍​ ប៉ុ​​ ​​ ​

ប្រសាសន៍ដ៏មានអត្ថន័យនេះ​ ​ថ្លែងនៅក្នុងពិធី​ ​បាឋកថា​ ​និងផ្សព្វផ្សាយសៀវភៅ​ “​ហ៊ុន​ ​សែន​ ​កម្ពុជា​” ​ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក​ ​អៀង​ ​ពិសី​ ​អ្នកនិពន្ធសៀវភៅ​ ​និង​ ​លោក​ ​ទុំប៉ែន​ ​វីរៈវិទូ​ ​ប្រធានក្រុមផ្សព្វផ្សាយសៀវភៅ​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈបន្ថែមទៀតថា​ ​សៀវភៅ“​ហ៊ុន​ ​សែន​ ​កម្ពុជា​” ជាឃ្លាំងចំណេះដឹងដុសខាត់ផ្នត់គំនិតមនុស្ស​ ​ឲ្យយល់កាន់តែច្បាស់ពី​ ​គុណតម្លៃរបស់ថ្នាក់ដឹកនាំ​ ​ដែលមានបញ្ញាវាងវៃ​ ​មានចក្ខុវិស័យខ្ពស់​ ​ដែលបានដឹកនាំកម្ពុជាពីប្រទេសដែលពិភពលោកស្គាល់ថា​ ​ជាលេណដ្ឋានសង្គ្រាម​ ​ឲ្យក្លាយជាប្រទេសដែលមានសន្តិភាព​ ​មានការអភិវឌ្ឍគ្រប់ទីកន្លែង​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង​ ​ចំពោះក្រុមការងារស្រាវជ្រាវសៀវភៅ​ ​ហ៊ុន​ ​សែន​ ​កម្ពុជា​ ​ដែលខិតខំប្រឹងប្រែងស្រាវជ្រាវ​ ​ចងក្រង​ ​និងតាក់តែងឲ្យកើតចេញជាសៀវភៅ​ម្រាស់​ជាងពាន់ទំព័រនេះឡើង​ ​​ ​ហើយសៀវភៅនេះ​ ​កើតចេញពីបទពិសោធន៍​ ​ឆន្ទៈ​ ​មនសិកាស្នេហាជាតិ​ ​របស់ឥស្សរជនកំពូលរបស់ជាតិ​ ​នឹងក្លាយជាមគ្គុទេសក៍ដ៏សំខាន់សម្រាប់ឲ្យមន្ត្រីរាជការ​ ​សិស្ស​ ​និស្សិត​ ​យកធ្វើជាគំរូ​ ​ជាពិសេសគឺ​ ​មហាវីរភាព​ម្រូ​របស់សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​ជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា​ ​និងជាស្ថាបនិកសន្តិភាព​ ​ស្ថាបនិកនយោបាយឈ្នះ​ ​ឈ្នះ​ ​

Related Post